អ្នកណាបង្ហូរឈាមមនុស្ស អ្នកនោះមុខជាត្រូវមនុស្សបង្ហូរឈាមវិញមិនខាន។ ដ្បិតអុលឡោះបានបង្កើតមនុស្សលោក មកជាតំណាងរបស់អុលឡោះ។
យ៉ូណាស 1:14 - អាល់គីតាប ពេលនោះ ពួកគេនាំគ្នាអង្វរអុលឡោះតាអាឡាថា៖ «ឱអុលឡោះតាអាឡាអើយ យើងខ្ញុំមិនចង់ស្លាប់ រួមជាមួយបុរសនេះទេ! សូមទ្រង់កុំប្រកាន់ទោសយើងខ្ញុំ ចំពោះការប្រហារជីវិតអ្នកដែលមិនបានធ្វើអ្វីខុសនឹងយើងខ្ញុំនេះឡើយ។ អុលឡោះតាអាឡាអើយ ទ្រង់សម្រេចដូច្នេះ ស្របតាមបំណងរបស់ទ្រង់!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ គេក៏អំពាវនាវដល់ព្រះយេហូវ៉ាថា៖ «ឱព្រះយេហូវ៉ាអើយ យើងខ្ញុំសូមអង្វរព្រះអង្គ សូមកុំឲ្យយើងខ្ញុំរាល់គ្នាត្រូវវិនាស ដោយព្រោះជីវិតមនុស្សនេះឡើយ ក៏កុំទម្លាក់ទោសជាកម្ចាយឈាមឥតទោស មកលើយើងខ្ញុំរាល់គ្នាដែរ ដ្បិតឱព្រះយេហូវ៉ាអើយ ព្រះអង្គបានសម្រេចតាមដែលព្រះអង្គគាប់ព្រះហឫទ័យ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ពួកគេនាំគ្នាអង្វរព្រះអម្ចាស់ថា៖ «ឱព្រះអម្ចាស់អើយ យើងខ្ញុំមិនចង់ស្លាប់ រួមជាមួយបុរសនេះទេ! សូមព្រះអង្គកុំប្រកាន់ទោសយើងខ្ញុំ ចំពោះការប្រហារជីវិតអ្នកដែលមិនបានធ្វើអ្វីខុសនឹងយើងខ្ញុំនេះឡើយ។ ព្រះអម្ចាស់អើយ ព្រះអង្គសម្រេចដូច្នេះ ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ គេក៏អំពាវនាវដល់ព្រះយេហូវ៉ាថា ឱព្រះយេហូវ៉ាអើយ យើងខ្ញុំសូមអង្វរដល់ទ្រង់ សូមកុំឲ្យយើងខ្ញុំរាល់គ្នាត្រូវវិនាស ដោយព្រោះជីវិតមនុស្សនេះឡើយ ក៏កុំឲ្យទំលាក់ទោសជាកំចាយឈាមឥតទោស មកលើយើងខ្ញុំរាល់គ្នាដែរ ដ្បិតឱព្រះយេហូវ៉ាអើយ ទ្រង់បានសំរេចការតាមដែលគាប់ព្រះហឫទ័យទ្រង់ |
អ្នកណាបង្ហូរឈាមមនុស្ស អ្នកនោះមុខជាត្រូវមនុស្សបង្ហូរឈាមវិញមិនខាន។ ដ្បិតអុលឡោះបានបង្កើតមនុស្សលោក មកជាតំណាងរបស់អុលឡោះ។
ក្នុងពេលមានអាសន្នដូច្នេះ គេស្រែកអង្វរអុលឡោះតាអាឡា ទ្រង់ក៏រំដោះពួកគេឲ្យរួចផុត ពីការភ័យបារម្ភ។
អុលឡោះជាម្ចាស់របស់យើងខ្ញុំនៅសូរ៉កា ទ្រង់ធ្វើអ្វីៗក៏បាន តាមតែចិត្តរបស់ទ្រង់។
បើអុលឡោះតាអាឡាពេញចិត្តធ្វើការអ្វី ទ្រង់នឹងសម្រេចការនោះ នៅលើផ្ទៃមេឃ និងផែនដី នៅក្នុងសមុទ្រ និងនៅក្នុងទីជម្រៅនៃបាតសមុទ្រ។
អុលឡោះតាអាឡាអើយ! ពេលមានអាសន្ន យើងខ្ញុំមករកទ្រង់ នៅពេលទ្រង់ដាក់ទោស យើងខ្ញុំទទូចអង្វរករទ្រង់។
ពួកអ្នកសំពៅនាំគ្នាខំប្រឹងចែវតម្រង់ទៅរកច្រាំង តែទៅមិនរួចសោះ ព្រោះខ្យល់ព្យុះបក់បោកមកកាន់តែខ្លាំងឡើងៗ។
អ្នកទាំងនោះកោតស្ញប់ស្ញែងអុលឡោះតាអាឡាយ៉ាងខ្លាំង ពួកគេនាំគ្នាធ្វើគូរបានជូនអុលឡោះតាអាឡា ព្រមទាំងបន់ស្រន់ទៀតផង។
អ្នកសំពៅភ័យខ្លាចណាស់ ម្នាក់ៗបន់ព្រះរបស់ពួកគេរៀងៗខ្លួន ហើយគេបោះបរិក្ខារផ្សេងៗដែលមាននៅក្នុងសំពៅចោលទៅក្នុងសមុទ្រ ដើម្បីឲ្យសំពៅស្រាល។ រីឯយូណើសវិញ គាត់ចុះទៅសម្រាន្ដលង់លក់នៅបាតសំពៅ។
ទាំងមនុស្ស ទាំងសត្វ ត្រូវតែកាន់ទុក្ខ។ ចូរទូរអារកអុលឡោះ ដោយស្មោះអស់ពីចិត្ត។ ម្នាក់ៗត្រូវតែបោះបង់ចោលកិរិយាមារយាទអាក្រក់ និងអំពើឃោរឃៅ ដែលខ្លួនធ្លាប់ប្រព្រឹត្ត
កាលអ្នកកោះនោះឃើញពស់ចឹកដៃគាត់ជាប់ដូច្នេះ ក៏និយាយគ្នាថា៖ «អ្នកនេះពិតជាបានសម្លាប់គេហើយ ទោះបីគាត់ទើបនឹងរួចខ្លួនពីសមុទ្រនោះក៏ដោយ ក៏ព្រះយុត្ដិធម៌ មិនទុកឲ្យគាត់នៅរស់រានមានជីវិតដែរ»។
អុលឡោះបានជ្រើសរើសយើងទុកដោយឡែក ក្នុងអាល់ម៉ាហ្សៀស ទ្រង់បានតំរូវយើងទុកជាមុនដូច្នេះ ស្របតាមផែនការរបស់ទ្រង់ ដែលសម្រេចគ្រប់កិច្ចការទាំងអស់តាមបំណងរបស់ទ្រង់
អុលឡោះបានប្រោសឲ្យយើងស្គាល់គម្រោងការដ៏លាក់កំបាំងនៃចិត្តរបស់ទ្រង់ តាមបំណងដ៏សប្បុរស ដែលទ្រង់បានសម្រេចទុកជាមុនដោយទ្រង់ផ្ទាល់។
អុលឡោះតាអាឡាជាម្ចាស់អើយ សូមលើកលែងទោសអ៊ីស្រអែល ដែលជាប្រជារាស្ត្ររបស់ទ្រង់ ឲ្យរួចពីបាបផង។ សូមកុំឲ្យអ៊ីស្រអែល ជាប្រជារាស្ត្រដែលទ្រង់បានរំដោះ ត្រូវទទួលទោស ព្រោះឃាតកម្មទៅលើជនស្លូតត្រង់នេះឡើយ”។ ធ្វើដូច្នេះ ពួកគេនឹងគ្មានទោស ព្រោះតែឃាតកម្មនេះទេ។