Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 22:5 - អាល់គីតាប

5 ស្តេច​បាឡាក់​បាន​ចាត់​អ្នក​នាំ​សារ ឲ្យ​ទៅ​ជួប​បាឡាម ជា​កូន​របស់​លោក​បេអ៊រ និង​ជា​អ្នក​ភូមិ​ពេថោរ​ដែល​ស្ថិត​នៅ​មាត់​ទន្លេ ប្រាប់​ថា៖ «មាន​ជន‌ជាតិ​មួយ​ចេញ​មក​ពី​ស្រុក​អេស៊ីប​នាំ​គ្នា​មក​នៅ​ពាស​ពេញ​ស្រុក គឺ​ពួក​គេ​បោះ​ជំរំ​នៅ​ក្បែរ​ទឹក​ដី​របស់​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ស្ដេច​បាន​ចាត់​អ្នក​នាំ​សារ​ទៅ​ជួប​បាឡាម ជា​កូន​បេអ៊រ នៅ​ក្រុង​ពេថោរ ដែល​នៅ​មាត់​ទន្លេ​អ៊ើប្រាត ក្នុង​ស្រុក​នៃ​ញាតិ​សន្ដាន​របស់​ទ្រង់ ដើម្បី​ហៅ​គាត់​មក ដោយ​ពាក្យ​ថា៖ «មើល៍! មាន​ជន‌ជាតិ​មួយ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គេ​នាំ​គ្នា​មក​នៅ​ពេញ​លើ​ផែនដី ហើយ​គេ​បាន​តាំង​ទី​លំនៅ​នៅ​ក្បែរ​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ព្រះ‌បាទ​បាឡាក់​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជួប​លោក​បាឡាម ជា​កូន​របស់​លោក​បេអ៊រ និង​ជា​អ្នក​ភូមិ​ពេថោរ ដែល​ស្ថិត​នៅ​មាត់​ទន្លេ ជា​ស្រុក​កំណើត​របស់​លោក ប្រាប់​ថា៖ «មាន​ជន‌ជាតិ​មួយ​ចេញ​មក​ពី​ស្រុក​អេស៊ីប នាំ​គ្នា​មក​នៅ​ពាស‌ពេញ​ស្រុក គឺ​ពួក​គេ​បោះ​ជំរំ​នៅ​ក្បែរ​ទឹក​ដី​របស់​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ទ្រង់​ក៏​ចាត់​សារ​ទៅ​ឯ​បាឡាម​ជា​កូន​បេអ៊រ នៅ​ក្រុង​ពេថោរ ដែល​នៅ​មាត់​ទន្លេ ក្នុង​ស្រុក​របស់​ពួក​កូន​ចៅ​សាសន៍​ទ្រង់ ដើម្បី​នឹង​ហៅ​មក​ដោយ​ពាក្យ​ថា មើល មាន​សាសន៍​១​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គេ​នៅ​ដេរ‌ដាស​ពេញ​លើ​ផែនដី ត្រង់​ទល់​មុខ​នឹង​អញ

សូមមើលជំពូក ចម្លង




ជន‌គណនា 22:5
15 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន ដូច​ធូលី​ដី គ្មាន​នរណា​អាច​រាប់​ពូជ‌ពង្ស​របស់​អ្នក​បាន​ឡើយ គឺ​ដូច​ជា​គេ​ពុំ​អាច​រាប់​ធូលី​បាន​យ៉ាង​នោះ​ដែរ។


អុលឡោះ​ប្រោស​ប្រទាន​ឲ្យ ប្រជា‌រាស្ត្រ​របស់​ទ្រង់​កើន​ចំនួន​ច្រើន​ឡើង មាន​កម្លាំង​ជាង​បច្ចា‌មិត្ត​ទៅ​ទៀត។


វា​ទំ​ពាស​ពេញ​ផ្ទៃ​ដី​ទាំង​មូល ធ្វើ​ឲ្យ​ផ្ទៃ​ដី​ខ្មៅ​ងងឹត។ វា​ស៊ី​បង្ហិន​អ្វីៗ​ទាំង​អស់ និង​ផ្លែ​ឈើ​ទាំង​ប៉ុន្មាន​ដែល​នៅ​សេស​សល់​ពី​ព្រឹល។ ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល​គ្មាន​សល់​ស្លឹក​ឈើ ឬ​ស្មៅ នៅ​តាម​វាល​ឡើយ។


ប្រជា‌រាស្ត្រ​យើង​អើយ ចូរ​នឹក​ចាំ​អំពី​គម្រោង‌ការ​ដែល​បាឡាក់ ជា​ស្ដេច​ស្រុក​ម៉ូអាប់ បម្រុង​ធ្វើ​ចំពោះ​អ្នក! ចូរ​នឹក​ចាំ​ពី​ស្ដេច​ដែល​បាឡាម ជា​កូន​របស់​បេអ៊រ ឆ្លើយ​ទៅ​ស្ដេច​នោះ​វិញ! បន្ទាប់​មក យើង​បាន​នាំ​អ្នក​ពី​ស៊ីទីម រហូត​ដល់​គីល‌កាល់។ អ្នក​នឹង​ទទួល​ស្គាល់​ថា យើង​ជាអុលឡោះ‌តាអាឡា យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដោយ​សុចរិត»។


បាឡាម​ក៏​ថ្លែង​ដូច​ត​ទៅ​នេះ៖ «ស្តេច​បាឡាក់​ហៅ​ខ្ញុំ​មក​ពី​ស្រុក​អើរ៉ាម ស្តេច​ស្រុក​ម៉ូអាប់​បាន​ហៅ​ខ្ញុំ​ចុះ​ពី​ភ្នំ​ទិស​បូព៌ា​ថា: ចូរ​មក​ដាក់​បណ្តាសា​កូន​ចៅ​យ៉ាកកូប! ចូរ​មក​ប្រទេច​ផ្តាសា​កូន​ចៅ​អ៊ីស្រ‌អែល!


ក្នុង​ពេល​នោះ ពួក​គេ​បាន​ប្រហារ​ស្តេច​ម៉ាឌាន ទាំង​ប្រាំ គឺ​ស្តេច​អេវី ស្តេច​រេគេម ស្តេច​ស៊ើរ ស្តេច​ហើរ និង​ស្តេច​រេបា ហើយ​គេ​ក៏​បាន​សម្លាប់​បាឡាម ជា​កូន​របស់​លោក​បេអ៊រ ដោយ​មុខ​ដាវ​ដែរ។


ត្រូវ​ធ្វើ​ដូច្នេះ​រហូត​តទៅ ដ្បិត​នៅ​ពេល​ដែល​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ពួក​គេ​ពុំ​បាន​យក​អាហារ ឬ​ទឹក​មក​ទទួល​អ្នក​រាល់​គ្នា​នៅ​តាម​ផ្លូវ​ទេ តែ​ពួក​គេ​បែរ​ជា​សូក​បាឡាម ជា​កូន​របស់​លោក​បេអរ អ្នក​ស្រុក​មេសូ‌ប៉ូតា‌មា ឲ្យ​ដាក់​បណ្តាសា​អ្នក​រាល់​គ្នា​ទៅ​វិញ។


ប៉ុន្តែ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក មិន​ព្រម​ធ្វើ​តាម​ពាក្យ​របស់​បាឡាម​ទេ គឺ​ទ្រង់​បាន​ប្តូរ​បណ្តាសា​ឲ្យ​ប្រែ​ទៅ​ជា​ពរ​ដល់​អ្នក​វិញ ដ្បិត​ទ្រង់​ស្រឡាញ់​អ្នក។


ក្នុង​ចំណោម​អស់​អ្នក​ដែល​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​សម្លាប់ មាន​បាឡាម​ជា​អ្នក​ទាយ ដែល​ត្រូវ​ជា​កូន​របស់​លោក​បេអ៊រ។


ស្តេច​បាឡាក់​ជា​បុត្រ​របស់​ស្តេច​ស៊ីបព័រ ដែល​គ្រង​រាជ្យ​នៅ​ស្រុក​ម៉ូអាប់ បាន​លើក​ទ័ព​មក​ច្បាំង​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល។ ស្តេច​បាន​ចាត់​គេ​ឲ្យ​ទៅ​ហៅ​បាឡាម ជា​កូន​របស់​បេអ៊រ​មក​ដាក់​បណ្តាសា​អ្នក​រាល់​គ្នា។


អ្នក​ទាំង​នោះ​ត្រូវ​វេទនា​ជា​ពុំ‌ខាន ដ្បិត​គេ​បាន​ដើរ​តាម​ផ្លូវ​របស់​លោក​កបេល។


ក៏​ប៉ុន្ដែ យើង​ប្រកាន់​អ្នក​ត្រង់​ចំណុច​ខ្លះៗ ព្រោះ​ក្នុង​ចំណោម​អ្នក មាន​អ្នក​ខ្លះ​កាន់​តាម​សេចក្ដី​បង្រៀន​របស់​បាឡាម។ បាឡាម​នេះ​បាន​បង្រៀន​បាឡាក់ ឲ្យ​ប្រើ​កល‌ល្បិច ទាក់‌ទាញ​ជន‌ជាតិ​អ៊ីស្រ‌អែល ឲ្យ​បរិភោគ​សាច់​ដែល​គេ​សែន​ព្រះ​ក្លែង‌ក្លាយ និង​ឲ្យ​ប្រាស‌ចាក​សីល‌ធម៌។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម