ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 3:6 - អាល់គីតាប

នៅ​រជ្ជកាល​ស្តេច​យ៉ូសៀស អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «អ្នក​ឃើញ​ទេ តើ​អ៊ីស្រ‌អែល​ចិត្ត​សាវា​នោះ​បាន​ធ្វើ​អ្វី​ខ្លះ? គឺ​នាង​ឡើង​ទៅ​គ្រប់​ទី​កន្លែង​នៅ​លើ​ភ្នំ​ខ្ពស់ៗ និង​ចូល​ទៅ​ក្រោម​ម្លប់​ដើម​ឈើ​ដ៏​ធំៗ ដើម្បី​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មួយ​ទៀត នៅ​ក្នុង​គ្រា​ស្តេច​យ៉ូសៀស ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «តើ​បាន​ឃើញ​ការ​ដែល​អ៊ីស្រា‌អែល ជា​ពួក​រា​ថយ​នោះ​បាន​ប្រព្រឹត្ត​ឬ​ទេ គឺ​គេ​បាន​ឡើង​ទៅ​លើ​គ្រប់​ទាំង​ភ្នំ​ខ្ពស់ៗ និង​នៅ​ក្រោម​ដើម​ឈើ​ខៀវ​ខ្ចី​ទាំងប៉ុន្មាន ហើយ​បាន​ប្រព្រឹត្តអំពើ​ផិត​ក្បត់​នៅ​ទី​នោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​រជ្ជកាល​ព្រះ‌បាទ​យ៉ូសៀស ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «អ្នក​ឃើញ​ទេ តើ​អ៊ីស្រា‌អែល​ចិត្ត​សាវា​នោះ​បាន​ធ្វើ​អ្វី​ខ្លះ? គឺ​នាង​ឡើង​ទៅ​គ្រប់​ទី​កន្លែង​នៅ​លើ​ភ្នំ​ខ្ពស់ៗ និង​ចូល​ទៅ​ក្រោម​ម្លប់​ដើម​ឈើ​ដ៏​ធំៗ ដើម្បី​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មួយ​ទៀត នៅ​ក្នុង​គ្រា​ស្តេច​យ៉ូសៀស ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា តើ​បាន​ឃើញ​ការ​ដែល​អ៊ីស្រាអែល ជា​ពួក​រា‌ថយ​នោះ​បាន​ប្រព្រឹត្ត​ឬ​ទេ គឺ​គេ​បាន​ឡើង​ទៅ​លើ​គ្រប់​ទាំង​ភ្នំ​ខ្ពស់ៗ នឹង​នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខៀវ​ខ្ចី ហើយ​បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត​នៅ​ទី​នោះ

សូមមើលជំពូក



យេរេមា 3:6
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​នាំ​គ្នា​សង់​កន្លែង​សក្ការៈ នៅ​តាម​ទួល​ខ្ពស់ៗ ព្រម​ទាំង​សង់​ស្តូប និង​បង្គោល​ព្រះ​អា‌សេ‌រ៉ា​នៅ​តាម​កំពូល​ភ្នំ និង​នៅ​ក្រោម​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី។


កាល​ស្តេច​យ៉ូ‌សៀស​ឡើង​សោយ​រាជ្យ ស្តេច​មាន​អាយុ​ប្រាំ​បី​ឆ្នាំ ហើយ​សោយ​រាជ្យ​បាន​សាម‌សិប​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។


អំពើ​ដែល​ពួក​គេ​ប្រព្រឹត្ត​បាន​ធ្វើ​ឲ្យ​ខ្លួន​គេ ទៅ​ជា​សៅ‌ហ្មង ពួក​គេ​បាន​ក្បត់​អុលឡោះ​ ដោយ‌សារ​អំពើ​របស់​ខ្លួន។


រីឯ​អ្នក​រាល់​គ្នា​ដែល​ជា​កូន​របស់​មេ​ធ្មប់ ជា​ពួក​ក្បត់​អុលឡោះ ហើយ​គោរព​ព្រះ​ក្លែង‌ក្លាយ ចូរ​នាំ​គ្នា​ចូល​មក!


អ្នក​ធ្វើ​ពិធី​រួម​បវេណី​នៅ​លើ​ភ្នំ​ខ្ពស់ៗ អ្នក​ក៏​ឡើង​ទៅ​ធ្វើ​យញ្ញ‌បូជា​លើ​ភ្នំ​នោះ​ដែរ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​គាត់ នៅ​ឆ្នាំ​ទី​ដប់​បី​នៃ​រជ្ជកាល​ស្តេច​យ៉ូសៀស ជា​បុត្រ​របស់​ស្តេច​អាំម៉ូន និង​ជា​ស្ដេច​ស្រុក​យូដា។


ពួក​គេ​វិល​ទៅ​ប្រព្រឹត្ត​អំពើ​បាប ដូច​ដូនតា​របស់​ពួក​គេ​នៅ​ជំនាន់​មុន​ដែរ គឺ​ពួក​គេ​មិន​ព្រម​ស្ដាប់​ពាក្យ​យើង​ទេ តែ​នាំ​គ្នា​ជំពាក់​ចិត្ត​លើ​ព្រះ​ដទៃ ហើយ​គោរព​បម្រើ​ព្រះ​ទាំង​នោះ​ទៀត​ផង។ កូន​ចៅ​អ៊ីស្រ‌អែល និង​កូន​ចៅ​យូដា​ផ្ដាច់​សម្ពន្ធ‌មេត្រី​ដែល​យើង​បាន​ចង​ជា​មួយ​បុព្វបុរស​របស់​ពួក​គេ»។


ដូច្នេះ កូន​ចៅ​របស់​គេ​នឹង​នឹក​ឃើញ អាសនៈ​របស់​ពួក​គេ ព្រម​ទាំង​នឹក​ឃើញ​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា នៅ​ក្បែរ​ដើម​ឈើ​ដ៏​ខៀវ​ខ្ចី ដែល​ស្ថិត​នៅ​លើ​កំពូល​ភ្នំ។


យើង​បាន​លែង‌លះ​អ៊ីស្រ‌អែល​ដែល​មាន​ចិត្ត​សាវា ព្រោះ​តែ​អំពើ​ប្រាស​ចាក​សីល‌ធម៌​របស់​នាង។ យើង​ក៏​បាន​ចេញ​លិខិត​លែង‌លះ​ឲ្យ​ដែរ។ ប៉ុន្តែ យើង​ឃើញ​ថា យូដា​ជា​ប្អូន​ដែល​ផិត​ក្បត់ មិន​ញញើត​កោត​ខ្លាច​ឡើយ នាង​ក៏​ទៅ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីល‌ធម៌​ដែរ។


កូន​ស្រី​ដែល​បះ‌បោរ​អើយ តើ​នាង​នៅ​តែ​ដើរ​តែល‌តោល ដល់​កាល​ណា​ទៀត? អុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​មាន​ការ​មួយ​ថ្មី កើត​ឡើង​នៅ​លើ​ផែនដី​នេះ គឺ​ប្រពន្ធ​បែរ​ជា​ស្វែង​រក​ប្ដី​ទៅ​វិញ!»។


ប្រជា‌ជន​អ៊ីស្រ‌អែល និង​ប្រជា‌ជន​យូដា សុទ្ធ​តែ​បាន​ក្បត់​យើង​ទាំង​ស្រុង» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ប៉ុន្តែ ពួក​គេ​មិន​ព្រម​ស្ដាប់ ហើយ​ក៏​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​យើង​ទេ។ ពួក​គេ​បាន​ធ្វើ​តាម​ទំនើង​ចិត្ត​របស់​ខ្លួន ពួក​គេ​នៅ​តែ​ចចេស​រឹង‌រូស ប្រព្រឹត្ត​តាម​ចិត្ត​អាក្រក់​របស់​ខ្លួន ពួក​គេ​បែរ​ខ្នង​ដាក់​យើង មិន​ព្រម​ងាក​មុខ​មក​រក​យើង​ទេ។


រៀង​រាល់​ពេល​ដែល​នាង​សង់​ខ្ទម​នៅ​តាម​ច្រក​ផ្លូវ ហើយ​រៀបចំ​កន្លែង​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​គ្រប់​ទិស‌ទី នាង​ពុំ​បាន​ទារ​ប្រាក់​ដែល​ស្រី​ពេស្យា​ធ្លាប់​ទារ​នោះ​ទេ។


ឥឡូវ​នេះ ស្រី​ពេស្យា​អើយ ចូរ​ស្ដាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា!


យើង​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ទឹក​ដី ដែល​យើង​បាន​លើក​ដៃ​សច្ចា​ថា ប្រគល់​ឲ្យ​ពួក​គេ។ ប៉ុន្តែ ពួក​គេ​បែរ​ជា​ផ្ដោត​ចិត្ត​ទៅ​រក​ទួល​ខ្ពស់ៗ ព្រម​ទាំង​ដើម​ឈើ​ទាំង​ប៉ុន្មាន​ដែល​មាន​ស្លឹក​ពាស‌ពេញ។ ពួក​គេ​នាំ​គ្នា​ធ្វើ​យញ្ញ‌បូជា​នៅ​ទី​នោះ ព្រម​ទាំង​ច្រួច‌ស្រា​បណ្ដាល​ឲ្យ​យើង​ខឹង។ ពួក​គេ​សែន​សំណែន​ដ៏​មាន​ក្លិន​ឈ្ងុយ‌ឈ្ងប់ និង​ច្រួច‌ស្រា​សែន​ព្រះ​ក្លែង‌ក្លាយ។


ពេល​អូហូ‌លីបា​ជា​ប្អូន​ឃើញ​ដូច្នេះ នាង​មាន​តណ្ហា​អាក្រក់ ខ្លាំង​ជាង​បង​ទៅ​ទៀត។ នាង​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​អាក្រក់​លើស​បង​របស់​ខ្លួន។


នាង​បង​ឈ្មោះ អូហូ‌ឡា នាង​ប្អូន​ឈ្មោះ អូហូ‌លីបា។ ពី​មុន​នាង​ទាំង​ពីរ​ជា​ភរិយា​របស់​យើង នាង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី។ អូហូ‌ឡា​គឺ​ក្រុង​សាម៉ារី រីឯ​អូហូ‌លីបា​គឺ​ក្រុង​យេរូ‌សាឡឹម។


ប្រជា‌ជន​របស់​យើង​នៅ​តែ​រឹង​ចចេស បោះ​បង់​ចោល​យើង​រហូត យើង​ហៅ​ពួក​គេ​ឲ្យ​ងើប​មើល​មក​យើង តែ​គ្មាន​នរណា​រវី‌រវល់​តម្កើង​យើង​ទេ។


ពួក​គេ​តែងតែ​ធ្វើ​គូរបាន​នៅ​តាម​កំពូល​ភ្នំ ហើយ​ដុត​គ្រឿង​ក្រអូប​នៅ​តាម​ទួល​ខ្ពស់ នៅ​ក្រោម​ដើម​ជ្រៃ ក្រោម​ដើម​ពោធិ និង​ក្រោម​ដើម​ម៉ៃ‌សាក់ ដែល​មាន​ម្លប់​ដ៏​ត្រជាក់‌ត្រជុំ! ហេតុ​នេះ កូន​ស្រី​របស់​អ្នក​រាល់​គ្នា ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ កូន​ប្រសា​ស្រី​របស់​អ្នក​រាល់​គ្នា ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។


ប៉ុន្តែ ពួក​គេ​មិន​ស្តាប់​បង្គាប់​អស់​លោក​ចៅហ្វាយ​ជា​អ្នក​ដឹក​នាំ​របស់​ខ្លួន​ឡើយ ពួក​គេ​នាំ​គ្នា​ក្បត់​អុលឡោះ​ទៅ​គោរព​ថ្វាយ‌បង្គំ​ព្រះ​ដទៃ។ ពួក​គេ​ឆាប់​ងាក​ចេញ​ពី​មាគ៌ា​របស់​បុព្វ‌បុរស គឺ​ពួក​គេ​ពុំ​បាន​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់អុលឡោះ‌តាអាឡា ដូច​ពួក​បុព្វ‌បុរស​ទេ។