កិត្តិនាមរបស់ស្តេចទត ក៏ល្បីខ្ចរខ្ចាយគ្រប់ស្រុក ហើយអុលឡោះតាអាឡាបានធ្វើឲ្យប្រជាជាតិទាំងអស់ស្ញែងខ្លាចស្តេចទត។
និក្ខមនំ 15:14 - អាល់គីតាប ពេលឮដំណឹងនេះ ជាតិសាសន៍នានាភ័យញ័រ អ្នកស្រុកភីលីស្ទីននាំគ្នាភ័យតក់ស្លុត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រប់ទាំងសាសន៍បានឮ ហើយញាប់ញ័រ ឯសាសន៍ភីលីស្ទីនក៏មានសេចក្ដីភ័យខ្លាច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលឮដំណឹងនេះ ជាតិសាសន៍នានាភ័យញ័រ អ្នកស្រុកភីលីស្ទីននាំគ្នាភ័យតក់ស្លុត ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រប់ទាំងសាសន៍បានឮ ហើយក៏ញាប់ញ័រ ឯពួកសាសន៍ភីលីស្ទីន គេកើតមានសេចក្ដីភ័យខ្លាច |
កិត្តិនាមរបស់ស្តេចទត ក៏ល្បីខ្ចរខ្ចាយគ្រប់ស្រុក ហើយអុលឡោះតាអាឡាបានធ្វើឲ្យប្រជាជាតិទាំងអស់ស្ញែងខ្លាចស្តេចទត។
ភីលីស្ទីនទាំងមូលអើយ មិនត្រូវរីករាយ ដោយឃើញដំបងដែល ធ្លាប់វាយអ្នក បានបាក់នោះឡើយ! ដ្បិតនឹងមានពស់វែកមួយ កើតចេញពីពូជរបស់ពស់នោះ ហើយក៏នឹងមានពស់អសិរពិសកើតចេញ ពីពងរបស់ពស់វែកនោះដែរ។
ទ្វារក្រុងអើយ ចូរសោកសង្រេងទៅ! ទីក្រុងអើយ ចូរស្រែកយំទៅ! ស្រុកភីលីស្ទីនទាំងមូលរលាយសូន្យហើយ ដ្បិតមានផ្សែងហុយមកពីទិសខាងជើង ខ្មាំងសត្រូវលើកទ័ពមកទាំងអស់គ្នា ឥតបាត់ម្នាក់ណាឡើយ។
ពេលដំណឹងនេះលេចឮទៅដល់ស្រុកអេស៊ីប អ្នកស្រុកនាំគ្នាភ័យញ័រ ដូចកាលដែលគេបាន ឮដំណឹងពីហេតុការណ៍ដែលកើតមាន ដល់ក្រុងទីរ៉ុសដែរ។
ពេលណាយើងនាំដំណឹងអំពីមហន្តរាយរបស់អ្នក ទៅប្រាប់ប្រជាជាតិនានា នៅក្នុងស្រុកដែលអ្នកពុំស្គាល់ យើងនឹងធ្វើឲ្យពួកគេរំជួលចិត្ត។
ពេលទ្រង់ឈប់ ផែនដីកក្រើក។ ពេលទ្រង់មើល ប្រជាជាតិនានានាំគ្នាភ័យញាប់ញ័រ ភ្នំដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ប្រេះចេញពីគ្នា ភ្នំតូចៗដែលនៅស្ថិតស្ថេរតាំងពីដើមរៀងមក ជាផ្លូវដែលទ្រង់ធ្លាប់ឆ្លងកាត់ ក៏ត្រូវរលាយសូន្យអស់ដែរ។
ពួកគេនាំដំណឹងនេះទៅប្រាប់អ្នកស្រុកកាណាន។ អ្នកស្រុកនោះធ្លាប់ឮថា ទ្រង់ដែលជាអុលឡោះតាអាឡានៅជាមួយប្រជាជននេះ។ អុលឡោះតាអាឡាបង្ហាញឲ្យពួកគេឃើញទ្រង់ផ្ទាល់នឹងភ្នែក។ ពពករបស់ទ្រង់ស្ថិតនៅពីលើពួកគេ ទ្រង់នាំមុខពួកគេក្នុងដុំពពក នៅពេលថ្ងៃ ក្នុងដុំភ្លើងនៅពេលយប់។
ស្តេចបាឡាក់បានចាត់អ្នកនាំសារ ឲ្យទៅជួបបាឡាម ជាកូនរបស់លោកបេអ៊រ និងជាអ្នកភូមិពេថោរដែលស្ថិតនៅមាត់ទន្លេ ប្រាប់ថា៖ «មានជនជាតិមួយចេញមកពីស្រុកអេស៊ីបនាំគ្នាមកនៅពាសពេញស្រុក គឺពួកគេបោះជំរំនៅក្បែរទឹកដីរបស់យើង។
ចាប់ពីថ្ងៃនេះទៅ យើងនឹងធ្វើឲ្យជាតិសាសន៍នៅគ្រប់ទីកន្លែងភ័យខ្លាច និងកោតស្ញប់ស្ញែងអ្នក។ ពេលណាឮសូរឈ្មោះអ្នក គេនឹងភ័យញាប់ញ័រ ហើយតក់ស្លុតនៅចំពោះមុខអ្នក”»។
ដំណឹងនេះបានធ្វើឲ្យអ្នកក្រុងយេរូសាឡឹមភ័យខ្លាចយ៉ាងខ្លាំង ព្រោះក្រុងគីបៀនជាក្រុងមួយដ៏ធំ ប្រៀបបាននឹងមហារាជធានីមួយ ពោលគឺធំជាងក្រុងអៃ ហើយទាហាននៅក្រុងនោះសុទ្ធតែខ្លាំងពូកែទៀតផង។
ពេលឮគេនិយាយដូច្នេះ យើងខ្ញុំក៏អស់ទឹកចិត្ត ហើយម្នាក់ៗដូចជាលោះព្រលឹងនៅចំពោះមុខពួកអ្នក ដ្បិតអុលឡោះតាអាឡា ជាម្ចាស់របស់ពួកអ្នក ជាម្ចាស់លើមេឃដ៏ខ្ពស់បំផុត ហើយទ្រង់ជាម្ចាស់លើផែនដីនេះដែរ។
ពួកគេឆ្លើយតបមកយ៉ូស្វេថា៖ «យើងខ្ញុំបានឮគេរៀបរាប់យ៉ាងលំអិតនូវហេតុការណ៍ទាំងប៉ុន្មានដែលអុលឡោះតាអាឡា ជាម្ចាស់របស់លោក បង្គាប់ដល់ម៉ូសាជាអ្នកបម្រើរបស់ទ្រង់ ឲ្យប្រគល់ស្រុកទាំងមូលដល់ពួកអ្នក និងឲ្យពួកអ្នកបំផ្លាញប្រជាជនទាំងអស់នៅក្នុងស្រុកនេះ។ យើងខ្ញុំខ្លាចពួកអ្នកយ៉ាងខ្លាំង ហើយក៏ភ័យបារម្ភចំពោះអាយុជីវិតរបស់យើងខ្ញុំដែរ នេះជាហេតុបណ្តាលឲ្យយើងខ្ញុំប្រព្រឹត្តដូច្នេះ។
ពួកគេឆ្លើយថា៖ «យើងខ្ញុំមកពីស្រុកឆ្ងាយណាស់ ព្រោះតែនាមដ៏ល្បីនៃអុលឡោះតាអាឡាជាម្ចាស់របស់អ្នក គឺយើងខ្ញុំបានឮពីកិច្ចការទាំងប៉ុន្មាន ដែលទ្រង់បានធ្វើនៅស្រុកអេស៊ីប
ពួកភីលីស្ទីនក៏ភិតភ័យ ហើយពោលថា៖ «ព្រះរបស់ពួកគេមកដល់ជំរំរបស់គេហើយ។ យើងមុខជាត្រូវវេទនាពុំខាន ដ្បិតពីមុន មិនដែលមានហេតុការណ៍ដូច្នេះទេ។
យើងមុខជាត្រូវវេទនាពុំខាន! តើនរណានឹងរំដោះយើងឲ្យរួចពីកណ្តាប់ដៃរបស់ព្រះដ៏ខ្លាំងពូកែនោះ? គឺព្រះនោះហើយដែលបានវាយជនជាតិអេស៊ីប ឲ្យរងទុក្ខវេទនាគ្រប់បែបយ៉ាង នៅវាលរហោស្ថាន។