ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 12:15 - អាល់គីតាប

រួច​គាត់​ស្លាប់។ គេ​បញ្ចុះ​សព​គាត់​នៅ​ភូមិ​ពីរ៉ា‌ថូន ក្នុង​ទឹក​ដី​អេប្រា‌អ៊ីម នៅ​លើ​ភ្នំ​របស់​ជន‌ជាតិ​អាម៉ាឡេក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រួច​លោក​ក៏​ស្លាប់​ទៅ ហើយ​គេ​បញ្ចុះ​សព​លោក​នៅ​ពីរ៉ាថូន ក្នុង​ស្រុក​អេប្រាអិម ជា​ស្រុក​ភ្នំ​របស់​សាសន៍​អាម៉ា‌ឡេក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រួច​លោក​ទទួល​មរណ‌ភាព។ គេ​បញ្ចុះ​សព​លោក​នៅ​ភូមិ​ពីរ៉ា‌ថូន ក្នុង​ទឹក​ដី​អេប្រាអ៊ីម នៅ​លើ​ភ្នំ​របស់​ជន‌ជាតិ​អាម៉ា‌ឡេក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ក៏​ស្លាប់​ទៅ ហើយ​គេ​បញ្ចុះ​សព​នៅ​ត្រង់​ពីរ៉ាថូន​ក្នុង​ស្រុក​អេប្រា‌អិម ជា​ស្រុក​ភ្នំ​របស់​សាសន៍​អាម៉ា‌លេក។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 12:15
10 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ហើយ ស្តេច​ទាំង​នោះ​ក៏​វិល​ត្រឡប់​មក​វិញ លុះ​មក​ដល់​ក្រុង​អេន-មីសផាត គឺ​ក្រុង​កាដែស គេ​វាយ​ជន‌ជាតិ​អាម៉ា‌ឡេក នៅ​ក្នុង​ស្រុក​នោះ​ទាំង​មូល ព្រម​ទាំង​ជន‌ជាតិ​អាម៉ូ‌រី ដែល​រស់​នៅ​ស្រុក​ហាសា‌សូន-តាម៉ារ។


លោក​បេណា‌យ៉ា អ្នក​ស្រុក​ពីរ៉ា‌ថូន លោក​ហ៊ីត‌ដាយ អ្នក​ស្រុក​ណាហា‌លេ-កាអាស


ជន‌ជាតិ​អាម៉ា‌ឡេក នាំ​គ្នា​មក​វាយ​ជន‌ជាតិ​អ៊ីស្រ‌អែល​នៅ​រេផិ‌ឌីម។


ក្រោយ​លោក​អេឡូន មាន​បុរស​ម្នាក់​ឈ្មោះ​អាប់‌ដូន ជា​កូន​របស់​លោក​ហ៊ី‌លេល ជា​អ្នក​ស្រុក​ពីរ៉ា‌ថូន បាន​ឡើង​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល


គាត់​មាន​កូន​ប្រុស​សែ‌សិប​នាក់ និង​ចៅ​ប្រុស​សាម‌សិប​នាក់ ដែល​មាន​លា​ចិត​សិប​ក្បាល​ជា​ជំនិះ។ លោក​អាប់​ដូន​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល​អស់​រយៈ​ពេល​ប្រាំ​បី​ឆ្នាំ


ជន‌ជាតិ​អ៊ីស្រ‌អែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​បំណងអុលឡោះ‌តាអាឡា​សា​ជា​ថ្មី​ទៀត។ ហេតុ​នេះ​ទ្រង់​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ជន‌ជាតិ​ភីលី‌ស្ទីន អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។


ស្តេច​អេក្លូន​បាន​ពួត​ដៃ​ជា​មួយ​ជន‌ជាតិ​អាំម៉ូន និង​ជន‌ជាតិ​អាម៉ាឡេក ទៅ​ច្បាំង​នឹង​អ៊ីស្រ‌អែល ហើយ​ដណ្តើម​បាន​ក្រុង​ដើម​លម៉ើ។


ពេល​ទៅ​ដល់ គាត់​ផ្លុំ​ស្នែង​ក្នុង​តំបន់​ភ្នំ​អេប្រា‌អ៊ីម ជន‌ជាតិ​អ៊ីស្រ‌អែល​ចុះ​ពី​ភ្នំ​ទៅ​ជា​មួយ​គាត់ គាត់​ក៏​នាំ​មុខ​គេ។


អ្នក​ខ្លះ​មក​ពី​កុល‌សម្ព័ន្ធ​អេប្រា‌អ៊ីម ដែល​នៅ​ជាប់​នឹង​ស្រុក​អាម៉ាឡេក កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន ក៏​មក​តាម​ដែរ ហើយ​រួម​កម្លាំង​ជា​មួយ​ពល​ទ័ព​របស់​គេ​ផង។ មាន​មេ‌ទ័ព​មក​ពី​អំបូរ​ម៉ាកៀរ ហើយ​នាយ​ទាហាន​មក​ពី​កុល‌សម្ព័ន្ធ​សាប់‌យូឡូន


ស្តេច​សូល​វាយ​ពួក​អាម៉ាឡេក ចាប់​ពី​ហាវីឡា រហូត​ដល់​ស៊ើរ ដែល​នៅ​ខាង​កើត​ស្រុក​អេស៊ីប។