អ៊ីសាហាក់តបវិញថា៖ «កូនបាញ់សត្វបានរហ័សណាស់!»។ យ៉ាកកូបឆ្លើយថា៖ «មកពីអុលឡោះតាអាឡាជាម្ចាស់របស់លោកឪពុកបានជួយកូន»។
និក្ខមនំ 20:7 - អាល់គីតាប មិនត្រូវយកនាមរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ទៅប្រើឥតបានការនោះឡើយ ដ្បិតអុលឡោះតាអាឡា នឹងមិនអត់អោនឲ្យអ្នកដែលយកនាមរបស់ទ្រង់ទៅប្រើ ឥតបានការរបៀបនេះជាដាច់ខាត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មិនត្រូវចេញព្រះនាមព្រះយេហូវ៉ាជាព្រះរបស់អ្នក ជាអសារឥតការឡើយ ដ្បិតព្រះយេហូវ៉ានឹងមិនរាប់ជាឥតទោសដល់អ្នកណា ដែលចេញព្រះនាមរបស់ព្រះអង្គ ជាអសារឥតការនោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនត្រូវយកព្រះនាមរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ទៅប្រើឥតបានការនោះឡើយ ដ្បិតព្រះអម្ចាស់នឹងមិនអត់ឱនឲ្យអ្នកដែលយកព្រះនាមរបស់ព្រះអង្គទៅប្រើឥតបានការរបៀបនេះជាដាច់ខាត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យចេញព្រះនាមរបស់ព្រះយេហូវ៉ា ជាព្រះនៃឯង ជាអសារឥតការឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងមិនរាប់ជាឥតទោសដល់អ្នកណា ដែលចេញព្រះនាមទ្រង់ ជាអសារឥតការនោះទេ។ |
អ៊ីសាហាក់តបវិញថា៖ «កូនបាញ់សត្វបានរហ័សណាស់!»។ យ៉ាកកូបឆ្លើយថា៖ «មកពីអុលឡោះតាអាឡាជាម្ចាស់របស់លោកឪពុកបានជួយកូន»។
ឥឡូវនេះ កុំលើកលែងទោសឲ្យគេឡើយ។ កូនជាមនុស្សមានប្រាជ្ញាឈ្លាសវៃ ដូច្នេះ កូនដឹងថា ត្រូវធ្វើយ៉ាងដូចម្តេចចំពោះគេ ទោះបីគេមានវ័យចាស់ជរាក៏ដោយ ក៏ត្រូវប្រហារជីវិតគេដែរ»។
កេហាស៊ី ជាអ្នកបម្រើរបស់អេលីយ៉ាសាក់អ្នកជំនិតរបស់អុលឡោះនឹកគិតថា៖ «ម្ចាស់របស់ខ្ញុំប្រកែកមិនព្រមទទួលជំនូនពីលោកណាម៉ាន់ជាជនជាតិស៊ីរីសោះ។ ខ្ញុំសូមស្បថ ក្នុងនាមអុលឡោះតាអាឡាដែលនៅអស់កល្បថា ខ្ញុំនឹងរត់ដេញតាមលោកណាម៉ាន់ ដើម្បីសុំរបស់ខ្លះពីគាត់!»។
បច្ចាមិត្តរបស់ទ្រង់នាំគ្នាយកនាមទ្រង់ ទៅប្រើសម្រាប់បោកបញ្ឆោត ហើយគេនិយាយពីទ្រង់ដោយឥតបានការ។
ប្រសិនបើខ្ញុំមានទ្រព្យច្រើនពេក ក្រែងលោខ្ញុំវង្វេងឆ្ងាយពីទ្រង់ ដោយពោលថា «តើអុលឡោះតាអាឡាជានរណា?» ឬបើខ្ញុំក្រពេក ខ្ញុំបែរជាលួចគេ ហើយបង្អាប់នាមអុលឡោះជាម្ចាស់របស់ខ្ញុំ។
ប៉ុន្តែ ឥឡូវនេះ អ្នករាល់គ្នាបែរជាដូរគំនិត ហើយប្រមាថនាមរបស់យើង ដោយចាប់ទាសាទាសីដែលអ្នករាល់គ្នាបានដោះលែងនោះមកវិញ រួចបង្ខំឲ្យធ្វើជាទាសាទាសីដូចដើម»។
ប្រសិនបើអ្នកស្បថក្នុងនាមអុលឡោះតាអាឡា ដែលនៅអស់កល្ប គឺស្បថដោយនិយាយពាក្យពិត ស្របតាមយុត្តិធម៌ នោះប្រជាជាតិទាំងឡាយ មុខជាចង់បានពរពីយើង ព្រមទាំងបានខ្ពស់មុខ ដោយសារយើងផង។
យើងនឹងធ្វើឲ្យអ៊ីស្រអែល ជាប្រជារាស្ត្រយើង ស្គាល់នាមដ៏វិសុទ្ធរបស់យើង ហើយយើងមិនឲ្យពួកគេប្រមាថនាមដ៏វិសុទ្ធរបស់យើងទៀតឡើយ។ ប្រជាជាតិនានានឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា ជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល។
មិនត្រូវយកឈ្មោះយើងទៅស្បថបំពានឡើយ ធ្វើដូច្នេះអ្នករាល់គ្នាបន្ថោកនាមនៃអុលឡោះជាម្ចាស់របស់អ្នក។ យើងជាអុលឡោះតាអាឡា។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «យើងនឹងមករកអ្នករាល់គ្នា ដើម្បីវិនិច្ឆ័យទោស។ យើងនឹងប្រញាប់ប្រញាល់ចោទប្រកាន់ ពួកគ្រូធ្មប់ និងពួកក្បត់ចិត្តយើង ពួកស្បថបំពាន ពួកសង្កត់សង្កិនកម្មករ ស្ត្រីមេម៉ាយ និងក្មេងកំព្រា ពួកធ្វើបាបជនបរទេស ហើយមិនគោរពកោតខ្លាចយើង»។
ខ្ញុំសូមជម្រាបបងប្អូន ដោយមានអុលឡោះជាសាក្សីថា ហេតុដែលខ្ញុំមិនទាន់បានទៅក្រុងកូរិនថូសនោះ គឺមកពីខ្ញុំយោគយល់ដល់បងប្អូន (បើមិនពិតទេសូមអុលឡោះផ្ដាច់ជីវិតខ្ញុំចុះ)។
ចូរគោរពកោតខ្លាចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ត្រូវគោរពបម្រើទ្រង់ ជំពាក់ចិត្តលើទ្រង់ ហើយស្បថក្នុងនាមទ្រង់តែប៉ុណ្ណោះ។
មិនត្រូវយកនាមរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ទៅប្រើឥតបានការនោះឡើយ ដ្បិតអុលឡោះតាអាឡានឹងមិនអត់អោនឲ្យអ្នកដែលយកនាមរបស់ទ្រង់ទៅប្រើឥតបានការរបៀបនេះជាដាច់ខាត។
ចូរកោតខ្លាចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ហើយគោរពបម្រើទ្រង់ និងពោលពាក្យស្បថក្នុងនាមទ្រង់តែមួយប៉ុណ្ណោះ។
ជាពិសេស បងប្អូនអើយ កុំស្បថឲ្យសោះ គឺកុំយកមេឃ យកផែនដី ឬយកអ្វីផ្សេងទៀតមកធ្វើជាប្រធានសម្បថឡើយ បើថា«មែន» ឲ្យប្រាកដជា«មែន» «ទេ» ឲ្យប្រាកដជា«ទេ» ដើម្បីកុំឲ្យមានទោស។
ឥឡូវនេះ សូមអ្នកទាំងពីរស្បថ ឲ្យនាងខ្ញុំ ដោយយកអុលឡោះតាអាឡាជាសាក្សីថា នាងខ្ញុំបានជួយអ្នកទាំងពីរដោយសប្បុរសយ៉ាងណា សូមអ្នកជួយក្រុមគ្រួសារនាងខ្ញុំដោយសប្បុរសយ៉ាងនោះដែរ។ សូមទុកសញ្ញាមួយជាភស្តុតាងឲ្យនាងខ្ញុំបានដឹងច្បាស់ថា
បុរសទាំងពីរពោលទៅកាន់នាងថា៖ «យើងនឹងធ្វើតាមពាក្យដែលនាងបានសុំឲ្យយើងស្បថ តែនាងត្រូវធ្វើដូចតទៅ
យើងត្រូវប្រព្រឹត្តចំពោះពួកគេដូចតទៅ គឺយើងទុកជីវិតឲ្យគេ។ បើមិនដូច្នោះទេ យើងនឹងបណ្តាលឲ្យខ្លួនមានទោស ព្រោះតែពាក្យដែលយើងបានសច្ចាជាមួយពួកគេ»។