អុលឡោះតាអាឡាជាម្ចាស់មានបន្ទូល មកកាន់អម្ចាស់របស់ខ្ញុំ ដូចតទៅនេះ៖ «សូមនៅខាងស្ដាំយើង ទំរាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់អ្នក មកដាក់ក្រោមជើងអ្នក!»។
ភីលីព 2:11 - អាល់គីតាប និងឲ្យមនុស្សគ្រប់ភាសា ប្រកាសឡើងថា អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ ដើម្បីលើកតម្កើងសិរីរុងរឿងអុលឡោះ ជាបិតា។ ព្រះគម្ពីរខ្មែរសាកល ហើយគ្រប់ទាំងអណ្ដាតសារភាពថាព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់ ដើម្បីជាសិរីរុងរឿងដល់ព្រះដែលជាព្រះបិតា។ Khmer Christian Bible ហើយអណ្ដាតទាំងអស់ត្រូវថ្លែងប្រាប់ថា ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់ ដើម្បីជាសិរីរុងរឿងដល់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយឲ្យគ្រប់ទាំងអណ្ដាតបានថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់ សម្រាប់ជាសិរីល្អដល់ព្រះជាព្រះវរបិតា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ និងឲ្យមនុស្សគ្រប់ភាសា ប្រកាសឡើងថា ព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់ ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ជាព្រះបិតា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយឲ្យគ្រប់ទាំងអណ្តាតបានថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះអម្ចាស់ សំរាប់ជាសិរីល្អដល់ព្រះដ៏ជាព្រះវរបិតា។ |
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូល មកកាន់អម្ចាស់របស់ខ្ញុំ ដូចតទៅនេះ៖ «សូមនៅខាងស្ដាំយើង ទំរាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់អ្នក មកដាក់ក្រោមជើងអ្នក!»។
ហេតុនេះហើយបានជាខ្ញុំសរសើរតម្កើង ទ្រង់ក្នុងចំណោមប្រជាជាតិនានា ឱអុលឡោះតាអាឡាអើយ! ខ្ញុំនឹងច្រៀងលើកតម្កើងនាមរបស់ទ្រង់។
នៅរជ្ជកាលរបស់ស្តេចនោះ ជនជាតិយូដានឹងទទួលការសង្គ្រោះ ជនជាតិអ៊ីស្រអែលនឹងរស់យ៉ាងសុខសាន្ត។ គេជូននាមស្តេចនោះថា “អុលឡោះតាអាឡាជាសេចក្ដីសុចរិតរបស់យើង”»។
«អ្នកណាទទួលស្គាល់ខ្ញុំ នៅចំពោះមុខមនុស្សលោក ខ្ញុំនឹងទទួលស្គាល់អ្នកនោះវិញ នៅចំពោះអុលឡោះជាបិតារបស់ខ្ញុំ ដែលនៅសូរ៉កា។
យប់នេះ នៅក្នុងភូមិកំណើតរបស់ទត អ្នកសង្គ្រោះរបស់អ្នករាល់គ្នាប្រសូតហើយ គឺអាល់ម៉ាហ្សៀសជាអម្ចាស់។
ក្នុងចំណោមអ្នកដឹកនាំ មានគ្នាច្រើននាក់ជឿលើអ៊ីសាដែរ ប៉ុន្ដែ អ្នកទាំងនោះពុំហ៊ានប្រកាសជំនឿរបស់ខ្លួនឡើយ ព្រោះខ្លាចពួកខាងគណៈផារីស៊ី និងខ្លាចគេដេញចេញពីសាលាប្រជុំ
បើខ្ញុំជាអម្ចាស់ និងជាតួនបានលាងជើងឲ្យអ្នករាល់គ្នាទៅហើយ អ្នករាល់គ្នាក៏ត្រូវតែលាងជើងឲ្យគ្នាទៅវិញទៅមកដែរ។
អ្វីៗដែលអ្នករាល់គ្នាសូមក្នុងនាមខ្ញុំ ខ្ញុំនឹងធ្វើកិច្ចការនោះជាមិនខាន ដើម្បីឲ្យអុលឡោះជាបិតាសំដែងសិរីរុងរឿងក្នុងបុត្រា។
អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «អ្នកណាស្រឡាញ់ខ្ញុំអ្នកនោះនឹងប្រតិបត្ដិតាមពាក្យខ្ញុំ។ អុលឡោះជាបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយអុលឡោះជាបិតា និងខ្ញុំក៏នឹងមកតាំងលំនៅ នៅក្នុងអ្នកនោះដែរ។
កាលអ៊ីសាមានប្រសាសន៍ដូច្នោះហើយ គាត់ងើបមុខមើលទៅលើមេឃនិយាយថា៖ «ឱអុលឡោះជាបិតាអើយ ឥឡូវនេះដល់ពេលកំណត់ហើយ សូមសំដែងសិរីរុងរឿងរបស់ខ្ញុំឡើង ដើម្បីឲ្យបុត្រាសំដែងសិរីរុងរឿងរបស់បិតាដែរ។
ដើម្បីឲ្យមនុស្សគ្រប់ៗគ្នាគោរពបុត្រា ដូចគេគោរពអុលឡោះជាបិតា។ អ្នកណាមិនគោរពបុត្រាទេអ្នកនោះក៏មិនគោរពអុលឡោះជាបិតា ដែលបានចាត់បុត្រាឲ្យមកនោះដែរ។
ឪពុកម្ដាយគាត់និយាយដូច្នេះមកពីខ្លាចជនជាតិយូដា ព្រោះជនជាតិយូដារួមគំនិតគ្នា បណ្ដេញអស់អ្នកដែលទទួលស្គាល់ថាអ៊ីសាជាអាល់ម៉ាហ្សៀស ចេញពីសាលាប្រជុំរបស់គេ។
អុលឡោះបានប្រទានបន្ទូលមកឲ្យជនជាតិអ៊ីស្រអែល ដោយនាំដំណឹងល្អមកប្រាប់គេ អំពីសេចក្ដីសុខសាន្ដ តាមរយៈអ៊ីសាអាល់ម៉ាហ្សៀស គឺអ៊ីសានេះហើយ ដែលជាអម្ចាស់លើមនុស្សទាំងអស់។
ហេតុនេះ សូមឲ្យជនជាតិអ៊ីស្រអែលទាំងមូលដឹងជាក់ច្បាស់ថា អ៊ីសានេះ ដែលបងប្អូនបានឆ្កាង អុលឡោះបានតែងតាំងគាត់ឡើងជាអម្ចាស់ និងជាអាល់ម៉ាហ្សៀសហើយ»។
ដ្បិតមានចែងទុកមកថាៈ អុលឡោះជាអម្ចាស់មានបន្ទូលថា ពិតដូចយើងរស់យ៉ាងណា មនុស្សទាំងអស់ពិតជាលុតជង្គង់ថ្វាយបង្គំយើង ហើយប្រកាសទទួលស្គាល់យើងយ៉ាងនោះដែរ។
ដ្បិតអាល់ម៉ាហ្សៀសបានស្លាប់ និងបានរស់ឡើងវិញ ដើម្បីធ្វើជាអម្ចាស់ទាំងលើមនុស្សស្លាប់ទាំងលើមនុស្សរស់។
រីឯសាសន៍ដទៃវិញ គេលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ ដោយទ្រង់សំដែងចិត្តមេត្ដាករុណាដល់គេ ដូចមានចែងទុកមកថាៈ «ហេតុនេះហើយបានជាខ្ញុំសរសើតម្កើង ទ្រង់ ក្នុងចំណោមប្រាជាជាតិនានា ខ្ញុំនឹងច្រៀងលើកតម្កើងនាមរបស់ទ្រង់»។
ហេតុនេះ ខ្ញុំសូមជម្រាបបងប្អូនឲ្យដឹងថា ប្រសិនបើអ្នកណាម្នាក់មានរសរបស់អុលឡោះណែនាំ អ្នកនោះពុំអាចពោលថា «អ៊ីសាត្រូវបណ្ដាសា» កើតទេ ហើយបើគ្មានរសអុលឡោះដ៏វិសុទ្ធណែនាំទេនោះ ក៏គ្មាននរណាម្នាក់អាចពោលថា «អ៊ីសាជាអម្ចាស់» បានដែរ។
មនុស្សទីមួយ កើតចេញពីដីមក មានលក្ខណៈជាដី។ រីឯមនុស្សទីពីរវិញកើតមកពីសូរ៉កា។
ក៏យើងជឿថា មានអុលឡោះតែមួយប៉ុណ្ណោះ។ អុលឡោះជាបិតាដែលបានបង្កើតអ្វីៗសព្វសារពើមក ហើយយើងមានជីវិតរស់សម្រាប់ទ្រង់។ យើងជឿទៀតថា មានអម្ចាស់តែមួយប៉ុណ្ណោះគឺអ៊ីសាអាល់ម៉ាហ្សៀស។ អ្វីៗសព្វសារពើកើតមកដោយសារគាត់ ហើយយើងមានជីវិតរស់ក៏ដោយសារគាត់ដែរ។
តាមរយៈអាល់ម៉ាហ្សៀស បងប្អូនជឿលើអុលឡោះដែលបានប្រោសគាត់ឲ្យរស់ឡើងវិញ ហើយប្រទានសិរីរុងរឿងមកគាត់ ដើម្បីឲ្យបងប្អូនមានជំនឿ និងមានសង្ឃឹមលើអុលឡោះ។
អ្នកណាប្រកាសជំនឿថាអ៊ីសាពិតជាបុត្រារបស់អុលឡោះ អុលឡោះស្ថិតនៅជាប់នឹងអ្នកនោះ ហើយអ្នកនោះក៏ស្ថិតនៅជាប់នឹងទ្រង់ ដែរ។
បងប្អូនអាចស្គាល់រសរបស់អុលឡោះបាននៅត្រង់នេះ គឺអ្នកណាប្រកាសជំនឿថា អ៊ីសាអាល់ម៉ាហ្សៀសបានមកកើតជាមនុស្ស អ្នកនោះមានរសអុលឡោះមកពីអុលឡោះមែន
មានអ្នកបោកបញ្ឆោតជាច្រើននាក់ បានចូលមកក្នុងលោកនេះ ពួកគេពុំទទួលស្គាល់ថា អ៊ីសាអាល់ម៉ាហ្សៀសបានមកជាមនុស្សទេ។ ជនប្រភេទនេះហើយដែលជាអ្នកបោកបញ្ឆោត និងជាមេប្រឆាំងអាល់ម៉ាហ្សៀស។
ហេតុនេះ អ្នកណាមានជ័យជំនះ អ្នកនោះនឹងមានសម្លៀកបំពាក់ពណ៌ស យើងនឹងមិនលុបឈ្មោះគេចេញពីក្រាំងជីវិតឡើយ ហើយយើងនឹងទទួលស្គាល់ឈ្មោះអ្នកនោះ នៅចំពោះអុលឡោះជាបិតារបស់យើង និងនៅចំពោះមុខពួកម៉ាឡាអ៊ីកាត់របស់ទ្រង់។