នៅឆ្នាំទីពីរនៃរជ្ជកាលស្តេចពេកា ជាកូនរបស់លោករេម៉ាលា ជាស្តេចស្រុកអ៊ីស្រអែល ស្តេចយ៉ូថាម ជាបុត្ររបស់ស្តេចអសារា ឡើងសោយរាជ្យលើស្រុកយូដា។
មីកា 1:1 - អាល់គីតាប នេះជាបន្ទូលដែលអុលឡោះតាអាឡាថ្លែងមកកាន់លោកមីកា ជាអ្នកស្រុកម៉ូរ៉ាស៊ីត តាមរយៈនិមិត្តហេតុអស្ចារ្យស្ដីអំពីក្រុងសាម៉ារី និងក្រុងយេរូសាឡឹម ក្នុងរជ្ជកាលស្តេចយ៉ូថាម ស្តេចអេហាស និងស្តេចហេសេគា ជាស្ដេចស្រុកយូដា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដែលបានថ្លែងមកមីកាជាពួកម៉ូរ៉ាស៊ីត នៅក្នុងរាជ្យនៃយ៉ូថាម អេហាស និងហេសេគា ជាស្តេចយូដា ជាសេចក្ដីដែលលោកបានឃើញពីដំណើរក្រុងសាម៉ារី និងក្រុងយេរូសាឡិម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់លោកមីកា ជាអ្នកស្រុកម៉ូរ៉ាស៊ីត តាមរយៈនិមិត្តហេតុអស្ចារ្យស្ដីអំពីក្រុងសាម៉ារី និងក្រុងយេរូសាឡឹម ក្នុងរជ្ជកាលព្រះបាទយ៉ូថាម ព្រះបាទអេហាស និងព្រះបាទហេសេគា ជាស្ដេចស្រុកយូដា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដល់មីកាជាពួកម៉ូរ៉ាស៊ីត នៅក្នុងរាជ្យនៃយ៉ូថាម អេហាស នឹងហេសេគា ជាស្តេចយូដា ជាសេចក្ដីដែលលោកបានឃើញពីដំណើរក្រុងសាម៉ារី ហើយនឹងក្រុងយេរូសាឡិម។ |
នៅឆ្នាំទីពីរនៃរជ្ជកាលស្តេចពេកា ជាកូនរបស់លោករេម៉ាលា ជាស្តេចស្រុកអ៊ីស្រអែល ស្តេចយ៉ូថាម ជាបុត្ររបស់ស្តេចអសារា ឡើងសោយរាជ្យលើស្រុកយូដា។
អុលឡោះតាអាឡាបានធ្វើឲ្យស្តេចអសារាកើតឃ្លង់ រហូតដល់ថ្ងៃដែលស្តេចស្លាប់។ ស្តេចត្រូវនៅក្នុងដំណាក់មួយដាច់ឡែកពីគេ។ សម្តេចយ៉ូថាមជាកូន មានភារកិច្ចមើលខុសត្រូវកិច្ចការក្នុងវាំង និងទទួលបន្ទុកគ្រប់គ្រងប្រជាជននៅក្នុងស្រុក។
នៅឆ្នាំទីដប់ប្រាំពីរ នៃរជ្ជកាលស្តេចពេកាជាកូនរបស់លោករេម៉ាលា ស្តេចស្រុកអ៊ីស្រអែល ស្តេចអហាសជាបុត្ររបស់ស្តេចយ៉ូថាម ឡើងសោយរាជ្យលើស្រុកយូដា។
នៅឆ្នាំទីបីនៃរជ្ជកាលស្តេចហូស៊ា ជាកូនរបស់លោកអេឡា និងជាស្តេចស្រុកអ៊ីស្រអែល ស្តេចហេសេគា ជាបុត្ររបស់ស្តេចអហាស បានឡើងសោយរាជ្យលើស្រុកយូដា។
ស្តេចអហាសឡើងសោយរាជ្យ ក្នុងអាយុម្ភៃឆ្នាំ គាត់សោយរាជ្យបានដប់ប្រាំមួយឆ្នាំ នៅក្រុងយេរូសាឡឹម។ ស្តេចពុំបានប្រព្រឹត្តអំពើសុចរិត ជាទីគាប់ចិត្តអុលឡោះតាអាឡា ដូចស្តេចទតជាអយ្យកោឡើយ។
ស្តេចហេសេគាបានឡើងសោយរាជ្យ ក្នុងអាយុម្ភៃប្រាំឆ្នាំ ហើយសោយរាជ្យបានម្ភៃប្រាំបួនឆ្នាំនៅក្រុងយេរូសាឡឹម។ ម្តាយរបស់ស្តេចមាននាមថាអប៊ីយ៉ា ជាកូនរបស់លោកសាការីយ៉ា។
ក្នុងរជ្ជកាលស្តេចអ៊ូសៀស ស្តេចយ៉ូថាម ស្តេចអេហាស និងស្តេចហេសេគា ជាស្ដេចស្រុកយូដា អុលឡោះប្រោសប្រទានឲ្យអេសាយ ជាកូនរបស់អម៉ូស និមិត្តឃើញការអស្ចារ្យស្ដីអំពីស្រុកយូដា និងក្រុងយេរូសាឡឹម ដូចតទៅ:
ផ្ទៃមេឃអើយ ចូរស្ដាប់! ផែនដីអើយ ចូរផ្ទៀងត្រចៀក! ដ្បិតអុលឡោះតាអាឡាមានបន្ទូលថា៖ យើងបានចិញ្ចឹមបីបាច់ថែរក្សាកូន យើងបានអប់រំពួកវា តែពួកវាបែរជាបះបោរប្រឆាំងនឹងយើង។
នៅគ្រាដែលស្តេចអេហាស ជាបុត្ររបស់ស្តេចយ៉ូថាម ដែលត្រូវជាបុត្ររបស់ស្តេចអ៊ូសៀស គ្រងរាជ្យនៅស្រុកយូដា មានសង្គ្រាមមួយផ្ទុះឡើង គឺស្តេចរេស៊ីន ជាស្ដេចស្រុកស៊ីរី បានពួតដៃជាមួយស្តេចពេកា ជាបុត្ររបស់ស្តេចរេម៉ាលា និងជាស្ដេចស្រុកអ៊ីស្រអែល លើកទ័ពទៅវាយយកក្រុងយេរូសាឡឹម ប៉ុន្តែ មិនអាចវាយសំរុកចូលបានឡើយ។
ក្រុងសាម៉ារីជារាជធានីរបស់ស្រុកអេប្រាអ៊ីម ស្ដេចពេកាជាម្ចាស់របស់ក្រុងសាម៉ារី។ ប្រសិនបើអ្នករាល់គ្នាមិនផ្ញើជីវិតលើយើង យ៉ាងខ្ជាប់ខ្ជួនទេនោះ អ្នករាល់គ្នាមិនអាចនៅស្ថិតស្ថេរ យ៉ាងខ្ជាប់ខ្ជួនបានឡើយ”»។
«នៅរជ្ជកាលស្តេចហេសេគា ជាស្ដេចស្រុកយូដា លោកមីកា ជាអ្នកស្រុកម៉ូរ៉ាស៊ីត បានថ្លែងបន្ទូលប្រាប់ប្រជាជនយូដាទាំងអស់ដូចតទៅ: អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា គេនឹងភ្ជួររាស់ក្រុងស៊ីយ៉ូនដូចភ្ជួរស្រែ ហើយក្រុងយេរូសាឡឹមនឹងក្លាយទៅជា គំនរបាក់បែក ភ្នំដែលមានម៉ាស្ជិទនឹងក្លាយទៅជាព្រៃ។
នេះជាបន្ទូលដែលអុលឡោះតាអាឡាថ្លែងមកកាន់ហូសេជាកូនរបស់លោកបេរី នៅរជ្ជកាលស្តេចអូសៀស ស្តេចយ៉ូថាម ស្តេចអេហាស និងស្តេចហេសេគាជាស្ដេចស្រុកយូដា ត្រូវនឹងរជ្ជកាលស្តេចយេរ៉ូបោម បុត្ររបស់ស្តេចយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រអែល។
អ៊ីស្រអែលអើយ ប្រសិនបើអ្នកប្រព្រឹត្ត អំពើពេស្យាចារដូច្នេះ មិនគប្បីឲ្យយូដាធ្វើខុសដូចអ្នកទេ កុំទៅគីលកាល់ កុំឡើងទៅបេតអាវេន ឬក៏ស្បថក្នុងនាម អុលឡោះតាអាឡាជាម្ចាស់ដ៏នៅអស់កល្បដែរ។
អ៊ីស្រអែលបំភ្លេចអុលឡោះដែលបានបង្កើតខ្លួនមក ហើយគេនាំគ្នាសង់វិមានផ្សេងៗ។ រីឯយូដាវិញ គេសង់ទីក្រុង ដែលមានកំពែងរឹងមាំកាន់តែច្រើន តែយើងនឹងឲ្យភ្លើងឆាបឆេះក្រុងរបស់គេ ព្រមទាំងឆេះកំទេចវិមានរបស់ពួកគេផង។
នេះជាពាក្យរបស់ណាពីអេម៉ុស ជាអ្នកចិញ្ចឹមសត្វនៅភូមិត្កូអា រៀបរាប់អំពីនិមិត្តហេតុអស្ចារ្យដែលគាត់បានឃើញ ស្ដីអំពីស្រុកអ៊ីស្រអែល ពីរឆ្នាំមុនរញ្ជួយផែនដី គឺនៅរជ្ជកាលស្តេចអូសៀសស្ដេចស្រុកយូដា ត្រូវនឹងរជ្ជកាលស្តេចយេរ៉ូបោម បុត្ររបស់ស្តេចយ៉ូអាស ស្ដេចស្រុកអ៊ីស្រអែល។
អស់អ្នកដែលរស់ដោយឥតកង្វល់ នៅក្រុងស៊ីយ៉ូន និងអស់អ្នកដែលរស់យ៉ាងសុខស្រួល នៅលើភ្នំសាម៉ារីអើយ អ្នករាល់គ្នាមុខជាត្រូវវេទនាពុំខាន! អ្នករាល់គ្នាជាប្រមុខនៃប្រជាជាតិដ៏សំខាន់ ជាងគេក្នុងចំណោមប្រជាជាតិទាំងឡាយ ពូជពង្សអ៊ីស្រអែលយកអ្នករាល់គ្នា ធ្វើជាបង្អែក។
ហេតុការណ៍ទាំងនេះកើតមាន ព្រោះតែអំពើទុច្ចរិតរបស់ពូជពង្សយ៉ាកកូប និងអំពើបាបរបស់ពូជពង្សអ៊ីស្រអែល។ តើនរណានាំឲ្យកូនចៅ របស់យ៉ាកកូបប្រព្រឹត្តអំពើទុច្ចរិត? គឺក្រុងសាម៉ារី! តើនរណានាំឲ្យយូដាគោរព ព្រះក្លែងក្លាយនៅតាមទីខ្ពស់? គឺក្រុងយេរូសាឡឹម!
នាម៉ឺនមន្ត្រីនៃកូនចៅយ៉ាកកូប មេដឹកនាំនៃកូនចៅអ៊ីស្រអែលអើយ សូមនាំគ្នាស្ដាប់! អស់លោកស្អប់យុត្តិធម៌ ហើយបង្ខូចហ៊ូកុំ។
នេះជាសេចក្ដីប្រកាស ដែលអុលឡោះសំដែងឲ្យណាពីហាបាគូកឃើញក្នុងនិមិត្តហេតុដ៏អស្ចារ្យ។
ដ្បិតបន្ទូលនៃអុលឡោះដែលណាពីបានថ្លែងទុកមកនោះ មិនមែនចេញពីបំណងចិត្ដរបស់មនុស្សទេ គឺរសអុលឡោះដ៏វិសុទ្ធវិញឯណោះ ដែលជំរុញចិត្ដលោកទាំងនោះឲ្យថ្លែងបន្ទូលក្នុងនាមទ្រង់។