យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នក និងជាមួយពូជពង្សរបស់អ្នក ដែលកើតមកតាមក្រោយគ្រប់តំណតទៅ។ សម្ពន្ធមេត្រីនេះនឹងនៅស្ថិតស្ថេរជាដរាប គឺយើងនឹងធ្វើជាម្ចាស់របស់អ្នក ហើយជាម្ចាស់របស់ពូជពង្សអ្នក ដែលកើតមកតាមក្រោយដែរ។
ម៉ាកុស 10:14 - អាល់គីតាប កាលអ៊ីសាឃើញដូច្នោះ អ៊ីសាទាស់ចិត្តណាស់ ហើយមានប្រសាសន៍ថា៖ «ទុកឲ្យក្មេងៗ មករកខ្ញុំចុះ កុំឃាត់ពួកវាឡើយ ដ្បិតមានតែអ្នកមានចិត្ដដូចក្មេងៗទាំងនេះប៉ុណ្ណោះ ដែលចូលក្នុងនគរអុលឡោះបាន។ ព្រះគម្ពីរខ្មែរសាកល នៅពេលទតឃើញដូច្នេះ ព្រះយេស៊ូវក៏ទាស់ព្រះទ័យ ហើយមានបន្ទូលនឹងពួកគេថា៖“ឲ្យក្មេងៗមកឯខ្ញុំចុះ កុំឃាត់ពួកវាឡើយ ដ្បិតអាណាចក្ររបស់ព្រះជារបស់មនុស្សបែបនេះ។ Khmer Christian Bible កាលទតឃើញដូច្នេះ ព្រះយេស៊ូទាស់ចិត្ដយ៉ាងខ្លាំង ក៏មានបន្ទូលទៅពួកគេថា៖ «កុំឃាត់ពួកគេអី ចូរឲ្យក្មេងៗទាំងនេះមកឯខ្ញុំចុះ ដ្បិតនគរព្រះជាម្ចាស់ជារបស់មនុស្សដូចជាក្មេងៗទាំងនេះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះយេស៊ូវឃើញដូច្នោះ ព្រះអង្គទាស់ព្រះហឫទ័យជាខ្លាំង ហើយមានព្រះបន្ទូលទៅគេថា៖ «ទុកឲ្យក្មេងៗមករកខ្ញុំចុះ កុំឃាត់ពួកគេឡើយ ដ្បិតព្រះរាជ្យរបស់ព្រះជារបស់មនុស្ស ដូចក្មេងៗទាំងនេះឯង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះយេស៊ូឃើញដូច្នោះ ព្រះអង្គទាស់ព្រះហឫទ័យណាស់ ហើយមានព្រះបន្ទូលថា៖ «ទុកឲ្យក្មេងៗមករកខ្ញុំចុះ កុំឃាត់ពួកវាឡើយ ដ្បិតមានតែអ្នកមានចិត្តដូចក្មេងៗទាំងនេះប៉ុណ្ណោះ ដែលចូលក្នុងព្រះរាជ្យ*ព្រះជាម្ចាស់បាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលព្រះយេស៊ូវបានឃើញ នោះទ្រង់គ្នាន់ក្នុងព្រះហឫទ័យ ក៏មានបន្ទូលទៅគេថា ទុកឲ្យកូនក្មេងមកឯខ្ញុំចុះ កុំឃាត់វាឡើយ ដ្បិតនគរព្រះមានសុទ្ធតែមនុស្សដូចវារាល់គ្នាដែរ |
យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នក និងជាមួយពូជពង្សរបស់អ្នក ដែលកើតមកតាមក្រោយគ្រប់តំណតទៅ។ សម្ពន្ធមេត្រីនេះនឹងនៅស្ថិតស្ថេរជាដរាប គឺយើងនឹងធ្វើជាម្ចាស់របស់អ្នក ហើយជាម្ចាស់របស់ពូជពង្សអ្នក ដែលកើតមកតាមក្រោយដែរ។
យើងនឹងថ្លែងប្រាប់កូនចៅរបស់យើង ឥតលាក់លៀមឡើយ យើងនឹងពណ៌នាពីអំណាចរបស់អុលឡោះតាអាឡា និងពីស្នាដៃដ៏អស្ចារ្យដែលទ្រង់បានធ្វើ ប្រាប់កូនចៅនៅជំនាន់ក្រោយ ដើម្បីលើកតម្កើងទ្រង់។
គេនឹងមិនធ្វើការនឿយហត់ជាអសារបង់ ហើយគេក៏មិនបង្កើតកូនចៅមក ដើម្បីឲ្យត្រូវអន្តរាយដែរ ដ្បិតពួកគេនឹងបានទៅជាពូជពង្សមួយ ដែលអុលឡោះតាអាឡាប្រទានពរ កូនចៅរបស់គេនឹងគង់វង្សនៅជាមួយគេ។
រីឯកូនរបស់អ្នករាល់គ្នាដែលអ្នករាល់គ្នាពោលថា គេនឹងត្រូវធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ខ្មាំងនោះ យើងនឹងនាំពួកគេចូលទៅក្នុងស្រុក ហើយពួកគេនឹងស្គាល់ស្រុកដែលអ្នករាល់គ្នាមិនព្រមទទួលយក។
ចូរប្រយ័ត្ន កុំមាក់ងាយនរណាម្នាក់ក្នុងចំណោមអ្នកតូចតាចនេះឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថាម៉ាឡាអ៊ីកាត់របស់ពួកគេស្ថិតនៅឯសូរ៉កា ទាំងឃើញអុលឡោះជាបិតា ដែលនៅសូរ៉កាគ្រប់ពេលវេលាផង
តែអ៊ីសាមានប្រសាសន៍ថា៖ «ទុកឲ្យក្មេងតូចៗមករកខ្ញុំចុះ កុំឃាត់វាឡើយ ដ្បិតមានតែអ្នកមានចិត្ដដូចក្មេងៗទាំងនេះប៉ុណ្ណោះដែលចូលក្នុងនគរ នៃអុលឡោះបាន»។
អ្នកណាត្រូវគេបៀតបៀន ព្រោះតែបានធ្វើតាមសេចក្ដីសុចរិ អ្នកនោះមានសុភមង្គលហើយ ដ្បិតគេបានទទួលក្នុងនគរនៃអុលឡោះ!
«អ្នកណាដាក់ចិត្ដជាអ្នកក្រខ្សត់ អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេបានទទួលនគរ នៃសូរ៉កា!
អ៊ីសាបែរមុខមើលទៅអ្នកដែលនៅជុំវិញ ទាំងខឹង ហើយគាត់ព្រួយចិត្ត ព្រោះគេមានចិត្ដរឹងរូស។ អ៊ីសាមានប្រសាសន៍ទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរលាតដៃមើល៍!»។ បុរសនោះលាតដៃ ហើយដៃរបស់គាត់ក៏បានជាដូចដើមវិញ។
អ៊ីសាងាកមើលទៅពួកសិស្សឯទៀតៗ ហើយអ៊ីសាបន្ទោសពេត្រុសវិញថា៖ «នែ៎! អ៊ីព្លេសហ្សៃតនថយទៅក្រោយខ្ញុំទៅ ដ្បិតគំនិតអ្នកមិនមែនជាគំនិតរបស់អុលឡោះទេ គឺជាគំនិតរបស់មនុស្សសុទ្ធសាធ»។
អ៊ីសាប្រាប់ទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកឲ្យដឹងច្បាស់ថា ប្រសិនបើមនុស្សមិនកើតជាថ្មីទេ គេមិនអាចឃើញនគររបស់អុលឡោះបានឡើយ»។
អ៊ីសាឆ្លើយថា៖ «ខ្ញុំប្រាប់អ្នកឲ្យដឹងច្បាស់ថា ប្រសិនបើមនុស្សមិនកើតពីទឹក និងពីរសអុលឡោះទេ គេពុំអាចចូលក្នុងនគរអុលឡោះបានឡើយ។
ដ្បិតអុលឡោះមានបន្ទូលសន្យានេះ ចំពោះបងប្អូនទាំងអស់គ្នា ចំពោះកូនចៅរបស់បងប្អូន និងចំពោះអស់អ្នកដែលនៅឆ្ងាយៗទាំងប៉ុន្មានដែរ តាមតែអុលឡោះតាអាឡាជាម្ចាស់របស់យើងត្រាស់ហៅ»។
បងប្អូនហ្នឹងហើយជាកូនចៅរបស់ណាពី ហើយបងប្អូនក៏ចូលរួមក្នុងសម្ពន្ធមេត្រីដែលអុលឡោះបានចងជាមួយបុព្វបុរសដែរ ដូចទ្រង់មានបន្ទូលទៅកាន់អ៊ីព្រហ៊ីមថា “ក្រុមគ្រួសារទាំងអស់នៅផែនដីនឹងទទួលពរ តាមរយៈពូជពង្សរបស់អ្នក”។
ប្រសិនបើយើងយកផលដំបូងជូនអុលឡោះ ម្សៅនំបុ័ងទាំងមូលក៏ជារបស់ទ្រង់ដែរ ហើយប្រសិនបើឫសជារបស់អុលឡោះ មែកក៏ជារបស់ទ្រង់ដែរ។
បើគិតតាមដំណឹងល្អ សាសន៍អ៊ីស្រអែលជាសត្រូវនឹងអុលឡោះ ដើម្បីជាប្រយោជន៍ដល់បងប្អូន។ បើគិតតាមការជ្រើសរើសវិញ អុលឡោះស្រឡាញ់គេ មកពីអុលឡោះគិតដល់បុព្វបុរសរបស់គេ។
បងប្អូនអើយ សូមកុំមានគំនិតដូចកូនក្មេងឡើយ។ ចំពោះអំពើអាក្រក់ សូមមានគំនិតដូចកូនខ្ចីចុះ តែខាងរបៀបគិតវិញ ត្រូវចេះគិតឲ្យសមជាមនុស្សពេញវ័យ។
ដ្បិតអុលឡោះប្រោសប្ដីដែលមិនជឿ ឲ្យចូលរួមក្នុងប្រជាជនរបស់ទ្រង់តាមរយៈភរិយា ហើយទ្រង់ក៏ប្រោសភរិយាដែលមិនជឿ ឲ្យចូលរួមក្នុងប្រជាជនរបស់ទ្រង់ តាមរយៈប្ដីដែលជាអ្នកជឿនោះដែរ។ បើសេចក្ដីខាងលើនេះមិនពិត កូនចៅរបស់បងប្អូនមិនបរិសុទ្ធទេ!។ ក៏ប៉ុន្ដែតាមពិត អុលឡោះបានប្រោសក្មេងទាំងនោះ ឲ្យចូលរួមក្នុងប្រជាជនរបស់ទ្រង់រួចស្រេចទៅហើយ។
ប្រសិនបើបងប្អូនខឹង សូមប្រយ័ត្ន កុំប្រព្រឹត្ដអំពើបាប» កុំទុកកំហឹងរហូតដល់ថ្ងៃលិចនោះឡើយ។
អុលឡោះបានស្រឡាញ់បុព្វបុរសរបស់អ្នក ហើយបានជ្រើសរើសពូជពង្សរបស់ពួកគេ នៅជំនាន់ក្រោយ។ ហេតុនេះហើយ បានជាទ្រង់ផ្ទាល់ នាំអ្នកចេញពីស្រុកអេស៊ីប ដោយអំណាចរបស់ទ្រង់។
ខ្ញុំក៏នៅនឹកចាំពីជំនឿឥតលាក់ពុតរបស់អ្នក គឺជាជំនឿដែលលោកយាយឡូអ៊ីសជាជីដូន និងអ្នកស្រីអឺនីសជាម្ដាយរបស់អ្នកធ្លាប់មានមុនអ្នក ខ្ញុំជឿជាក់ថា អ្នកក៏មានជំនឿនេះដែរ។
អ្នកស្គាល់គីតាបតាំងតែពីនៅកុមារម៉្លេះ ហើយគីតាបអាចផ្ដល់ឲ្យអ្នកមានប្រាជ្ញា ដើម្បីនឹងទទួលការសង្គ្រោះ ដោយមានជំនឿលើអាល់ម៉ាហ្សៀសអ៊ីសា។
យ៉ូស្វេអានគ្រប់សេចក្តីទាំងអស់ដែលម៉ូសាបានចែងទុក ឥតខ្វះត្រង់ណាឡើយ គាត់អាននៅមុខអង្គប្រជុំនៃជនជាតិអ៊ីស្រអែលទាំងមូល គឺរួមទាំងស្ត្រី ទាំងក្មេង និងជនបរទេសដែលស្នាក់នៅជាមួយពួកគេផង។
ចូរប្រាថ្នាចង់បានបន្ទូលនៃអុលឡោះ ដូចទារកដែលទើបនឹងកើតប្រាថ្នាចង់បានទឹកដោះសុទ្ធ ដើម្បីឲ្យបងប្អូនបានចំរើនឡើងតាមរយៈបន្ទូលនេះ និងទទួលការសង្គ្រោះ
នាងទូរអាអង្វរអុលឡោះដោយសច្ចាថា៖ «ឱ! អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលអើយ! សូមមើលមកខ្ញុំ ដែលកំពុងតែមានទុក្ខព្រួយ សូមនឹកដល់ខ្ញុំ ហើយកុំបំភ្លេចខ្ញុំឡើយ។ ប្រសិនបើទ្រង់ប្រោសប្រទានឲ្យខ្ញុំមានកូនប្រុសមួយ ខ្ញុំនឹងយកកូននោះមកជូនទ្រង់ ដើម្បីឲ្យនៅបម្រើទ្រង់អស់មួយជីវិត ហើយសក់របស់វានឹងមិនត្រូវកោរ ឬកាត់ឡើយ»។
ប៉ុន្តែ នាងហាណាពុំបានទៅជាមួយទេ ដ្បិតនាងបានប្រាប់ប្ដីថា៖ «នៅពេលដែលកូនខ្ញុំផ្តាច់ដោះ នោះខ្ញុំនឹងនាំវាទៅជូនអុលឡោះតាអាឡា ហើយទុកវានៅទីនោះរហូត»។