យើងខ្ញុំលែងឃើញអ្វីដែលជាទីសំគាល់ របស់ប្រជាជាតិយើងខ្ញុំទៀតហើយ រីឯណាពីក៏លែងមានទៀតដែរ។ ក្នុងចំណោមយើងខ្ញុំ គ្មាននរណាដឹងថា យើងខ្ញុំត្រូវតែនៅដូច្នេះដល់ពេលណាឡើយ។
មីកា 3:7 - អាល់គីតាប ពួកគ្រូទាយនឹងត្រូវបាក់មុខ ពួកហោរានឹងត្រូវអាម៉ាស់ ពួកគេនឹងយកដៃបាំងមុខ ដ្បិតអុលឡោះមិនអើពើនឹងពួកគេឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកមើលឆុតនឹងត្រូវខ្មាស ហើយពួកគ្រូថ្លែងទំនាយនឹងទាល់គំនិត គេនឹងបិទខ្ទប់មាត់ទាំងអស់គ្នា ដ្បិតគ្មានពាក្យតបមកពីព្រះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគ្រូទាយនឹងត្រូវបាក់មុខ ពួកហោរានឹងត្រូវអាម៉ាស់ ពួកគេនឹងយកដៃបាំងមុខ ដ្បិតព្រះជាម្ចាស់មិនអើពើនឹងពួកគេឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកមើលឆុតនឹងត្រូវខ្មាស ហើយពួកគ្រូទាយនឹងទាល់គំនិត អើ គេនឹងបិទខ្ទប់មាត់ទាំងអស់គ្នា ដ្បិតគ្មានពាក្យតបមកពីព្រះឡើយ |
យើងខ្ញុំលែងឃើញអ្វីដែលជាទីសំគាល់ របស់ប្រជាជាតិយើងខ្ញុំទៀតហើយ រីឯណាពីក៏លែងមានទៀតដែរ។ ក្នុងចំណោមយើងខ្ញុំ គ្មាននរណាដឹងថា យើងខ្ញុំត្រូវតែនៅដូច្នេះដល់ពេលណាឡើយ។
ពួកគ្រូធ្មប់ពុំអាចមកជួបម៉ូសាបានទេ ព្រោះពួកគេកើតបូសពេញខ្លួន ដូចជនជាតិអេស៊ីបទាំងអស់ដែរ។
យើងធ្វើឲ្យទំនាយរបស់ណាពីក្លែងក្លាយ ទៅជាឥតបានការ យើងធ្វើឲ្យពួកគ្រូទាយវង្វេងវង្វាន់ យើងនឹងរំលាយគម្រោងការរបស់ពួកអ្នកប្រាជ្ញ ដោយធ្វើឲ្យចំណេះរបស់គេក្លាយទៅជាការលេលាទៅវិញ។
ពួកគេនិយាយគ្នាថា៖ «មក! យើងរៀបចំផែនការប្រឆាំងនឹងយេរេមា! ដ្បិតយើងមិនខ្វះអ៊ីមុាំសម្រាប់បង្រៀនហ៊ូកុំ យើងមិនខ្វះអ្នកប្រាជ្ញសម្រាប់ផ្តល់យោបល់ ហើយយើងក៏មិនខ្វះណាពីសម្រាប់ថ្លែងបន្ទូលដែរ។ មក! យើងនាំគ្នាប្រហារគាត់ដោយពាក្យមួលបង្កាច់ មិនត្រូវយកចិត្តទុកដាក់នឹងសេចក្ដីដែលគាត់និយាយនោះទេ»។
ចូរខ្សឹកខ្សួលយ៉ាងស្ងាត់ស្ងៀម តែកុំកាន់ទុក្ខឲ្យសោះ។ ត្រូវជួតក្បាល ពាក់ស្បែកជើងធ្វើដូចធម្មតា កុំបាំងមុខ ឬបរិភោគអាហារសម្រាប់អ្នកកាន់ទុក្ខឡើយ»។
ពេលនោះ អ្នករាល់គ្នានឹងធ្វើដូចខ្ញុំធ្វើនេះដែរ គឺអ្នករាល់គ្នាមិនបាំងមុខ មិនបរិភោគអាហារសម្រាប់អ្នកកាន់ទុក្ខទេ។
អ្នកដែលកើតឃ្លង់ត្រូវស្លៀកសម្លៀកបំពាក់រហែក ទុកក្បាលឲ្យនៅទទេ ឃ្លុំមុខនៅត្រង់កន្លែងដែលមានពុកមាត់ ហើយស្រែកថា “ខ្ញុំជាមនុស្សមិនបរិសុទ្ធ! ខ្ញុំជាមនុស្សមិនបរិសុទ្ធ!”។
អុលឡោះតាអាឡា ជាម្ចាស់របស់ខ្ញុំ មានបន្ទូលថា៖ «នៅគ្រាខាងមុខ យើងនឹងធ្វើឲ្យ ការអត់ឃ្លានកើតនៅក្នុងស្រុក តែមិនមែនការអត់ឃ្លានខាងអាហារ ឬការស្រេកទឹកនោះទេ ផ្ទុយទៅវិញ គឺការស្រេកឃ្លានចង់ស្ដាប់ បន្ទូលរបស់អុលឡោះតាអាឡា។
អ្នករាល់គ្នាស្រែកអង្វរអុលឡោះតាអាឡា តែទ្រង់មិនឆ្លើយតបមកវិញឡើយ ពេលនោះ ទ្រង់គេចពីអ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាបានប្រព្រឹត្តអំពើអាក្រក់។
ប្រជាជាតិនានានឹងឃើញ ហើយត្រូវអាម៉ាស់ ទោះបីគេមានឫទ្ធិខ្លាំងពូកែយ៉ាងណាក្ដី។ ពួកគេងឿងឆ្ងល់ពេក រកនិយាយមិនរួច ហើយស្ដាប់អ្វីក៏លែងឮដែរ។
នៅថ្ងៃនោះ ណាពីម្នាក់ៗនឹងត្រូវអាម៉ាស់ ព្រោះតែនិមិត្តហេតុដែលខ្លួនបានឃើញ ហើយគេនឹងលែងពាក់អាវរោមសត្វ ដើម្បីបោកបញ្ឆោតអ្នកដទៃទៀតហើយ។
ស្តេចសូលទូរអាសួរអុលឡោះថា៖ «តើខ្ញុំអាចដេញតាមពួកភីលីស្ទីនឬទេ? តើទ្រង់ប្រគល់ពួកនោះមកក្នុងកណ្តាប់ដៃរបស់ជនជាតិអ៊ីស្រអែលឬទេ?»។ ប៉ុន្តែ នៅថ្ងៃនោះ អុលឡោះពុំមានបន្ទូលឆ្លើយតបឡើយ។
សាំយូអែលសួរស្តេចសូលថា៖ «ហេតុអ្វីបានជាស្តេចរំខានខ្ញុំ ដោយហៅខ្ញុំ ឡើងមកដូច្នេះ?»។ ស្តេចសូលឆ្លើយតបថា៖ «ខ្ញុំមានទុក្ខធុរៈធ្ងន់ណាស់ ព្រោះពួកភីលីស្ទីននាំគ្នាមកធ្វើសង្គ្រាមនឹងខ្ញុំ ហើយអុលឡោះបោះបង់ខ្ញុំចោល ទ្រង់លែងឆ្លើយតបមកខ្ញុំទៀតហើយ ទោះបីតាមរយៈណាពី ឬការយល់សប្តិក្តី។ ហេតុនេះហើយបានជាខ្ញុំអញ្ជើញលោកមក ដើម្បីឲ្យលោកប្រាប់ខ្ញុំថា តើត្រូវធ្វើយ៉ាងណា?»។
ស្តេចសូលសួរអុលឡោះតាអាឡា ប៉ុន្តែ ទ្រង់មិនឆ្លើយតបវិញឡើយ ទោះបីតាមការយល់សប្តិ ការផ្សងយូរីម ឬតាមរយៈណាពីក្តី។
ពីដើម នៅស្រុកអ៊ីស្រអែល កាលណាគេទៅទូរអាសូមអ្វីពីអុលឡោះគេតែងពោលថា «មក៍! យើងទៅរកអ្នកទាយ!» ដ្បិតអ្នកដែលយើងហៅថា ណាពីសព្វថ្ងៃនេះ នៅជំនាន់ដើម គេតែងហៅថា «អ្នកទាយ»។