អេសេគាល 16:35 - អាល់គីតាប35 ឥឡូវនេះ ស្រីពេស្យាអើយ ចូរស្ដាប់បន្ទូលរបស់អុលឡោះតាអាឡា! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦35 ដូច្នេះ ឱស្រីពេស្យាអើយ ចូរស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ាចុះ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥35 ឥឡូវនេះ ស្រីពេស្យាអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤35 ដូច្នេះ ឱស្រីសំផឹងអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ សូមមើលជំពូក |
អុលឡោះមានបន្ទូលថា៖ «ពេលបុរសម្នាក់លែងលះភរិយា ហើយភរិយាចាកចេញទៅមានប្ដីមួយទៀត បុរសនោះអាចវិលទៅរកនាងវិញបានឬ? ទេ បើធ្វើដូច្នេះ ស្រុកទេសមុខជាត្រូវសៅហ្មងមិនខាន។ អ៊ីស្រអែលអើយ ចំណែកឯអ្នកវិញ អ្នកបានទៅផិតក្បត់ជាមួយព្រះជាច្រើន តើអ្នកចង់ឲ្យយើងទទួលអ្នកវិញឬ? - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ត្រូវប្រាប់ព្រៃនៅស្រុកខាងត្បូងថា: ចូរស្ដាប់បន្ទូលរបស់អុលឡោះតាអាឡា! អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា “យើងនឹងបង្កាត់ភ្លើងនៅក្នុងអ្នក ភ្លើងនេះឆាបឆេះដើមឈើស្រស់ និងដើមឈើងាប់ទាំងប៉ុន្មាន។ ភ្លើងនេះមិនរលត់ឡើយ មនុស្សទាំងអស់នឹងត្រូវរលាកភ្លើង តាំងពីអ្នកស្រុកខាងត្បូងរហូតដល់អ្នកស្រុកខាងជើង។