យេរេមា 1:2 - អាល់គីតាប2 អុលឡោះតាអាឡាមានបន្ទូលមកកាន់គាត់ នៅឆ្នាំទីដប់បីនៃរជ្ជកាលស្តេចយ៉ូសៀស ជាបុត្ររបស់ស្តេចអាំម៉ូន និងជាស្ដេចស្រុកយូដា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ជាអ្នកដែលព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្លួន នៅក្នុងឆ្នាំទី១៣ នៃរាជ្យព្រះបាទយ៉ូសៀស ជាបុត្រព្រះបាទអាំម៉ូន ស្តេចស្រុកយូដា សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោក នៅឆ្នាំទីដប់បីនៃរជ្ជកាលព្រះបាទយ៉ូសៀស ជាបុត្ររបស់ព្រះបាទអាំម៉ូន និងជាស្ដេចស្រុកយូដា ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ជាអ្នកដែលព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្លួន នៅក្នុងឆ្នាំទី១៣នៃរាជ្យយ៉ូសៀស ជាបុត្រអាំម៉ូន ស្តេចស្រុកយូដា សូមមើលជំពូក |
ចាប់ពីឆ្នាំទីដប់បីនៃរជ្ជកាលស្តេចយ៉ូសៀស បុត្ររបស់ស្តេចអាំម៉ូន ជាស្ដេចស្រុកយូដា មកទល់ថ្ងៃនេះ អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំបានម្ភៃបីឆ្នាំហើយ ហើយខ្ញុំក៏បាននាំបន្ទូលនេះមកប្រាប់អ្នករាល់គ្នា គឺខ្ញុំបានប្រកាសប្រាប់អ្នករាល់គ្នាជារៀងរហូតមក តែអ្នករាល់គ្នាពុំបានស្ដាប់ទេ។
គាត់ស្រែកប្រឆាំងនឹងអាសនៈ ដោយប្រកាសបន្ទូលរបស់អុលឡោះតាអាឡាដូចតទៅ៖ «អាសនៈអើយ! អាសនៈ! អុលឡោះតាអាឡាមានបន្ទូលថា: នៅក្នុងពូជពង្សរបស់ស្តេចទតនឹងមានកូនប្រុសម្នាក់កើតមក កូននោះ មានឈ្មោះថា យ៉ូសៀស។ យ៉ូសៀសនឹងយកពួកបូជាចារ្យនៃកន្លែងសក្ការៈ តាមទួលខ្ពស់ៗមកបូជានៅលើអាសនៈ គឺពួកបូជាចារ្យដែលធ្លាប់ដុតគ្រឿងក្រអូបនៅលើអាសនៈនេះ។ គេក៏យកឆ្អឹងរបស់មនុស្ស មកដុតនៅលើអាសនៈនេះដែរ»។