Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 15:5 - អាល់គីតាប

5 អុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​ស្តេច​អសារា​កើត​ឃ្លង់ រហូត​ដល់​ថ្ងៃ​ដែល​ស្តេច​ស្លាប់។ ស្តេច​ត្រូវ​នៅ​ក្នុង​ដំណាក់​មួយ​ដាច់​ឡែក​ពី​គេ។ សម្តេច​យ៉ូថាម​ជា​កូន មាន​ភារកិច្ច​មើល​ខុស​ត្រូវ​កិច្ចការ​ក្នុង​វាំង និង​ទទួល​បន្ទុក​គ្រប់‌គ្រង​ប្រជា‌ជន​នៅ​ក្នុង​ស្រុក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ស្តេច​កើត​រោគ​ឃ្លង់ ដរាប​ដល់​អស់​ព្រះ‌ជន្ម ហើយ​ទ្រង់​ត្រូវ​គង់​នៅ​ដំណាក់​មួយ​ដោយ​ខ្លួន ឯ​យ៉ូថាម​ជា​‌បុត្រា ក៏​ត្រួត‌ត្រា​ការ​ទាំង​អស់​ក្នុង​ព្រះ‌រាជ‌វាំង ព្រម​ទាំង​គ្រប់‌គ្រង​លើ​បណ្ដា‌ជន​នៅ​ស្រុក​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ព្រះ‌បាទ​អសា‌រា​កើត​ឃ្លង់ រហូត​ដល់​ថ្ងៃ​ដែល​ស្ដេច​អស់​ព្រះ‌ជន្ម។ ស្ដេច​ត្រូវ​គង់​ក្នុង​ដំណាក់​មួយ​ដាច់​ឡែក​ពី​គេ។ សម្ដេច​យ៉ូថាម ជា​បុត្រ មាន​ភារ‌កិច្ច​មើល​ខុស​ត្រូវ​កិច្ចការ​ក្នុង​វាំង និង​ទទួល​បន្ទុក​គ្រប់‌គ្រង​ប្រជា‌ជន​នៅ​ក្នុង​ស្រុក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ ឲ្យ​ស្តេច​កើត​រោគ​ឃ្លង់ ដរាប​ដល់​អស់​ព្រះ‌ជន្ម ហើយ​ទ្រង់​ត្រូវ​គង់​នៅ​ដំណាក់​១​ដោយ​ខ្លួន ឯ​យ៉ូថាម ជា​ព្រះ‌រាជ‌បុត្រា ក៏​ត្រួត‌ត្រា​ការ​ទាំង​អស់​ក្នុង​ព្រះ‌រាជ‌វាំង ព្រម​ទាំង​គ្រប់‌គ្រង​លើ​បណ្តាជន​នៅ​ស្រុក​នោះ​ផង

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 15:5
20 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ឲ្យ​បំណុល​ឈាម​នេះ​ធ្លាក់​ទៅ​លើ​លោក​យ៉ូអាប់ និង​ក្រុម​គ្រួសារ​របស់​គាត់​ទាំង​អស់! សូម​ឲ្យ​នៅ​ក្នុង​ក្រុម​គ្រួសារ​នេះ​តែងតែ​មាន​មនុស្ស​កើត​ដំបៅ‌ងារ កើត​ឃ្លង់ ឬ​ពិការ​ជើង ហើយ​មាន​មនុស្ស​ស្លាប់​ដោយ​មុខ​ដាវ និង​ស្លាប់​ដោយ​អត់​អាហារ!»។


ស្តេច​ទត​គ្រប់‌គ្រង​លើ​ស្រុក​អ៊ីស្រ‌អែល​ទាំង​មូល គាត់​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​ដោយ​សុចរិត និង​យុត្តិធម៌។


ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​បាន​ដឹង​អំពី​ការ​វិនិច្ឆ័យ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន ហើយ​ពួក​គេ​នាំ​គ្នា​គោរព​កោត​ខ្លាច​ស្តេច ព្រោះ​ពួក​គេ​យល់​ឃើញ​ថា អុលឡោះ​ប្រទាន​ប្រាជ្ញា‌ញាណ​មក​គាត់ ដើម្បី​កាត់​ក្តី​នេះ។


ហេតុ​នេះ​សូម​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ប្រាជ្ញា​ឈ្លាស​វៃ ដើម្បី​គ្រប់‌គ្រង​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ហើយ​ឲ្យ​ខ្ញុំ​ចេះ​វិនិច្ឆ័យ ស្គាល់​ការ​ល្អ ការ​អាក្រក់ បើ​មិន​ដូច្នោះ​ទេ តើ​នរណា​អាច​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​ដ៏​ច្រើន ឥត​គណនា​របស់​ទ្រង់​បាន?»។


នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ស្តេច​ពេកា ជា​កូន​របស់​លោក​រេម៉ា‌លា ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល ស្តេច​យ៉ូថាម ជា​បុត្រ​របស់​ស្តេច​អសា‌រា ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា។


កិច្ច‌ការ​ផ្សេងៗ​ទៀត​របស់​ស្តេច​អសា‌រា និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។


ដូច្នេះ រោគ​ឃ្លង់​របស់​លោក​ណាម៉ាន់​នឹង​កើត​ដល់​ឯង ព្រម​ទាំង​កូន​ចៅ​ឯង​រហូត​ត​ទៅ!»។ កាល​កេហា‌ស៊ី ចាក​ចេញ​ពី​ណាពី​អេលី‌យ៉ាសាក់​ទៅ គាត់​ក៏​កើត​រោគ​ឃ្លង់ ហើយ​ខ្លួន​ប្រាណ​របស់​គាត់​ឡើង​ស​ដូច​សំឡី។


នៅ​មាត់​ទ្វារ​ក្រុង មាន​មនុស្ស​ឃ្លង់​បួន​នាក់​ជជែក​គ្នា​ថា៖ «ហេតុ​ដូច​ម្តេច​បាន​ជា​យើង​នាំ​គ្នា​អង្គុយ​រង់‌ចាំ​សេចក្តី​ស្លាប់​នៅ​ទី​នេះ?


ស្តេច​អម៉ា‌ស៊ា ស្តេច​អសា‌រា ស្តេច​យ៉ូថាម


អ្នក​ទាំង​នោះ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជំរឿន​ប្រជា‌ជន​នៅ​រជ្ជ‌កាល​ស្តេច​យ៉ូថាម ជា​ស្តេច​ស្រុក​យូដា និង​រជ្ជ‌កាល​ស្តេច​យេរ៉ូ‌បោម ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល។


រីឯ​អុលឡោះ​វិញ ទ្រង់​មិន​រើស​មុខ​មេ​ដឹក​នាំ​ឡើយ ហើយ​ទ្រង់​ក៏​មិន​យោគ‌យល់​អ្នក​មាន ជាង​អ្នក​ក្រ​ដែរ ដ្បិត​ទ្រង់​បាន​បង្កើត​ពួក​គេ​មក​ដូច​គ្នា។


ឱ​អុលឡោះ​អើយ សូម​ប្រទាន​ឲ្យ​ស្តេច ចេះ​វិនិច្ឆ័យ​ដូច​ទ្រង់ ហើយ​សូម​ឲ្យ​កូន​ប្រុស​របស់​ស្តេច បាន​ប្រកប​ដោយ​សេចក្ដី​សុចរិត ដូច​ទ្រង់​ដែរ!


នេះ​ជា​បន្ទូល​ដែលអុលឡោះ‌តាអាឡា​ថ្លែង​មក​កាន់​ហូសេ​ជា​កូន​របស់​លោក​បេរី នៅ​រជ្ជកាល​ស្តេច​អូសៀស ស្តេច​យ៉ូថាម ស្តេច​អេហាស និង​ស្តេច​ហេ‌សេគា​ជា​ស្ដេច​ស្រុក​យូដា ត្រូវ​នឹង​រជ្ជកាល​ស្តេច​យេរ៉ូ‌បោម បុត្រ​របស់​ស្តេច​យ៉ូអាស ជា​ស្ដេច​ស្រុក​អ៊ីស្រ‌អែល។


ក្នុង​ពេល​ដែល​គាត់​កើត​រោគ​ឃ្លង់​នោះ គាត់​ជា​មនុស្ស​មិន​បរិសុទ្ធ ដូច្នេះ​គាត់​ត្រូវ​រស់​នៅ​ដាច់​ឡែក​ពី​គេ គឺ​នៅ​ខាង​ក្រៅ​ជំរំ»។


នេះ​ជា​បន្ទូល​ដែលអុលឡោះ‌តាអាឡា​ថ្លែង​មក​កាន់​លោក​មីកា ជា​អ្នក​ស្រុក​ម៉ូរ៉ា‌ស៊ីត តាម​រយៈ​និមិត្ត‌ហេតុ​អស្ចារ្យ​ស្ដី​អំពី​ក្រុង​សាម៉ារី និង​ក្រុង​យេរូ‌សាឡឹម ក្នុង​រជ្ជកាល​ស្តេច​យ៉ូថាម ស្តេច​អេហាស និង​ស្តេច​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា។


ពពក​ក៏​រសាត់​ឡើង​ចាក​ចេញ​ពី​ជំរំ​ដែរ។ ពេល​នោះ ម៉ារៀម​ក៏​កើត​ឃ្លង់​ពេញ​ខ្លួន មាន​ពណ៌​ដូច​កប្បាស។ ហារូន​បែរ​ទៅ​រក​ម៉ារៀម ឃើញ​គាត់​កើត​ឃ្លង់។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ម៉ូសា​វិញ​ថា៖ «ប្រសិន​បើ​ឪពុក​របស់​គាត់​ស្តោះ​ទឹក​មាត់​ដាក់​មុខ​គាត់ តើ​គាត់​ត្រូវ​បាក់​មុខ​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ មែន ឬ​មិន​មែន? ដូច្នេះ ចូរ​បណ្តេញ​គាត់​ឲ្យ​ចេញ​ទៅ​នៅ​ខាង​ក្រៅ​ជំរំ ចំនួន​ប្រាំ‌ពីរ​ថ្ងៃ បន្ទាប់​មក ទើប​គាត់​អាច​វិល​មក​វិញ​បាន»។


ចូរ​ប្រយ័ត្ន​អំពី​ករណី​រោគ​ឃ្លង់។ ចូរ​ធ្វើ​តាម​សេចក្តី​ទាំង​ប៉ុន្មាន ដែល​ពួក​អ៊ីមុាំ​នៃ​កុល‌សម្ព័ន្ធ​លេវី​បង្រៀន​អ្នក​រាល់​គ្នា។ ត្រូវ​កាន់ និង​ប្រតិបត្តិ​តាម​ពាក្យ​ដែល​ខ្ញុំ​បង្គាប់​ដល់​អ៊ីមុាំ​ទាំង​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម