Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 2:11 - អាល់គីតាប

11 យប់​នេះ នៅ​ក្នុង​ភូមិ​កំណើត​របស់​ទត អ្នក​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា​ប្រសូត​ហើយ គឺ​អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ថ្ងៃនេះ ព្រះសង្គ្រោះ​ដែល​ជា​ព្រះ​គ្រីស្ទ​ដ៏ជា​ព្រះអម្ចាស់​បាន​ប្រសូត​ដល់​អ្នករាល់គ្នា នៅ​ទីក្រុង​របស់​ដាវីឌ​ហើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 ដ្បិត​ថ្ងៃ​នេះ​ ព្រះអង្គ​សង្គ្រោះ​មួយ​អង្គ​ដែល​ជា​ព្រះគ្រិស្ដ​ដ៏​ជា​ព្រះអម្ចាស់​បាន​ប្រសូត​មក​ឯ​អ្នក​រាល់គ្នា​នៅ​ក្នុង​ក្រុង​របស់​ស្ដេច​ដាវីឌ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ដ្បិត​នៅ​ថ្ងៃ​នេះ មាន​ព្រះ‌សង្គ្រោះ​មួយ​អង្គ ប្រសូត​ដល់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ព្រះ‌បាទ​ដាវីឌ គឺ​ព្រះ‌គ្រីស្ទ​ជា​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 យប់​នេះ នៅ​ក្នុង​ភូមិ​កំណើត​របស់​ព្រះ‌បាទ​ដាវីឌ ព្រះ‌សង្គ្រោះ​របស់​អ្នក​រាល់​គ្នា​ប្រសូត​ហើយ គឺ​ព្រះ‌គ្រិស្ត​ជា​អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ដ្បិត​នៅ​ថ្ងៃ​នេះ មាន​ព្រះ‌អង្គ​សង្គ្រោះ​១​អង្គ ប្រសូត​ដល់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ហ្លួង​ដាវីឌ គឺ​ជា​ព្រះ‌គ្រីស្ទ​ដ៏​ជា​ព្រះ‌អម្ចាស់

សូមមើលជំពូក ចម្លង




លូកា 2:11
38 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ធ្វើ​ឲ្យ​ឯង និង​ស្ត្រី ព្រម​ទាំង​ពូជ​ឯង និង​ពូជ​ស្ត្រី ក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នា ពូជ​នាង​នឹង​ជាន់​ក្បាល​របស់​ឯង ហើយ​ឯង​នឹង​ចឹក​កែង​ជើង​ពូជ​នាង»។


អំណាច​នឹង​មិន​ចាក​ចេញ​ពី​យូដា​ឡើយ ពូជ‌ពង្ស​យូដា​នឹង​គ្រង​រាជ្យ​ជា​និច្ច រហូត​ទាល់​តែ​ស្តេច ដែល​ជា​ម្ចាស់​នៃ​អំណាច​នេះ​មក​ដល់ ហើយ​ប្រជា‌រាស្ត្រ​នា​នា​ត្រូវ​តែ​ចុះ​ចូល​នឹង​គាត់។


ពួក​ស្ដេច​នៅ​លើ​ផែនដី​បាន​ពួត‌ដៃ​គ្នា​បះ‌បោរ ហើយ​ពួក​អ្នក​ដឹក​នាំ​ឃុប‌ឃិត​គ្នា ប្រឆាំង​នឹង​អុលឡោះ‌តាអាឡា ព្រម​ទាំង​ប្រឆាំង​នឹង​អាល់ម៉ា‌ហ្សៀស​របស់​ទ្រង់​ ដោយ​ពោល​ថា៖


ដ្បិត​មាន​បុត្រ​មួយ​នាក់​ប្រសូត​មក សម្រាប់​យើង អុលឡោះ​បាន​ប្រទាន​បុត្រា​មួយ​នាក់ មក​ឲ្យ​យើង​ហើយ។ បុត្រា​នោះ​ទទួល​អំណាច​គ្រប់‌គ្រង គេ​នឹង​ឲ្យ​នាម​ថា: “ម្ចាស់​ដ៏​គួរ​ស្ងើច​សរសើរ ម្ចាស់​ប្រកប​ដោយ​ប្រាជ្ញា‌ញាណ ម្ចាស់​ដ៏​មាន​អំណាច បិតា​ដ៏​នៅ​អស់‌កល្ប​អស់‌កល្ប​ជា‌និច្ច ម្ចាស់​នៃ​សេចក្ដី​សុខ‌សាន្ត”។


យ៉ាកកូប​បង្កើត​យូសុះ ជា​ស្វាមី​របស់​សាទី​ម៉ារីយំ ដែល​បង្កើត​ណាពី​អ៊ីសា ហៅ​ថា អាល់ម៉ា‌ហ្សៀស។


នាង​នឹង​សំរាល​បាន​កូន​មួយ ហើយ​អ្នក​ត្រូវ​ដាក់​ឈ្មោះ​ថា “អ៊ីសា” ដ្បិត​កូន​នោះ​នឹង​សង្គ្រោះ​ប្រជា‌រាស្ដ្រ​គាត់ ឲ្យ​រួច​ពី​បាប​របស់​គេ»។


លោក​ស៊ីម៉ូន​ពេត្រុស​ជម្រាប​អ៊ីសា​ថា៖ «លោក​ជា​អាល់ម៉ា‌ហ្សៀស ជា​បុត្រា​របស់​អុលឡោះ​ដ៏​នៅ​អស់‌កល្ប​ជា​និច្ច»។


បន្ទាប់​មក អ៊ីសា​បាន​ហាម​ពួក​សិស្ស​មិន​ឲ្យ​ប្រាប់​នរណា​ថា គាត់​ជា​អាល់ម៉ា‌ហ្សៀស​ឡើយ។


តើ​ខ្ញុំ​នេះ​មាន​ឋានៈ​អ្វី បាន​ជា​ម្តាយ​អម្ចាស់​របស់​ខ្ញុំ មក​សួរ​សុខ​ទុក្ខ​ខ្ញុំ​ដូច្នេះ?។


ទ្រង់​បាន​ប្រទាន​អ្នក​សង្គ្រោះ ដ៏​មាន​អំណាច​ម្នាក់​ពី​ក្នុង​ចំណោម ញាតិ​វង្ស​របស់​ទត ជា​អ្នក​បម្រើ​ទ្រង់​មក​ឲ្យ​យើង។


ហើយ​សំដែង​ឲ្យ​គាត់​ដឹង​ថា គាត់​មិន​ត្រូវ​ស្លាប់ ដរាប​ណា​មិន​ទាន់​បាន​ឃើញ​អាល់‌ម៉ាហ្សៀស ដែល​អុលឡោះ‌ជាអម្ចាស់​ចាត់​ឲ្យ​មក​ទេ​នោះ។


រីឯ​យូសុះ​ក៏​ចេញ​ដំណើរ​ពី​ភូមិ​ណាសា‌រ៉ែត ក្នុង​ស្រុក​កាលី‌ឡេ ឆ្ពោះ​ទៅ​ភូមិ​បេថ្លេ‌ហិម ក្នុង​ស្រុក​យូដា ជា​ភូមិ​កំណើត​របស់​ទត ព្រោះ​គាត់​ជា​ញាតិ​វង្ស​នឹង​ទត។


គាត់​ទៅ​ជួប​លោក​ស៊ីម៉ូន ជា​បង​មុន​គេ​ប្រាប់​ថា៖ «យើង​បាន​រក​អាល់ម៉ា‌ហ្សៀស​ឃើញ​ហើយ!» (ពាក្យ“អាល់ម៉ា‌ហ្សៀស”​នេះ ប្រែ​ថា“អ្នក​ដែល​អុលឡោះ​តែង‌តាំង”)។


លោក​ភីលីព​ទៅ​ជួប​លោក​ណា‌ថា‌ណែល ប្រាប់​គាត់​ថា៖ «អ្នក​ដែល​ម៉ូសា​បាន​ចារ​ទុក​ក្នុង​គីតាប​ហ៊ូកុំ ហើយ​គីតាប​ណាពី​ក៏​មាន​ចែង​ទុក​ដែរ​នោះ ឥឡូវ​នេះ​យើង​បាន​ជួប​ហើយ គាត់​មាន​ឈ្មោះ​ថា អ៊ីសា​ជា​អ្នក​ភូមិ​ណា‌សារ៉ែត​ជា​កូន​របស់​យូសុះ»។


នាង​ម៉ាថា​ជម្រាប​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! ខ្ញុំ​ជឿ​ថា អ្នក​ពិត​ជា​អាល់ម៉ា‌ហ្សៀស ជា​បុត្រា​របស់​អុលឡោះ ហើយ​ពិត​ជា​អ្នក​ដែល​ត្រូវ​មក​ក្នុង​ពិភព​លោក​នេះ​មែន!»។


រីឯ​សេចក្ដី​ដែល​មាន​កត់‌ត្រា​មក​នេះ គឺ​ក្នុង​គោល​បំណង​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​ថា អ៊ីសា​ពិត​ជា​អាល់ម៉ា‌ហ្សៀស និង​ពិត​ជា​បុត្រា​របស់​អុលឡោះ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​ដែល​ជឿ​មាន​ជីវិត ដោយ​រួម​ជា​មួយ​គាត់។


ស្ដ្រី​នោះ​ជម្រាប​អ៊ីសា​ថា៖ «នាង​ខ្ញុំ​ដឹង​ហើយ​ថា អ្នក​ដែល​អុលឡោះ​តែង​តាំង​ហៅ​អាល់ម៉ា‌ហ្សៀស​នឹង​មក។ កាល​ណា​គាត់​មក​ដល់ គាត់​នឹង​ប្រទាន​ឲ្យ​យើង​ដឹង​សព្វ​គ្រប់​ទាំង​អស់»។


ពួក​គេ​និយាយ​ទៅ​កាន់​ស្ដ្រី​នោះ​ថា៖ «ឥឡូវ​នេះ យើង​ជឿ​មិន​មែន​ត្រឹម​តែ​ឮ​ពាក្យ​នាង​ប៉ុណ្ណោះ​ទេ គឺ​មក​ពី​យើង​បាន​ឮ​អ៊ីសា​មាន​ប្រសាសន៍​ផ្ទាល់​នឹង​ត្រចៀក​ថែម​ទៀត​ផង ហើយ​យើង​ដឹង​ថា​អ៊ីសា​ពិត​ជា​អ្នក​សង្រ្គោះ​របស់​មនុស្ស​លោក​មែន»។


យើង​ខ្ញុំ​ជឿ​ហើយ​ដឹង​ថា តួន​ពិត​ជា​អ្នក​ដ៏‌វិសុទ្ធ​ដែល​អុលឡោះ​ចាត់​ឲ្យ​មក។


អ្នក​ខ្លះ​ទៀត​ពោល​ថា៖ «លោក​នេះ​ជា​អាល់ម៉ា‌ហ្សៀស»។ ប៉ុន្ដែ មាន​អ្នក​ផ្សេង​ទៀត​ពោល​ជំទាស់​ថា៖ «អាល់ម៉ា‌ហ្សៀស​មិន​មែន​មក​ពី​ស្រុក​កាលី‌ឡេ​ទេ


អុលឡោះ​បាន​ប្រទាន​បន្ទូល​មក​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល ដោយ​នាំ​ដំណឹង‌ល្អ​មក​ប្រាប់​គេ អំពី​សេចក្ដី​សុខ‌សាន្ដ តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស គឺ​អ៊ីសា​នេះ​ហើយ ដែល​ជា​អម្ចាស់​លើ​មនុស្ស​ទាំង​អស់។


ក្នុង​ពូជ‌ពង្ស​របស់​ទត​នេះ​ហើយ ដែល​អុលឡោះ​ប្រទាន​ឲ្យ​អ៊ីសា​កើត​មក និង​ធ្វើ​ជា​អ្នក​សង្រ្គោះ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ស្រប​តាម​បន្ទូល​សន្យា​របស់​អុលឡោះ។


គាត់​បរិយាយ​ពន្យល់​ប្រាប់​គេ​ថា អាល់ម៉ា‌ហ្សៀស​ត្រូវ​តែ​រង​ទុក្ខ​វេទនា និង​រស់​ឡើង​វិញ។ គាត់​មាន​ប្រសាសន៍​ថា៖ «អាល់ម៉ា‌ហ្សៀស គឺ​អ៊ីសា​ដែល​ខ្ញុំ​បាន​ជម្រាប​បង​ប្អូន​នេះ​ហើយ»។


ហេតុ​នេះ សូម​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល​ដឹង​ជាក់​ច្បាស់​ថា អ៊ីសា​នេះ ដែល​បង​ប្អូន​បាន​ឆ្កាង អុលឡោះ​បាន​តែង‌តាំង​គាត់​ឡើង​ជា​អម្ចាស់ និង​ជា​អាល់ម៉ា‌ហ្សៀស​ហើយ»។


អុលឡោះ​បាន​លើក​អ៊ីសា​ឡើង ដោយ​អំណាច​របស់​ទ្រង់ ហើយ​តែង‌តាំង​អ៊ីសា​ជា​អ្នក​សង្រ្គោះ និង​ជា​អម្ចាស់ និង​ជា​អ្នក​សង្រ្គោះ ដើម្បី​ឲ្យ​ប្រជា‌រាស្ដ្រ​អ៊ីស្រ‌អែល​កែ​ប្រែ​ចិត្ដ​គំនិត ហើយ​អុលឡោះ​លើក​លែង​ទោស​ឲ្យ​រួច​ពី​បាប។


មនុស្ស​ទី​មួយ កើត​ចេញ​ពី​ដី​មក មាន​លក្ខណៈ​ជា​ដី។ រីឯ​មនុស្ស​ទី​ពីរ​វិញ​កើត​មក​ពី​សូរ៉កា។


និងឲ្យ​មនុស្ស​គ្រប់​ភាសា ប្រកាស​ឡើងថា អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់ ដើម្បី​លើក​តម្កើង​សិរី‌រុង‌រឿង​អុលឡោះ ជា​បិតា។


គឺ​ខ្ញុំ​ចាត់​ទុក​អ្វីៗ​ទាំង​អស់​ដូច​ជា​ឥត​បាន​ការ ព្រោះ​តែ​បាន​ស្គាល់​អាល់ម៉ា‌ហ្សៀស‌អ៊ីសា‌ជាអម្ចាស់​របស់​ខ្ញុំ ដែល​ជា​ការ​មួយ​ដ៏​ប្រសើរ​វិសេស‌វិសាល​បំផុត។ ព្រោះ​តែ​គាត់ ខ្ញុំ​សុខ​ចិត្ដ​ខាត​បង់​អ្វីៗ​ទាំង​អស់ ហើយ​ខ្ញុំ​ចាត់​ទុក​អ្វីៗ​ទាំង​អស់​នេះ​ដូច​ជា​សំរាម​ឲ្យ​តែ​ខ្ញុំ​បាន​អាល់ម៉ា‌ហ្សៀស


ដូច្នេះ បើ​បង​ប្អូន​បាន​ទទួល​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​ទុក​ជា​អម្ចាស់​យ៉ាង​ណា​ហើយ ចូរ​រស់​នៅ​រួម​ជា​មួយ​គាត់​យ៉ាង​នោះ​ត​ទៅ​ទៀត​ទៅ។


រីឯ​យើង​វិញ យើង​បាន​ឃើញ ហើយ​យើង​ផ្ដល់​សក្ខី‌ភាព​ថា អុលឡោះ‌ជាបិតា​បាន​ចាត់​បុត្រា​នៃ​ទ្រង់​ឲ្យ​មក​សង្គ្រោះ​មនុស្ស​លោក។


អ្នក​ណា​ជឿ​ថា​អ៊ីសា​ពិត​ជា​អាល់ម៉ា‌ហ្សៀស អ្នក​នោះ​កើត​មក​ពី​អុលឡោះ ហើយ​អ្នក​ណា​ស្រឡាញ់​អុលឡោះ‌ជាបិតា អ្នក​នោះ​ក៏​ស្រឡាញ់​អ្នក​ដែល​កើត​មក​ពី​ទ្រង់​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម