ឱអុលឡោះតាអាឡាជាម្ចាស់នៃយើងខ្ញុំអើយ ទ្រង់បានឆ្លើយតបមកពួកគាត់ ទោះបីទ្រង់ដាក់ទោសអ្នកទាំងនោះ ព្រោះតែកំហុសដែលគាត់បានប្រព្រឹត្តក្ដី ក៏ទ្រង់តែងតែអត់ទោសឲ្យពួកគាត់ជានិច្ច។
និក្ខមនំ 32:34 - អាល់គីតាប ឥឡូវនេះ ចូរទៅចុះ ហើយនាំប្រជាជនទៅកាន់កន្លែងដែលយើងបានប្រាប់អ្នក! ម៉ាឡាអ៊ីកាត់របស់យើងនឹងដើរពីមុខអ្នក។ នៅថ្ងៃវិនិច្ឆ័យទោស យើងនឹងដាក់ទោសពួកគេ ព្រោះតែអំពើបាបដែលពួកគេបានប្រព្រឹត្ត»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ឥឡូវនេះ ចូរទៅចុះ ហើយនាំប្រជាជនទៅកន្លែងដែលយើងបានប្រាប់អ្នក ទេវតារបស់យើងនឹងនាំមុខអ្នក។ ប៉ុន្តែ នៅថ្ងៃដែលយើងនឹងមកជំនុំជម្រះ នោះយើងនឹងដាក់ទោសពួកគេ ព្រោះតែអំពើបាបដែលពួកគេបានប្រព្រឹត្ត»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ ចូរទៅចុះ ហើយនាំប្រជាជនទៅកាន់កន្លែងដែលយើងបានប្រាប់អ្នក! ទេវតារបស់យើងនឹងដើរពីមុខអ្នក។ នៅថ្ងៃវិនិច្ឆ័យទោស យើងនឹងដាក់ទោសពួកគេ ព្រោះតែអំពើបាបដែលពួកគេបានប្រព្រឹត្ត»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ចូរទៅឥឡូវ ហើយនាំបណ្តាជននេះទៅឯកន្លែងដែលអញបានប្រាប់ឯងចុះ មើល ទេវតាអញនឹងនាំមុខឯង ប៉ុន្តែនៅថ្ងៃដែលអញនឹងមកជំនុំជំរះ នោះអញនឹងធ្វើទោសចំពោះបាបរបស់គេ |
ឱអុលឡោះតាអាឡាជាម្ចាស់នៃយើងខ្ញុំអើយ ទ្រង់បានឆ្លើយតបមកពួកគាត់ ទោះបីទ្រង់ដាក់ទោសអ្នកទាំងនោះ ព្រោះតែកំហុសដែលគាត់បានប្រព្រឹត្តក្ដី ក៏ទ្រង់តែងតែអត់ទោសឲ្យពួកគាត់ជានិច្ច។
អុលឡោះតាអាឡាអើយ ទ្រង់នាំប្រជារាស្ត្ររបស់ទ្រង់ទៅដាក់លើ ភ្នំដែលជាចំណែកមត៌ករបស់ទ្រង់ ជាកន្លែងដែលទ្រង់បានរៀបចំសម្រាប់នៅ។ អុលឡោះជាអម្ចាស់អើយ ទ្រង់បានសង់ទីសក្ការៈរបស់ទ្រង់ឡើង ដោយដៃទ្រង់ផ្ទាល់។
មិនត្រូវក្រាបថ្វាយបង្គំរូបព្រះទាំងនោះ ឬគោរពបម្រើរូបព្រះទាំងនោះឡើយ។ យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក យើងមិនចង់ឲ្យអ្នកជំពាក់ចិត្តនឹងអ្វីផ្សេង ក្រៅពីយើងឡើយ។ ប្រសិនបើនរណាក្បត់ចិត្តយើង យើងនឹងដាក់ទោសគេ ចាប់ពីឪពុករហូតដល់កូនចៅបីបួនតំណ
យើងនឹងចាត់ម៉ាឡាអ៊ីកាត់មួយរូប ឲ្យដើរនៅមុខអ្នក ដើម្បីការពារអ្នកនៅតាមផ្លូវ។ ម៉ាឡាអ៊ីកាត់នឹងនាំអ្នកចូលទៅក្នុងស្រុក ដែលយើងបានរៀបចំទុកសម្រាប់អ្នក។
យើងនឹងនាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ជាកន្លែងដែលអ្នករាល់គ្នារងទុក្ខ ឆ្ពោះទៅកាន់ស្រុករបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស ជាស្រុកដែលមានភោគទ្រព្យសម្បូណ៌ហូរហៀរហើយ”។
ម៉ូសាជម្រាបអុលឡោះតាអាឡាថា៖ «អុលឡោះតាអាឡា! អើយទ្រង់បានបង្គាប់ឲ្យខ្ញុំនាំប្រជាជននេះឆ្ពោះទៅទឹកដីសន្យា ប៉ុន្តែ ទ្រង់ពុំបានប្រាប់ឲ្យខ្ញុំដឹងថា ទ្រង់នឹងចាត់នរណាឲ្យទៅជាមួយខ្ញុំឡើយ។ ទ្រង់មានបន្ទូលថា ទ្រង់ស្គាល់ខ្ញុំច្បាស់ហើយទ្រង់ពេញចិត្តនឹងខ្ញុំទៀតផង។
យើងនឹងចាត់ម៉ាឡាអ៊ីកាត់របស់យើងឲ្យនាំមុខអ្នក យើងនឹងបណ្តេញជនជាតិកាណាន ជនជាតិអាម៉ូរី ជនជាតិហេត ជនជាតិពេរីស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។
គ្រប់ពេលពួកគេមានអាសន្ន ទ្រង់មិនប្រើម៉ាឡាអ៊ីកាត់ ឬនរណាផ្សេងទៀត ឲ្យមកសង្គ្រោះគេទេ គឺទ្រង់បានសង្គ្រោះពួកគេ ដោយផ្ទាល់។ ទ្រង់បានលោះពួកគេ ដោយចិត្តស្រឡាញ់ និងចិត្តមេត្តាករុណា។ ទ្រង់គាំទ្រ លើកស្ទួយពួកគេ ជារៀងរាល់ថ្ងៃ តាំងពីដើមរៀងមក។
អុលឡោះតាអាឡាមានបន្ទូលស្ដីអំពីប្រជាជននេះថា ពួកគេមិនចេះនៅស្ងៀមទេ គឺគេចូលចិត្តរត់ទៅរកព្រះនានា។ អុលឡោះតាអាឡាមិនពេញចិត្តនឹងពួកគេទេ ទ្រង់នឹកឃើញកំហុសរបស់ពួកគេ ហើយទ្រង់ដាក់ទោសពួកគេ ព្រោះតែអំពើបាបដែលគេបានប្រព្រឹត្ត។
អុលឡោះតាអាឡាជាម្ចាស់នៃជនជាតិអ៊ីស្រអែល មានបន្ទូលអំពីពួកមេដឹកនាំ ដែលឃ្វាលប្រជាជនរបស់ទ្រង់ថា៖ «អ្នករាល់គ្នាបោះបង់ចោលកូនចៀមរបស់យើងឲ្យខ្ចាត់ខ្ចាយ ហើយអ្នករាល់គ្នាមិនបានយកចិត្តទុកដាក់នឹងពួកគេទេ។ ឥឡូវនេះ យើងយកចិត្តទុកដាក់នឹងអ្នករាល់គ្នា គឺដាក់ទោសតាមអំពើអាក្រក់ដែលអ្នករាល់គ្នាបានប្រព្រឹត្ត» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា!។
តើមិនគួរឲ្យយើងធ្វើទារុណកម្មពួកគេ ព្រោះតែអំពើទាំងនោះទេឬ? តើមិនគួរឲ្យយើងសងសឹកប្រជាជាតិ អាក្រក់បែបនេះទេឬ? - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ដូច្នេះ តើមិនគួរឲ្យយើងដាក់ទោស ពួកគេទេឬ? តើមិនគួរឲ្យយើងធ្វើទណ្ឌកម្មប្រជាជាតិ អាក្រក់បែបនេះទេឬ? - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ពួកគេយកសត្វមកធ្វើគូរបានជូនយើង ព្រោះពួកគេចូលចិត្តបរិភោគសាច់។ ប៉ុន្តែ យើងជាអុលឡោះតាអាឡា មិនពេញចិត្តនឹងជំនូនរបស់ពួកគេទេ យើងនឹកឃើញអំពើអាក្រក់របស់ពួកគេ ហើយរាប់ចំនួនអំពើបាបដែលពួកគេប្រព្រឹត្ត។ ពួកគេត្រូវតែវិលត្រឡប់ទៅស្រុកអេស៊ីបវិញ។
នៅថ្ងៃដែលយើងនឹងដាក់ទោសអ៊ីស្រអែល ព្រោះតែបទល្មើស យើងក៏នឹងដាក់ទោសពួកគេ ព្រោះតែអាសនៈនៅបេតអែលដែរ។ ស្នែងដែលនៅជ្រុងទាំងបួននៃអាសនៈនោះ នឹងត្រូវបាក់បែកធ្លាក់ដល់ដី។
ក្នុងចំណោមពូជអំបូរទាំងអស់នៅលើផែនដី យើងចាប់ចិត្តតែលើពូជអំបូររបស់អ្នករាល់គ្នា ប៉ុណ្ណោះទេ ហេតុនេះ យើងកាត់ទោសអ្នករាល់គ្នា ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មាន ដែលអ្នករាល់គ្នាបានប្រព្រឹត្ត»។
យើងខ្ញុំស្រែកអង្វរអុលឡោះតាអាឡា ហើយទ្រង់ស្តាប់ពាក្យអង្វររបស់យើងខ្ញុំ។ ទ្រង់បានចាត់ម៉ាឡាអ៊ីកាត់មួយរូប ឲ្យមកនាំយើងខ្ញុំចេញពីស្រុកអេស៊ីប។ ឥឡូវនេះ យើងខ្ញុំបានមកដល់កាដេស ជាក្រុងដែលនៅជាប់នឹងដែនដីរបស់ស្តេច។
ដូច្នេះ អ្នករាល់គ្នាត្រូវទទួលទោស ព្រោះអ្នករាល់គ្នាបានបង្ហូរឈាមជនសុចរិត ចាប់ពីលោកហាបេលជាមនុស្សសុចរិតរហូតដល់ណាពីសាការីយ៉ាយ៉ា ជាកូនរបស់លោកបារ៉ាគាដែលអ្នករាល់គ្នាបានសម្លាប់ នៅត្រង់ចន្លោះទីសក្ការ និងអាសន។
ការសងសឹកស្រេចតែលើយើង យើងនឹងតបទៅពួកគេវិញ នៅពេលដែលពួកគេជំពប់ដួល! ដ្បិតថ្ងៃវេទនាជិតមកដល់ហើយ ថ្ងៃអន្សារបស់ពួកគេនៅជិតបង្កើយ។