យ៉ូអែល 1:14 - អាល់គីតាប14 ចូរធ្វើពិធីតមអាហារ ដើម្បីញែកខ្លួនជាសក្ការៈ ហើយប្រកាសពិធីបុណ្យដ៏ឱឡារិក។ ចូរប្រមូលពួកអះលីជំអះ និងប្រជាជន នៅក្នុងស្រុកទាំងមូល ឲ្យមកជួបជុំគ្នាក្នុងដំណាក់របស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ហើយស្រែកទូរអាសូមទ្រង់ជួយទៅ! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ចូរញែកពិធីតមអាហារឲ្យបានបរិសុទ្ធ ចូរប្រកាសឲ្យមានការប្រជុំយ៉ាងឱឡារិក ត្រូវប្រមូលពួកចាស់ទុំ និងពួកអ្នកស្រុកទាំងអស់ ឲ្យមកឯព្រះដំណាក់នៃព្រះយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា ហើយស្រែកអំពាវនាវរកព្រះយេហូវ៉ាទៅ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 ចូរធ្វើពិធីតមអាហារ ដើម្បីញែកខ្លួនជាសក្ការៈ ហើយប្រកាសពិធីបុណ្យដ៏ឱឡារិក។ ចូរប្រមូលពួកព្រឹទ្ធាចារ្យ និងប្រជាជន នៅក្នុងស្រុកទាំងមូល ឲ្យមកជួបជុំគ្នាក្នុងដំណាក់របស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយស្រែកអង្វរសូមព្រះអង្គជួយទៅ! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 ចូរញែកពេលចេញ ដើម្បីតមអត់ ចូរប្រកាសឲ្យមានជំនុំមុតមាំ ត្រូវឲ្យប្រមូលពួកចាស់ៗ នឹងពួកអ្នកស្រុកទាំងអស់ឲ្យមកឯព្រះវិហារនៃព្រះយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា រួចអំពាវនាវដល់ព្រះយេហូវ៉ាទៅ។ សូមមើលជំពូក |
«សូមអញ្ជើញទៅប្រមូលជនជាតិយូដាទាំងអស់នៅក្រុងស៊ូសាន ឲ្យតមអាហារសម្រាប់ខ្ញុំ ក្នុងរវាងបីថ្ងៃ គឺទាំងថ្ងៃ ទាំងយប់ មិនត្រូវបរិភោគ ឬផឹកអ្វីឡើយ។ រីឯខ្ញុំ និងស្ត្រីបម្រើរបស់ខ្ញុំ ក៏តមអាហារដែរ។ ខ្ញុំនឹងទៅជួបស្ដេច ទោះបីខុសច្បាប់ក៏ដោយ បើខ្ញុំត្រូវវិនាស នោះឲ្យវិនាសទៅចុះ»។