Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 12:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 រួច​លោក​ក៏​ស្លាប់​ទៅ ហើយ​គេ​បញ្ចុះ​សព​លោក​នៅ​ពីរ៉ាថូន ក្នុង​ស្រុក​អេប្រាអិម ជា​ស្រុក​ភ្នំ​របស់​សាសន៍​អាម៉ា‌ឡេក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 រួច​លោក​ទទួល​មរណ‌ភាព។ គេ​បញ្ចុះ​សព​លោក​នៅ​ភូមិ​ពីរ៉ា‌ថូន ក្នុង​ទឹក​ដី​អេប្រាអ៊ីម នៅ​លើ​ភ្នំ​របស់​ជន‌ជាតិ​អាម៉ា‌ឡេក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 រួច​ក៏​ស្លាប់​ទៅ ហើយ​គេ​បញ្ចុះ​សព​នៅ​ត្រង់​ពីរ៉ាថូន​ក្នុង​ស្រុក​អេប្រា‌អិម ជា​ស្រុក​ភ្នំ​របស់​សាសន៍​អាម៉ា‌លេក។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 រួច​គាត់​ស្លាប់។ គេ​បញ្ចុះ​សព​គាត់​នៅ​ភូមិ​ពីរ៉ា‌ថូន ក្នុង​ទឹក​ដី​អេប្រា‌អ៊ីម នៅ​លើ​ភ្នំ​របស់​ជន‌ជាតិ​អាម៉ាឡេក។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 12:15
10 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ស្ដេច​ទាំង​នោះក៏​វិល​ត្រឡប់​មក​វិញ លុះ​មក​ដល់​ក្រុង​អេន-មីសផាត (គឺ​ក្រុង​កាដេស) ក៏​វាយ​ស្រុក​អាម៉ា‌ឡេក​ទាំង​អស់ និង​ពួក​អាម៉ូរី​ដែល​រស់​នៅ​ស្រុក​ហាសា‌សូន-តាម៉ារ។


បេ‌ណា‌យ៉ា​ពី​ស្រុក​ពីរ៉ាថូន ហ៊ីដាយ​ពី​ស្រុក​ណាហាលេ-កាអាស


សាសន៍​អាម៉ាឡេក​នាំ​គ្នា​មក​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល​នៅ​រេផិឌីម។


ក្រោយ​ពី​អេឡូន​មក មាន​បុរស​ម្នាក់​ឈ្មោះ​អាបដូន ជា​កូន​ហ៊ី‌លេល ក្នុង​ពួក​ពីរ៉ា‌ថូន បាន​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​លើ​ពួក​អ៊ីស្រា‌អែល។


លោក​មាន​កូន​ប្រុស​សែសិប​នាក់ ហើយ​មាន​ចៅ​សាម​សិប​នាក់ ដែល​សុទ្ធ​តែ​មាន​កូន​លា​មួយ​ម្នាក់​សម្រាប់​ជិះ។ អាបដូន​បាន​គ្រប់​គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល អស់​រយៈ​ពេល​ប្រាំបី​ឆ្នាំ


ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ម្តង​ទៀត ព្រះ‌យេហូវ៉ា​ក៏​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ភីលី‌ស្ទីន អស់​រយៈ​ពេល​សែសិប​ឆ្នាំ។


ស្តេច​បាន​ប្រមូល​ពួក​កូន​ចៅ​អាំម៉ូន និង​ពួក​អាម៉ាឡេក រួច​ចូល​ទៅ​វាយ​ពួក​អ៊ីស្រា‌អែល ហើយ​ដណ្ដើម​បាន​ទី​ក្រុង​ដើម​លម៉ើ ។


ពេល​ទៅ​ដល់ លោក​ផ្លុំ​ត្រែ​ឡើង​ក្នុង​ស្រុក​ភ្នំ​អេប្រាអិម។ ពេល​នោះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ចុះ​ពី​ស្រុក​ភ្នំ​ទៅ​ជា​មួយ​លោក ហើយ​លោក​ជា​អ្នក​នាំ​មុខ​គេ។


គេ​ចុះមក​ពី​ស្រុក​អេប្រាអិម ជា​ស្រុក​ដែល​ពី​មុន​ជា​របស់​សាសន៍​អាម៉ា‌ឡេក គេ​មក​តាម​អ្នក បេនយ៉ាមីន​អើយ មក​រួម​ជាមួយ​ពល​ទ័ព​របស់​អ្នក។ ពួក​មេ​ទ័ព​ចុះ​មក​ពី​ពួក​ម៉ាគារ ហើយ​អស់​អ្នក​ដែល​កាន់​ឈើ​ច្រត់​របស់​មេទ័ព មក​ពី​ពួក​សាប់‌យូឡូន


រួច​សូល​បាន​វាយ​ពួក​អាម៉ាឡេក​នោះ ចាប់​តាំង​ពី​ហា‌វីឡា រហូត​ដល់​ស៊ើរ​ដែល​នៅ​ទល់​មុខ​នឹង​ស្រុក​អេស៊ីព្ទ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម