Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេម៉ុស 8:11 - អាល់គីតាប

11 អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្ញុំ មាន​បន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ យើង​នឹង​ធ្វើ​ឲ្យ ការ​អត់​ឃ្លាន​កើត​នៅ​ក្នុង​ស្រុក តែ​មិន​មែន​ការ​អត់​ឃ្លាន​ខាង​អាហារ ឬ​ការ​ស្រេក​ទឹក​នោះ​ទេ ផ្ទុយ​ទៅ​វិញ គឺ​ការ​ស្រេក​ឃ្លាន​ចង់​ស្ដាប់ បន្ទូល​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍ គ្រា​នោះនឹង​មក​ដល់ ដែល​យើង​នឹង​ចាត់​អំណត់​មក​លើ​ស្រុក​នេះ មិន​មែន​ជា​អំណត់​ដែល​អត់​អាហារ ឬ​ដែល​ស្រេក​ទឹក​ទេ គឺ​ជា​អំណត់ដែល​មិន​បាន​ឮ​ព្រះ‌បន្ទូល របស់​ព្រះ‌យេហូវ៉ា​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ យើង​នឹង​ធ្វើ​ឲ្យ ការ​អត់​ឃ្លាន​កើត​នៅ​ក្នុង​ស្រុក តែ​មិន​មែន​ការ​អត់​ឃ្លាន​ខាង​អាហារ ឬ​ការ​ស្រេក​ទឹក​នោះ​ទេ ផ្ទុយ​ទៅ​វិញ គឺ​ការ​ស្រេក​ឃ្លាន​ចង់​ស្ដាប់ ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល មាន​គ្រា​មក ដែល​អញ​នឹង​ចាត់​ប្រើ​អំណត់​មក​ក្នុង​ស្រុក មិន​មែន​ជា​អំណត់​ដែល​អត់​អាហារ ឬ​ដែល​ស្រេក​ទឹក​ទេ គឺ​ជា​អំណត់​ខាង​ឯ​ការ​ឮ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​វិញ

សូមមើលជំពូក ចម្លង




អេម៉ុស 8:11
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​អំឡុង​ពេល​ដ៏​យូរ‌លង់​ជន‌ជាតិ​អ៊ីស្រ‌អែល គ្មាន​ម្ចាស់​ពិត​ប្រាកដ គ្មាន​អ៊ីមុាំ​សម្រាប់​បង្ហាត់​បង្រៀន ហើយ​ក៏​គ្មាន​ហ៊ូកុំ​ដែរ។


យើង​ខ្ញុំ​លែង​ឃើញ​អ្វី​ដែល​ជា​ទី​សំគាល់ របស់​ប្រជា‌ជាតិ​យើង​ខ្ញុំ​ទៀត​ហើយ រីឯ​ណាពី​ក៏​លែង​មាន​ទៀត​ដែរ។ ក្នុង​ចំណោម​យើង​ខ្ញុំ គ្មាន​នរណា​ដឹង​ថា យើង​ខ្ញុំ​ត្រូវ​តែ​នៅ​ដូច្នេះ​ដល់​ពេល​ណា​ឡើយ។


ពេល​ណា​គ្មាន​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ​ពី​អុលឡោះ​ទេ ប្រជា‌ជន​នឹង​ជ្រួល‌ច្របល់ រីឯ​អ្នក​ដែល​ប្រតិបត្តិ​តាម​ហ៊ូកុំ​របស់​ទ្រង់ ពិត​ជា​មាន​សុភ‌មង្គល។


ខ្ញុំ​បំផ្លាញ​វា​ឲ្យ​ដូច​ចម្ការ​ដែល គេ​បោះ​បង់​ចោល គ្មាន​អ្នក​ណា​លួស​មែក គ្មាន​អ្នក​ណា​ជ្រួយ​ដី​ទៀត​ឡើយ គឺ​មាន​តែ​រពាក់ បន្លា​ដុះ​ពាស‌ពេញ ខ្ញុំ​នឹង​ហាម​ពពក​មិន​ឲ្យ​បង្អុរ​ភ្លៀង មក​លើ​ចម្ការ​នេះ​ត​ទៅ​ទៀត​ឡើយ។


មហន្ត‌រាយ​កើត​មាន​ផ្ទួនៗ​គ្នា ដំណឹង​មិន​ល្អ​ក៏​លេច​ឮ​ជា​បន្ត​បន្ទាប់​ដែរ។ គេ​ចង់​ដឹង​និមិត្ត‌ហេតុ​អស្ចារ្យ​ពី​ណាពី ដ្បិត​ពួក​អ៊ីមុាំ​លែង​ទូន្មាន​ពួក​គេ ហើយ​ពួក​អះលី‌ជំអះ ក៏​លែង​ផ្ដល់​យោបល់​អ្វី​ទៀត​ដែរ។


បើ​មិន​ដូច្នោះ​ទេ យើង​នឹង​យក​សម្លៀក‌បំពាក់​ចេញ​ពី​នាង ទុក​ឲ្យ​ខ្លួន​នៅ​ទទេ ដូច​ថ្ងៃ​ដែល​នាង​ទើប​នឹង​កើត យើង​ធ្វើ​ឲ្យ​នាង​ប្រៀប​បាន​នឹង វាល​រហោ‌ស្ថាន។ យើង​ធ្វើ​ឲ្យ​នាង​ក្លាយ​ដូច​ជា​ដី​ហួត‌ហែង យើង​ធ្វើ​ឲ្យ​នាង​ស្លាប់​ដោយ​ស្រេក​ទឹក។


ហេតុ​នេះ អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ និមិត្ត‌ហេតុ​អស្ចារ្យ​ទៀត​ហើយ ផ្ទុយ​ទៅ​វិញ មាន​តែ​យប់​ងងឹត អ្នក​រាល់​គ្នា​នឹង​លែង​ទស្សន៍‌ទាយ​ទៀត​ហើយ ផ្ទុយ​ទៅ​វិញ មាន​តែ​ភាព​អន្ធការ ភាព​ងងឹត​សូន្យ‌សុង​នឹង​គ្រប​ពី​លើ ណាពី​ទាំង​នោះ ដូច​ព្រះ‌អាទិត្យ​លិច​បាត់។


កាល​អ៊ីសា​ឃើញ​មហា‌ជន គាត់​អាណិត​អាសូរ​គេ​ពន់​ពេក​ណាស់ ព្រោះ​អ្នក​ទាំង​នោះ​អស់​កម្លាំង​ល្វើយ ធ្លាក់​ទឹក​ចិត្ដ ប្រៀប​បី​ដូច​ជា​ចៀម​ដែល​គ្មាន​អ្នក​គង្វាល​ថែ‌ទាំ។


សាំយូ‌អែល​សួរ​ស្តេច​សូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ស្តេច​រំខាន​ខ្ញុំ ដោយ​ហៅ​ខ្ញុំ ឡើង​មក​ដូច្នេះ?»។ ស្តេច​សូល​ឆ្លើយ​តប​ថា៖ «ខ្ញុំ​មាន​ទុក្ខ​ធុរៈ​ធ្ងន់​ណាស់ ព្រោះ​ពួក​ភីលី‌ស្ទីន​នាំ​គ្នា​មក​ធ្វើ​សង្គ្រាម​នឹង​ខ្ញុំ ហើយ​អុលឡោះ​បោះ​បង់​ខ្ញុំ​ចោល ទ្រង់​លែង​ឆ្លើយ​តប​មក​ខ្ញុំ​ទៀត​ហើយ ទោះ​បី​តាម​រយៈ​ណាពី ឬ​ការ​យល់​សប្តិ​ក្តី។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​អញ្ជើញ​លោក​មក ដើម្បី​ឲ្យ​លោក​ប្រាប់​ខ្ញុំ​ថា តើ​ត្រូវ​ធ្វើ​យ៉ាង​ណា?»។


ស្តេច​សូល​សួរអុលឡោះ‌តាអាឡា ប៉ុន្តែ ទ្រង់​មិន​ឆ្លើយ​តប​វិញ​ឡើយ ទោះ​បី​តាម​ការ​យល់​សប្តិ ការ​ផ្សង​យូរីម ឬ​តាម​រយៈ​ណាពី​ក្តី។


កុមារ​សាំយូ‌អែល​នៅ​បម្រើអុលឡោះ‌តាអាឡា​ជា​មួយ​លោក​អេលី។ នៅ​គ្រា​នោះ អុលឡោះ‌តាអាឡា​កម្រ​មាន​បន្ទូល​មក​កាន់​ប្រជា‌ជន​អ៊ីស្រ‌អែល​ណាស់ ហើយ​ក៏​កម្រ​ឲ្យ​នរណា​ម្នាក់​និមិត្ត​ឃើញ​ការ​អស្ចារ្យ​មក​ពី​ទ្រង់​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម