១ សាំយូអែល 14:37 - អាល់គីតាប37 ស្តេចសូលទូរអាសួរអុលឡោះថា៖ «តើខ្ញុំអាចដេញតាមពួកភីលីស្ទីនឬទេ? តើទ្រង់ប្រគល់ពួកនោះមកក្នុងកណ្តាប់ដៃរបស់ជនជាតិអ៊ីស្រអែលឬទេ?»។ ប៉ុន្តែ នៅថ្ងៃនោះ អុលឡោះពុំមានបន្ទូលឆ្លើយតបឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦37 ស្ដេចសូលក៏ទូលសួរដល់ព្រះថា៖ «តើទូលបង្គំត្រូវចុះទៅតាមពួកភីលីស្ទីនឬ? តើព្រះអង្គនឹងប្រគល់គេមកក្នុងកណ្ដាប់ដៃពួកអ៊ីស្រាអែលឬទេ?»។ ប៉ុន្តែ នៅថ្ងៃនោះ ព្រះមិនបានឆ្លើយតបមកសោះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥37 ព្រះបាទសូលទូលសួរព្រះជាម្ចាស់ថា៖ «តើទូលបង្គំអាចដេញតាមពួកភីលីស្ទីនឬទេ? តើព្រះអង្គប្រគល់ពួកនោះមកក្នុងកណ្ដាប់ដៃរបស់ជនជាតិអ៊ីស្រាអែលឬទេ?»។ ប៉ុន្តែ នៅថ្ងៃនោះ ព្រះជាម្ចាស់ពុំមានព្រះបន្ទូលឆ្លើយតបឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤37 សូលទ្រង់ក៏ទូលសួរដល់ព្រះថា តើត្រូវឲ្យទូលបង្គំចុះទៅតាមពួកភីលីស្ទីនឬអី តើទ្រង់នឹងប្រគល់គេមកក្នុងកណ្តាប់ដៃពួកអ៊ីស្រាអែលឬទេ តែនៅថ្ងៃនោះព្រះទ្រង់មិនបានឆ្លើយតបមកសោះ សូមមើលជំពូក |
អ្នកចូលទៅជួបស្តេច ហើយស្តេចមានប្រសាសន៍មកកាន់អ្នកថា៖ «មីកាយ៉ាអើយ តើយើងទាំងពីរ ត្រូវចេញទៅវាយយកក្រុងរ៉ាម៉ូត នៅស្រុកកាឡាដ ឬមិនត្រូវទៅ?»។ លោកមីកាយ៉ាជម្រាបថា៖ «សូមស្តេចអញ្ជើញទៅចុះ! ស្តេចមុខជាទទួលជ័យជំនះមិនខាន! អុលឡោះតាអាឡាប្រគល់ក្រុងនោះ មកក្នុងកណ្តាប់ដៃរបស់ស្តេចហើយតើ!»។
«កូនមនុស្សអើយ ចូរប្រាប់អះលីជំអះរបស់ជនជាតិអ៊ីស្រអែលថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: “តើអ្នករាល់គ្នាមកនេះ ដើម្បីរកយើងមានបន្ទូលឆ្លើយតបឬ? អ្នករាល់គ្នានឹកស្មានថា យើងនឹងផ្តល់ចម្លើយឲ្យអ្នករាល់គ្នាឬ? យើងជាម្ចាស់ដែលមានជីវិតអស់កល្ប យើងនឹងមិនផ្តល់ចម្លើយឲ្យអ្នករាល់គ្នាជាដាច់ខាត” - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ហើយមានលោកភីនេហាស ជាកូនរបស់លោកអេឡាសារ និងជាចៅរបស់ហារូន ជាអ្នកបម្រើទ្រង់នៅទីនោះ។ ជនជាតិអ៊ីស្រអែលទូរអាសួរអុលឡោះតាអាឡាថា៖ «តើយើងខ្ញុំត្រូវទៅប្រយុទ្ធទល់នឹងពួកពុនយ៉ាមីន ជាបងប្អូនរបស់យើងខ្ញុំទៀត ឬយើងខ្ញុំត្រូវនៅស្ងៀម?»។ អុលឡោះតាអាឡាឆ្លើយតបមកវិញថា៖ «ចូរចេញទៅចុះ ស្អែកយើងនឹងប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់អ្នករាល់គ្នាហើយ»។