Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 15:7 - អាល់គីតាប

7 ស្តេច​សូល​វាយ​ពួក​អាម៉ាឡេក ចាប់​ពី​ហាវីឡា រហូត​ដល់​ស៊ើរ ដែល​នៅ​ខាង​កើត​ស្រុក​អេស៊ីប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 រួច​សូល​បាន​វាយ​ពួក​អាម៉ាឡេក​នោះ ចាប់​តាំង​ពី​ហា‌វីឡា រហូត​ដល់​ស៊ើរ​ដែល​នៅ​ទល់​មុខ​នឹង​ស្រុក​អេស៊ីព្ទ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ព្រះ‌បាទ​សូល​វាយ​ពួក​អាម៉ា‌ឡេក ចាប់​ពី​ហាវី‌ឡា រហូត​ដល់​ស៊ើរ ដែល​នៅ​ខាង​កើត​ស្រុក​អេស៊ីប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 រួច​សូល​ទ្រង់​វាយ​ពួក​អាម៉ា‌លេក​នោះ ចាប់​តាំង​ពី​ហាវីឡា រហូត​ដល់​ស៊ើរ ដែល​នៅ​ទល់​មុខ​នឹង​ស្រុក​អេស៊ីព្ទ

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 15:7
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​បាន​ជួប​នាង នៅ​ក្បែរ​ប្រភព​ទឹក​មួយ​ក្នុង​វាល​រហោ‌ស្ថាន តាម​ផ្លូវ​ទៅ​ស្រុក​ស៊ើរ។


ដៃ​ទន្លេ​ទី​មួយ ឈ្មោះ​ពីសុន គឺ​ទន្លេ​នេះ​ហើយ​ដែល​ហូរ​ព័ទ្ធ​ស្រុក​ហាវី‌ឡា ជា​ស្រុក​ដែល​មាន​មាស


ជន‌ជាតិ​អ៊ីស្មា‌អែល​រស់​នៅ ចាប់​តាំង​ពី​ស្រុក​ហាវី‌ឡា រហូត​ដល់​ស្រុក​ស៊ើរ ដែល​នៅ​ជាប់​នឹង​ស្រុក​អេស៊ីប និង​វាត​រហូត​ទៅ​ដល់​ស្រុក​អាសើុរ។ ជន‌ជាតិ​អ៊ីស្មា‌អែល​មិន​សូវ​ត្រូវ​គ្នា​ជា​មួយ​បង‌ប្អូន​របស់​ខ្លួន​ទេ។


អូភៀរ ហាវី‌ឡា និង​យ៉ូបាប។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​របស់​លោក​យ៉ុក‌ថាន។


ពួក​គេ​ប្រហារ​ជន‌ជាតិ​អាម៉ា‌ឡេក​ដែល​នៅ​សេស‌សល់ រួច​ក៏​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​នោះ រហូត​ដល់​សព្វ​ថ្ងៃ។


នៅ​ថ្ងៃ​មាន​ទុក្ខ​វេទនា នៅ​ថ្ងៃ​ដែល​អុលឡោះ​មាន​កំហឹង មនុស្ស​អាក្រក់​តែងតែ​រួច​ខ្លួន។


ម៉ូសា​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល ចេញ​ពី​សមុទ្រ​ក្រហម ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន​ស៊ើរ។ ពួក​គេ​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​បី​ថ្ងៃ ក្នុង​វាល​រហោ‌ស្ថាន ដោយ​ឥត​ជួប​ប្រទះ​នឹង​ទឹក​ទាល់​តែ​សោះ។


មនុស្ស​អាក្រក់​មិន​ដែល​បាន​សេចក្ដី​សុខ​ទេ ហើយ​ក៏​គ្មាន​អាយុ​វែង​ដែរ គឺ​មិន​យូរ​ជាង​ស្រមោល​ឡើយ ព្រោះ​គេ​មិន​គោរព​អុលឡោះ។


ស្តេច​សូល​ធ្វើ​សង្គ្រាម​ដោយ​ទឹក​ចិត្ត​អង់​អាច បាន​វាយ​ប្រហារ​ជន‌ជាតិ​អាម៉ាឡេក ហើយ​រំដោះ​អ៊ីស្រ‌អែល​ឲ្យ​រួច​ផុត​ពី​កណ្តាប់​ដៃ​របស់​សត្រូវ ដែល​បាន​ឈ្លាន​ពាន​ស្រុក​គេ។


ទត និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់ នាំ​គ្នា​ចេញ​ទៅ​រាត​ត្បាត​ទឹក​ដី​របស់​ជន‌ជាតិ​កេស៊ូ‌រី ទឹក​ដី​របស់​ជន‌ជាតិ​កេ‌ស៊ើរ និង​ទឹក​ដី​របស់​ជន‌ជាតិ​អាម៉ាឡេក។ ពី​ដើម​ជន‌ជាតិ​ទាំង​នោះ​រស់​នៅ​ចាប់​តាំង​ស្រុក​ស៊ើរ រហូត​ដល់​ស្រុក​អេស៊ីប។


នៅ​ថ្ងៃ​ទី​បី ទត និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់​បាន​ទៅ​ដល់​ក្រុង​ស៊ីគ‌ឡាក់។ ប៉ុន្តែ មុន​នោះ ជន‌ជាតិ​អាម៉ាឡេក​បាន​រាត​ត្បាត​តំបន់​ណេកិប និង​ក្រុង​ស៊ីគ‌ឡាក់។ ពួក​គេ​ដុត​កំទេច​ក្រុង​ស៊ីគ‌ឡាក់​ចោល


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម