ពេលនោះ មានកើតទុរ្ភិក្សនៅក្នុងស្រុក។ អ៊ីប្រាំចុះទៅស្រុកអេស៊ីប ដើម្បីស្នាក់នៅទីនោះ ដ្បិតទុរ្ភិក្សកើតរឹតតែខ្លាំងឡើងៗ។
នាងរស់ 1:1 - អាល់គីតាប នៅជំនាន់អស់លោកចៅហ្វាយ មានកើតទុរ្ភិក្សពេញក្នុងស្រុក។ ពេលនោះ មានបុរសម្នាក់នៅភូមិបេថ្លេហិមក្នុងស្រុកយូដា បាននាំភរិយា និងកូនប្រុសទាំងពីរនាក់ ចេញទៅរស់នៅក្នុងស្រុកម៉ូអាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រាដែលពួកចៅហ្វាយកំពុងត្រួតត្រា កើតមានអំណត់អត់នៅក្នុងស្រុក ពេលនោះ មានបុរសម្នាក់ជាអ្នកនៅភូមិបេថ្លេហិម ស្រុកយូដា គាត់បាននាំទាំងប្រពន្ធ និងកូនប្រុសទាំងពីរនាក់ ទៅស្នាក់នៅស្រុកម៉ូអាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅជំនាន់អស់លោកចៅហ្វាយ មានកើតទុរ្ភិក្សពេញក្នុងស្រុក។ ពេលនោះ មានបុរសម្នាក់នៅភូមិបេថ្លេហិម ក្នុងស្រុកយូដា បាននាំភរិយា និងកូនប្រុសទាំងពីរនាក់ ចេញទៅរស់នៅក្នុងស្រុកម៉ូអាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯនៅក្នុងគ្រា ដែលពួកចៅហ្វាយកំពុងកាន់កាប់ត្រួតត្រា នោះក៏កើតមានអំណត់អត់នៅក្នុងស្រុក ពេលនោះមានបុរសម្នាក់ជាអ្នកនៅក្រុងបេថ្លេហិម-យូដា គាត់បាននាំទាំងប្រពន្ធ នឹងកូនប្រុសទាំង២នាក់ ទៅស្នាក់នៅឯស្រុកម៉ូអាប់ |
ពេលនោះ មានកើតទុរ្ភិក្សនៅក្នុងស្រុក។ អ៊ីប្រាំចុះទៅស្រុកអេស៊ីប ដើម្បីស្នាក់នៅទីនោះ ដ្បិតទុរ្ភិក្សកើតរឹតតែខ្លាំងឡើងៗ។
នៅគ្រានោះ មានកើតទុរ្ភិក្សក្នុងស្រុក ជាទុរ្ភិក្សមួយផ្សេងពីទុរ្ភិក្ស ដែលកើតមាននៅជំនាន់អ៊ីព្រហ៊ីម។ អ៊ីសាហាក់ក៏ទៅនៅក្រុងកេរ៉ា ជ្រកកោននឹងអប៊ីម៉ាឡិច ជាស្តេចនៃជនជាតិភីលីស្ទីន។
ក្នុងរជ្ជកាលស្តេចទត មានកើតទុរ្ភិក្សអស់រយៈពេលបីឆ្នាំ។ ស្តេចទតទូរអាសួរអុលឡោះតាអាឡា ទ្រង់មានបន្ទូលមកកាន់គាត់ថា៖ «ហេតុការណ៍ទាំងនេះបណ្តាលមកពីសូល និងពូជពង្សបានកាប់សម្លាប់អ្នកស្រុកគីបៀន»។
អេលីយ៉េសក៏ចូលទៅជួបស្តេចអហាប់។ ពេលនោះ មានកើតទុរ្ភិក្សយ៉ាងខ្លាំងនៅក្រុងសាម៉ារី។
រីឯកូនចៅរបស់លោកសាលម៉ា គឺអ្នកភូមិបេថ្លេហិម អ្នកភូមិនេថូផា អ្នកភូមិអាត្រួត-បេត-យ៉ូអាប់ អ្នកភូមិហាស៊ី-ហាម៉ាណាធី ចំនួនពាក់កណ្តាល អ្នកភូមិសោរីត
ទ្រង់បានធ្វើឲ្យទុរ្ភិក្សកើតមាន នៅក្នុងស្រុកនោះ ទ្រង់ធ្វើឲ្យពួកគេខ្វះម្ហូបអាហារ
ទ្រង់ឲ្យទឹកដីដែលមានជីជាតិ ក្លាយទៅជាទឹកដីដែលមានសុទ្ធតែអំបិល ព្រោះតែគំនិតអាក្រក់របស់អ្នកស្រុកនោះ។
«កូនមនុស្សអើយ ប្រសិនបើប្រជាជននៅក្នុងស្រុកទាំងមូលប្រព្រឹត្តអំពើបាប ដោយក្បត់យើង យើងនឹងដាក់ទោសពួកគេឲ្យខ្វះស្បៀង និងកើតទុរ្ភិក្ស ហើយដកជីវិតទាំងមនុស្សទាំងសត្វនៅស្រុកនោះផង។
ពិតមែនហើយ អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «ទោះបីយើងដាក់ទោសក្រុងយេរូសាឡឹម ដោយគ្រោះកាចទាំងបួនយ៉ាង គឺសង្គ្រាម ទុរ្ភិក្ស សត្វសាហាវ និងជំងឺរាតត្បាត ដើម្បីប្រល័យជីវិតពួកគេទាំងមនុស្សទាំងសត្វក្ដី
យើងនឹងបំបាក់អំនួត ដែលនាំឲ្យអ្នករាល់គ្នាទុកចិត្តលើកម្លាំងខ្លួនឯង។ យើងនឹងធ្វើឲ្យមេឃរាំងស្ងួត ធ្វើឲ្យដីបែកក្រហែង។
យើងបានធ្វើឲ្យកើតទុរ្ភិក្សនៅគ្រប់ទីក្រុង របស់អ្នករាល់គ្នា ហើយគ្រប់ៗផ្ទះខ្វះអាហារបរិភោគ។ ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាពុំព្រម វិលមករកយើងវិញដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
អុលឡោះនឹងបោះបង់ចោល ប្រជាជនអ៊ីស្រអែលមួយរយៈសិន រហូតដល់ពេលដែលស្ត្រីជាម្តាយសំរាលបុត្រ។ ពេលនោះ បងប្អូនរបស់បុត្រ ដែលនៅសេសសល់ នឹងវិលមកជួបជុំគ្នា ជាមួយកូនចៅអ៊ីស្រអែលវិញ។
អ្នកនឹងយកគ្រាប់ពូជជាច្រើន ទៅព្រោះនៅក្នុងស្រែចម្ការរបស់អ្នក តែអ្នកច្រូតផលបានតិច ព្រោះមានកណ្តូបស៊ី។
ក្រោយលោកយែបថា មានបុរសម្នាក់ឈ្មោះអ៊ីបសាន ជាអ្នកស្រុកបេថ្លេហិម បានឡើងគ្រប់គ្រងលើជនជាតិអ៊ីស្រអែល។
គាត់ចាកចេញពីភូមិបេថ្លេហិមទៅរកកន្លែងស្នាក់នៅផ្សេងទៀត។ ពេលធ្វើដំណើរនោះ គាត់បានទៅដល់ផ្ទះលោកមីកា ក្នុងតំបន់ភ្នំអេប្រាអ៊ីម។