Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 5:14 - អាល់គីតាប

14 អ្នក​ខ្លះ​មក​ពី​កុល‌សម្ព័ន្ធ​អេប្រា‌អ៊ីម ដែល​នៅ​ជាប់​នឹង​ស្រុក​អាម៉ាឡេក កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន ក៏​មក​តាម​ដែរ ហើយ​រួម​កម្លាំង​ជា​មួយ​ពល​ទ័ព​របស់​គេ​ផង។ មាន​មេ‌ទ័ព​មក​ពី​អំបូរ​ម៉ាកៀរ ហើយ​នាយ​ទាហាន​មក​ពី​កុល‌សម្ព័ន្ធ​សាប់‌យូឡូន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 គេ​ចុះមក​ពី​ស្រុក​អេប្រាអិម ជា​ស្រុក​ដែល​ពី​មុន​ជា​របស់​សាសន៍​អាម៉ា‌ឡេក គេ​មក​តាម​អ្នក បេនយ៉ាមីន​អើយ មក​រួម​ជាមួយ​ពល​ទ័ព​របស់​អ្នក។ ពួក​មេ​ទ័ព​ចុះ​មក​ពី​ពួក​ម៉ាគារ ហើយ​អស់​អ្នក​ដែល​កាន់​ឈើ​ច្រត់​របស់​មេទ័ព មក​ពី​ពួក​សាប់‌យូឡូន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 អ្នក​ខ្លះ​មក​ពី​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម ដែល​នៅ​ជាប់​នឹង​ស្រុក​អាម៉ា‌ឡេក កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ក៏​មក​តាម​ដែរ ហើយ​រួម​កម្លាំង​ជា​មួយ​ពល​ទ័ព​របស់​គេ​ផង។ មាន​មេ‌ទ័ព​មក​ពី​អំបូរ​ម៉ាកៀរ ហើយ​នាយ​ទាហាន​មក​ពី​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 មាន​ពួក​អ្នក​ចុះ​ពី​ស្រុក​អេប្រា‌អិម​មក ដែល​មាន​ជាប់​កំណើត​ក្នុង​សាសន៍​អាម៉ា‌លេក គេ​មក​តាម​ឯង ឱ​បេន‌យ៉ាមីន​អើយ គឺ​នៅ​ជា​កណ្តាល​នៃ​ពួក​ជន​របស់​ឯង​ផង មាន​ពួក​ចៅហ្វាយ​ចុះ​មក​ពី​ពួក​ម៉ាគារ ហើយ​ពី​ពួក​សាប់‌យូល៉ូន នោះ​មាន​អ្នក​ដែល​ធ្វើ​ជា​មេ​ធំ​បំផុត​ចេញ​មក

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 5:14
14 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​ដែល​អ៊ីស្រ‌អែល​អាស្រ័យ​នៅ​ស្រុក​នោះ រូបេន​រួម​ដំណេក​ជា​មួយ​ប៊ីលហា ជា​ប្រពន្ធ​ចុង​របស់​ឪពុក​ខ្លួន ហើយ​អ៊ីស្រ‌អែល​បាន​ដឹង​រឿង​នេះ។ យ៉ាកកូប​មាន​កូន​ប្រុស​ដប់​ពីរ​នាក់ គឺ:


កូន​ប្រុស​របស់​លេអា មាន​រូបេន ជា​កូន​ច្បង បន្ទាប់​មក មាន​ស៊ីម្មាន លេវី យូដា អ៊ីសាខារ និង​សាប់‌យូឡូន។


កូន​របស់​រ៉ាជែល មាន​យូសុះ និង​ពុន‌យ៉ាមីន។


គឺ​ចាប់​ពី​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន​ដែល​តូច​ជាង​គេ បន្ទាប់​មក អ្នក​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​យូដា ដែល​មាន​សម្លៀក‌បំពាក់​យ៉ាង​ល្អ​ប្រណីត រួច​ហើយ​អ្នក​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន និង​កុល‌សម្ព័ន្ធ​ណែប‌ថាលី។


ចូរ​ផ្លុំ​ស្នែង​ប្រកាស​សឹក​នៅ​គីបៀរ! ចូរ​ផ្លុំ​ត្រែ​ប្រកាស​ភាព​អាសន្ន​នៅ​រ៉ាម៉ា! ចូរ​ស្រែក​ហ៊ោ​នៅ​បេត​អាវេន! ពុន‌យ៉ាមីន ចូរ​ប្រយ័ត្ន​ខាង​ក្រោយ​ខ្នង​អ្នក!


រួច​គាត់​ស្លាប់។ គេ​បញ្ចុះ​សព​គាត់​នៅ​ភូមិ​ពីរ៉ា‌ថូន ក្នុង​ទឹក​ដី​អេប្រា‌អ៊ីម នៅ​លើ​ភ្នំ​របស់​ជន‌ជាតិ​អាម៉ាឡេក។


ស្តេច​អេក្លូន​បាន​ពួត​ដៃ​ជា​មួយ​ជន‌ជាតិ​អាំម៉ូន និង​ជន‌ជាតិ​អាម៉ាឡេក ទៅ​ច្បាំង​នឹង​អ៊ីស្រ‌អែល ហើយ​ដណ្តើម​បាន​ក្រុង​ដើម​លម៉ើ។


ពេល​ទៅ​ដល់ គាត់​ផ្លុំ​ស្នែង​ក្នុង​តំបន់​ភ្នំ​អេប្រា‌អ៊ីម ជន‌ជាតិ​អ៊ីស្រ‌អែល​ចុះ​ពី​ភ្នំ​ទៅ​ជា​មួយ​គាត់ គាត់​ក៏​នាំ​មុខ​គេ។


នៅ​ទី​នោះ លោក​បារ៉ាក់​បាន​កោះ​ហៅ​កុល‌សម្ព័ន្ធ​សាប់‌យូឡូន និង​ណែប‌ថា‌លី ឲ្យ​មក​ជួប​ជុំ​គ្នា​នៅ​កេដែស។ មាន​មនុស្ស​មួយ​ម៉ឺន​នាក់​សម្រេច​ចិត្ត​ទៅ​ជា​មួយ​គាត់ ហើយ​លោក​ស្រី​ដេបូ‌រ៉ា​ក៏​ទៅ​ជា​មួយ​ដែរ។


ពេល​នោះ លោក​ស្រី​ដេបូ‌រ៉ា​និយាយ​ទៅ​កាន់​លោក​បារ៉ាក់​ថា៖ «ចូរ​ចេញ​ទៅ​ថ្ងៃ​នេះ អុលឡោះ‌តាអាឡា​ប្រគល់​ស៊ីសេ‌រ៉ា​មក​ក្នុង​កណ្តាប់​ដៃ​របស់​គាត់​ហើយ។ អុលឡោះ‌តាអាឡា​ផ្ទាល់​នាំ​មុខ​អ្នក»។ លោក​បារ៉ាក់​ក៏​ចុះ​ពី​ភ្នំ​តាបោរ ដោយ​មាន​មនុស្ស​មួយ​ម៉ឺន​នាក់ មក​ជា​មួយ​គាត់​ដែរ។


អស់​អ្នក​ដែល​រួច​ពី​ស្លាប់ បាន​ទៅ​ជួប​ជុំ​នឹង​មេ​ដឹក​នាំ​របស់​ខ្លួន ប្រជា‌ជន​របស់អុលឡោះ‌តាអាឡា​ក៏​នាំ​គ្នា​ចូល​មក​ជិត​ខ្ញុំ រួម​ជា​មួយ​វីរ‌ជន​ឯ​ទៀតៗ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម