Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ភីលីព 2:10 - អាល់គីតាប

10 ដើម្បី​ឲ្យ​អ្វីៗ​ទាំង​អស់ ទាំង​នៅ​សូរ៉ក ទាំង​នៅ​លើ​ផែនដី ទាំង​នៅ​ក្រោម​ដី នាំ​គ្នា​លុត​ជង្គង់​ចុះ​ នៅ​ពេល​ណា​ឮ​នាម​អ៊ីសា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ដើម្បីឲ្យ​គ្រប់ទាំង​ជង្គង់​នៅ​លើមេឃ នៅលើផែនដី និង​នៅក្រោមផែនដី លុតចុះ​ដោយសារតែ​ព្រះនាម​ព្រះយេស៊ូវ

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 ដើម្បី​ឲ្យ​គ្រប់​ទាំង​ជង្គង់​នៅ​ស្ថានសួគ៌​ នៅ​ផែនដី​ និង​នៅ​ក្រោម​ផែនដី​ត្រូវ​លត់​ចុះ​នៅ​ក្នុង​ព្រះនាម​ព្រះយេស៊ូ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ដើម្បី​ពេល​ណា​ឮ​ព្រះ‌នាម​ព្រះ‌យេ‌ស៊ូវ នោះ​គ្រប់​ទាំង​ជង្គង់​នៅ​ស្ថាន‌សួគ៌ នៅ​ផែនដី និង​នៅ​ក្រោម​ដី​ត្រូវ​លុត​ចុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ដើម្បី​ឲ្យ​អ្វីៗ​ទាំង​អស់ ទាំង​នៅ​ស្ថាន​បរម‌សុខ* ទាំង​នៅ​លើ​ផែនដី ទាំង​នៅ​ក្រោម​ដី នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ នៅ​ពេល​ណា​ឮ​ព្រះ‌នាម​ព្រះ‌យេស៊ូ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ដើម្បី​កាល​ណា​ឮ​ព្រះ‌នាម​ព្រះ‌យេស៊ូវ នោះ​ឲ្យ​គ្រប់​ទាំង​ជង្គង់​នៅ​ស្ថាន‌សួគ៌ នៅ​ផែនដី ហើយ​នៅ​ក្រោម​ផែនដី​ត្រូវ​លុត​ចុះ

សូមមើលជំពូក ចម្លង




ភីលីព 2:10
17 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ឲ្យ​យូសុះ​ឡើង​ជិះ​រទេះ​ដែល​នៅ​បន្ទាប់​ពី​ស្តេច ហើយ​ឲ្យ​គេ​រត់​ពី​មុខ​គាត់​ទាំង​ស្រែក​ថា៖ «ក្រាប​ចុះ!»។ ស្តេច​ហ្វៀរ៉អ៊ូន​បាន​តែង​តាំង​យូសុះ​ឲ្យ​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល របៀប​នេះ​ឯង។


ចូរ​នាំ​គ្នា​មក យើង​នឹង​អោន​កាយ​ថ្វាយ‌បង្គំ​ទ្រង់ ចូរ​យើង​ក្រាប​នៅ​ចំពោះ​អុលឡោះ‌តាអាឡា ដែល​បាន​បង្កើត​យើង​មក


យូនើស​ស្ថិត​នៅ​ក្នុង​ពោះ​ត្រី​ធំ​បី​ថ្ងៃ​បី​យប់​យ៉ាង​ណា បុត្រា​មនុស្ស​ក៏​នឹង​ស្ថិត​នៅ​ក្នុង​ដី​បី​ថ្ងៃ​បី​យប់​យ៉ាង​នោះ​ដែរ។


គេ​យក​បន្លា​មក​ក្រង​ធ្វើ​ជា​ភួង បំពាក់​លើ​ក្បាល​អ៊ីសា និង​យក​ដើម​ត្រែង​មក​ដាក់​ក្នុង​ដៃ​ស្ដាំ​ឲ្យ​គាត់​កាន់ រួច​គេ​នាំ​គ្នា​លុត​ជង្គង់​មុខ​គាត់ ទាំង​ពោល​ចំអក​ថា៖ «សូម​គោរព​ថ្វាយ‌បង្គំ​ស្ដេច​យូដា!»។


អ៊ីសា​ចូល​មក​ជិត​គេ ហើយ​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាន​ទទួល​គ្រប់​អំណាច ទាំង​នៅ​សូរ៉កា ទាំង​នៅ​លើ​ផែនដី។


តើ​អុលឡោះ​តប​ទៅ​គាត់​វិញ​ដូច​ម្ដេច? គឺ​អុលឡោះ​មាន​បន្ទូល​ថាៈ «យើង​បាន​បម្រុង​ទុក​មនុស្ស​ប្រាំ​ពីរ​ពាន់​នាក់ អ្នក​ទាំង​នេះ​ពុំ​បាន​លុត​ជង្គង់​ថ្វាយ‌បង្គំ​ព្រះ​បាល​ឡើយ»។


អុលឡោះ​ចាត់​ចែង​គម្រោង‌ការ​នេះ​ឲ្យ​បាន​សម្រេច​នៅ​គ្រា​ចុង​ក្រោយ​បំផុត គឺ​ប្រមូល​អ្វីៗ​ទាំង​អស់​ដែល​នៅ​សូរ៉កា និង​នៅ​លើ​ផែនដី​ឲ្យ​រួម​គ្នា​នៅ​ក្នុង​អាល់ម៉ា‌ហ្សៀស ជា​ម្ចាស់​តែ​មួយ។


ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ក្រាប​ថ្វាយ‌បង្គំអុលឡោះ​ជា​បិតា


ពាក្យ​ថា “ឡើង​ទៅ”នោះ មាន​ន័យ​ដូច​ម្ដេច? គឺ​មាន​ន័យ​ថា​អ៊ីសា​បាន​ចុះ​មក​ផែនដី​ដ៏​ទាប​នេះជា​មុន​សិន។


មួយ​វិញ​ទៀត នៅ​ពេល​អុលឡោះ​ចាត់​បុត្រា​របស់​ទ្រង់ ដែល​មាន​មុន​អ្វីៗ​ទាំង​អស់​ឲ្យ​មក​ផែនដី​នេះ ទ្រង់​មាន​បន្ទូល​ថា៖ «ម៉ាឡា‌អ៊ីកាត់​ទាំង​អស់​របស់​ទ្រង់​ ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​បុត្រា»។


សមុទ្រ​បាន​ប្រគល់​មនុស្ស​ស្លាប់​ដែល​នៅ​ក្នុង​ទឹក​មក​វិញ សេចក្ដី​ស្លាប់ និង​ស្ថាន​មនុស្ស​ស្លាប់​ក៏​បាន​ប្រគល់​មនុស្ស​ស្លាប់ ដែល​នៅ​ទី​នោះ​មក​វិញ​ដែរ ហើយ​ទ្រង់​នឹង​វិនិច្ឆ័យ​ទោស​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ដ។


អះលី‌ជំអះ​ទាំង​ម្ភៃ​បួន​នាក់ នាំ​គ្នា​ក្រាប​ចុះ​នៅ​មុខ​ទ្រង់ ដែល​នៅ​លើ​បល្ល័ង្ក ហើយ​ថ្វាយ‌បង្គំ​ទ្រង់ ដែល​មាន​ជីវិត​នៅ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ ព្រម​ទាំង​ដោះ​មកុដ​របស់​ខ្លួន​ដាក់​នៅ​មុខ​បល្ល័ង្ក ហើយ​ពោល​ថាៈ


ប៉ុន្ដែ ទោះ​បី​នៅ​សូរ៉កា​ក្ដី នៅ​លើ​ផែនដី ឬ​នៅ​ក្រោម​ដី​ក្ដី គ្មាន​នរណា​ម្នាក់​អាច​បើក​ក្រាំង ឬ​មើល​ក្រាំង​នោះ​បាន​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម