ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូណាស 3:5 - អាល់គីតាប

ពេល​នោះ អ្នក​ក្រុង​នីនីវេ​នាំ​គ្នា​ជឿ​លើ​អុលឡោះ។ ពួក​គេ​ប្រកាស​ឲ្យ​មនុស្ស​គ្រប់ៗ​គ្នា ចាប់​ពី​នាម៉ឺន​មន្ត្រី​រហូត​ដល់​ប្រជា‌ជន​តូច‌តាច តម​អាហារ និង​ស្លៀក​ពាក់​កាន់​ទុក្ខ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​បណ្ដា‌ជន​នៅ​ក្រុង​នីនីវេ​ក៏​ជឿ​ព្រះ‌អង្គ។ ដូច្នេះ គេ​ប្រកាស​ឲ្យ​មាន​ពេល​តម​អត់ ហើយ​ស្លៀក​សំពត់​ធ្មៃ ចាប់​តាំង​ពី​អ្នក​ធំ​បំផុត រហូត​ដល់​អ្នក​តូច​ជាង​គេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ អ្នក​ក្រុង​នីនីវេ​នាំ​គ្នា​ជឿ​លើ​ព្រះ‌ជាម្ចាស់ ។ ពួក​គេ​ប្រកាស​ឲ្យ​មនុស្ស​គ្រប់ៗ​រូប ចាប់​ពី​នាម៉ឺន​មន្ត្រី​រហូត​ដល់​ប្រជា‌ជន​តូច‌តាច តម​អាហារ និង​ស្លៀក​ពាក់​កាន់​ទុក្ខ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​បណ្តាជន​នៅ​ក្រុង​នីនីវេ គេ​ក៏​ជឿ​ព្រះ‌អង្គ ដូច្នេះ​គេ​ប្រកាស​ឲ្យ​មាន​ពេល​តម​អត់ ហើយ​ស្លៀក​សំពត់​ធ្មៃ ចាប់​តាំង​ពី​អ្នក​ធំ​បំផុត រហូត​ដល់​អ្នក​តូច​ជាង​គេ

សូមមើលជំពូក



យ៉ូណាស 3:5
21 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ស្តេច​ហេ‌សេគា​ទទួល​ដំណឹង​នេះ គាត់​ហែក​អាវ​ចោល យក​បាវ​មក​ស្លៀក រួច​ទៅ​ដំណាក់​របស់អុលឡោះ‌តាអាឡា។


ស្តេច​យ៉ូសា‌ផាត​ភ័យ​ខ្លាច​ជា​ខ្លាំង ស្តេច​ក៏​សម្រេច​ចិត្ត​ទូរអា‌សួរអុលឡោះ‌តាអាឡា ហើយ​ប្រកាស​ឲ្យ​អ្នក​ស្រុក​យូដា​ទាំង​មូល​តម​អាហារ។


នៅ​ក្បែរ​ព្រែក​អាហា‌វ៉ា​នោះ ខ្ញុំ​បាន​ប្រកាស​ឲ្យ​ធ្វើ​ពិធី​តម​អាហារ ដើម្បី​ដាក់​ខ្លួន​នៅ​ចំពោះ​អុលឡោះ​ជា​ម្ចាស់​នៃ​យើង សូម​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​យើង និង​កូន​ចៅ​របស់​យើង ធ្វើ​ដំណើរ​ប្រកប​ដោយ​សុខ‌សាន្ត ហើយ​ឲ្យ​ទ្រព្យ‌សម្បត្តិ​របស់​យើង​បាន​គង់‌វង្ស​ផង។


កាល​លោក​ម៉ាដេ‌កាយ​ជ្រាប​ដំណឹង​នេះ លោក​ហែក​សម្លៀក‌បំពាក់ ហើយ​ស្លៀក​បាវ និង​រោយ​ផេះ​លើ​ក្បាល។ គាត់​ដើរ​កាត់​ទីក្រុង ទាំង​ស្រែក​យំ​យ៉ាង​ជូរ​ចត់។


ដូច្នេះ ក្រោយ​ពេល​ចាក​ចេញ​ពី​ភ្នំ​ហោរែប ប្រជា‌ជន​អ៊ីស្រ‌អែល​លែង​ពាក់​គ្រឿង​អលង្ការ​ទៀត​ហើយ។


គេ​នឹង​លែង​បង្រៀន​ជន​រួម​ជាតិ​របស់​ខ្លួន គេ​ក៏​លែង​និយាយ​ប្រាប់​បង​ប្អូន​របស់​ខ្លួន​ថា “ត្រូវ​តែ​ស្គាល់អុលឡោះ‌តាអាឡា” ទៀត​ហើយ ព្រោះ​តាំង​ពី​អ្នក​តូច​បំផុត​រហូត​ដល់​អ្នក​ធំ​បំផុត គេ​នឹង​ស្គាល់​យើង​គ្រប់ៗ​គ្នា។ យើង​អត់‌អោន​ឲ្យ​គេ​ចំពោះ​អំពើ​ទុច្ចរិត ដែល​គេ​បាន​ប្រព្រឹត្ត ហើយ​យើង​ក៏​លែង​នឹក​នា​ពី​អំពើ​បាប​របស់​គេ​ទៀត​ដែរ» -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ក្នុង​ឆ្នាំ​ទី​ប្រាំ​នៃ​រជ្ជកាល​ស្តេច​យេហូ‌យ៉ាគីម បុត្រ​របស់​ស្តេច​យ៉ូសៀស ជា​ស្ដេច​ស្រុក​យូដា នៅ​ខែ​ទី​ប្រាំ​បួន គេ​បាន​ប្រកាស​ឲ្យ​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម និង​ប្រជា‌ជន​ដែល​មក​ពី​ក្រុង​នានា​ក្នុង​ស្រុក​យូដា តម​អាហារ ចំពោះអុលឡោះ‌តាអាឡា។


ពួក​មេ‌ទ័ព​ទាំង​អស់ លោក​យ៉ូហាណាន​ជា​កូន​របស់​លោក​ការ៉ា លោក​យេសា‌នា​ជា​កូន​របស់​លោក​ហូសា‌យ៉ា និង​ប្រជា‌ជន​ទាំង​មូល ចាប់​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ នាំ​គ្នា​ទៅ​ជួប​ណាពី​យេរេមា


ហើយ​គាត់​ក៏​ហៅ​លោក​យ៉ូហាណាន និង​ពួក​មេ‌ទ័ព​ទាំង​អស់​ដែល​នៅ​ជា​មួយ​គាត់ ព្រម​ទាំង​ប្រជា‌ជន​ទាំង​អស់ តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ។


ខ្ញុំ​ក៏​បែរ​មុខ​ទៅ​រក​អុលឡោះ​ជា​ម្ចាស់ ដើម្បី​ទូរអា​ទទូច​អង្វរ​ទ្រង់ ដោយ​តម​អាហារ និង​កាន់​ទុក្ខ។


ចូរ​ធ្វើ​ពិធី​តម​អាហារ ដើម្បី​ញែក​ខ្លួន​ជា​សក្ការៈ ហើយ​ប្រកាស​ពិធី​បុណ្យ​ដ៏​ឱឡា‌រិក។ ចូរ​ប្រមូល​ពួក​អះលី‌ជំអះ និង​ប្រជា‌ជន នៅ​ក្នុង​ស្រុក​ទាំង​មូល ឲ្យ​មក​ជួប‌ជុំ​គ្នា​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ហើយ​ស្រែក​ទូរអា​សូម​ទ្រង់​ជួយ​ទៅ!


ស្តេច​ចេញ​បញ្ជា​ឲ្យ​ប្រកាស​ប្រាប់​ប្រជា‌រាស្ត្រ​ក្នុង​ក្រុង​នីនីវេ​ថា៖ «យោង​តាម​រាជ‌ក្រឹត្យ​របស់​ស្តេច និង​អស់​លោក​សព្វ​មុខ​មន្ត្រី សូម​ហាម​មនុស្ស​ទាំង‌ឡាយ​មិន​ឲ្យ​បរិភោគ ឬ​ផឹក​អ្វី​ឡើយ រីឯ​សត្វ​តូច​ធំ​ក៏​ដូច្នោះ​ដែរ។


នៅ​ថ្ងៃ​ដែល​អុលឡោះ​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​នីនីវេ​នឹង​ក្រោក​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ ព្រម​ទាំង​ចោទ​ប្រកាន់​គេ​ផង ព្រោះ​កាល​ពី​ជំនាន់​ដើម​នៅ​ពេល​ដែល​អ្នក​ក្រុង​នីនីវេ ឮ​សេចក្ដី​យូនើស​ប្រកាស គេ​បាន​កែ​ប្រែ​ចិត្ដ​គំនិត។ រីឯ​នៅ​ទី​នេះ មាន​ម្នាក់​ប្រសើរ​ជាង​យូនើស​ទៅ​ទៀត។


នៅ​ថ្ងៃ​ដែល​អុលឡោះ​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​នីនីវេ​នឹង​ក្រោក​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ ព្រម​ទាំង​ចោទ​ប្រកាន់​ពួក​គេ​ផង ព្រោះ​កាល​ពី​ជំនាន់​ដើម អ្នក​ក្រុង​នីនីវេ​បាន​កែ​ប្រែ​ចិត្ដ​គំនិត នៅ​ពេល​ឮ​សេចក្ដី​ដែល​ណាពី​យូណើស​ប្រកាស។ រីឯ​នៅ​ទី​នេះ មាន​ម្នាក់​ប្រសើរ​លើស​ណាពី​យូណើស​ទៅ​ទៀត!»។


ហេតុ​នេះ​បង​ប្អូន​អើយ ចូរ​មាន​ចិត្ដ​ក្លា‌ហាន​ឡើង ដ្បិត​ខ្ញុំ​ជឿ​ទុក​ចិត្ដ​លើ​អុលឡោះ​ថា នឹង​បាន​សម្រេច​ដូច​ទ្រង់​មាន​បន្ទូល​មែន


ប្រជា‌ជន​ទាំង​តូច​ទាំង​ធំ​ពេញ​ចិត្ដ​នឹង​គាត់​គ្រប់ៗ​គ្នា គេ​ពោល​ថា៖ «លោក​នេះ​ហើយ​ជា​អំណាច​របស់​អុលឡោះ​ដែល​ជា​អំណាច​ដ៏​ឧត្ដុង្គ‌ឧត្ដម»។


ជំនឿ​ធ្វើ​ឲ្យ​យើង​មាន​អ្វីៗ​ដែល​យើង​សង្ឃឹម​ថា​នឹង​បាន និង​ធ្វើ​ឲ្យ​ស្គាល់​ជាក់​ច្បាស់​នូវ​អ្វីៗ​ដែល​យើង​មើល​ពុំ​ឃើញ។


ដោយ‌សារ​ជំនឿ ណាពី​ណុះហ៍​បាន​ទទួល​ដំណឹង​ពី​អុលឡោះ អំពី​ហេតុ‌ការណ៍​ដែល​ពុំ​ទាន់​ឃើញ​មាន​នៅ​ឡើយ គាត់​ក៏​ស្ដាប់​តាម ដោយ​គោរព​ប្រណិ‌ប័តន៍ គឺ​គាត់​បាន​សង់​ទូក​មួយ​យ៉ាង​ធំ ដើម្បី​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​គាត់។ ដូច្នេះ ដោយ‌សារ​ជំនឿ​គាត់​បាន​ដាក់​ទោស​ពិភព​លោក ហើយ​ក៏​បាន​ទទួល​សេចក្ដី​សុចរិត​ទុក​ជា​មត៌ក គឺ​ជា​សេចក្ដី​សុចរិត​ដែល​មក​ពី​ជំនឿ។


យើង​នឹង​ឲ្យ​បន្ទាល់​របស់​យើង​ទាំង​ពីរ​នាក់​ស្លៀក​បាវ ទៅ​ថ្លែង​បន្ទូល ក្នុង​រយៈ​ពេល​មួយ​ពាន់​ពីរ​រយ​ហុក‌សិប​ថ្ងៃ​នោះ។