Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 14:1 - អាល់គីតាប

1 នេះ​ជា​សេចក្ដី​ដែលអុលឡោះ‌តាអាឡា មាន​បន្ទូល​មក​កាន់ យេរេមា​នៅ​គ្រារាំង​ស្ងួត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​មក​ដល់​ហោរា​យេរេមា ពី​ដំណើរ​គ្រា​រាំង​ស្ងួត៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 នេះ​ជា​សេចក្ដី​ដែល​ព្រះ‌អម្ចាស់ មាន​ព្រះ‌បន្ទូល​មក​កាន់​លោក យេរេមា​នៅ​គ្រារាំង​ស្ងួត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​មក​ដល់​យេរេមា ពី​ដំណើរ​គ្រា​រាំង​ភ្លៀង

សូមមើលជំពូក ចម្លង




យេរេមា 14:1
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​បំផ្លាញ​វា​ឲ្យ​ដូច​ចម្ការ​ដែល គេ​បោះ​បង់​ចោល គ្មាន​អ្នក​ណា​លួស​មែក គ្មាន​អ្នក​ណា​ជ្រួយ​ដី​ទៀត​ឡើយ គឺ​មាន​តែ​រពាក់ បន្លា​ដុះ​ពាស‌ពេញ ខ្ញុំ​នឹង​ហាម​ពពក​មិន​ឲ្យ​បង្អុរ​ភ្លៀង មក​លើ​ចម្ការ​នេះ​ត​ទៅ​ទៀត​ឡើយ។


អ្នក​នោះ​ប្រៀប​បាន​នឹង​ដើម​ឈើ ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក ដែល​មាន​ឫស​ចាក់​ទៅ​រក​ទឹក​ហូរ វា​មិន​ខ្លាច​កំដៅ ហើយ​ស្លឹក​របស់​វា​នៅ​ខៀវ​ខ្ចី​ជា‌និច្ច។ នៅ​ពេល​រាំង​ស្ងួត វា​មិន​ព្រួយ​បារម្ភ​អ្វី​ទេ គឺ​វា​នៅ​តែ​បង្កើត​ផ្លែ​ផ្កា​ដដែល។


ហេតុ​នេះ​ហើយ​បាន​ជា​យើង​មិន​ព្រម​ឲ្យ មាន​រលឹម និង​មាន​ភ្លៀង​ធ្លាក់​ទាល់​តែ​សោះ ប៉ុន្តែ អ្នក​នៅ​តែ​ចចេស​ផិត​ក្បត់​ត​ទៅ​ទៀត អ្នក​មិន​ព្រម​ទទួល​សារភាព​កំហុស​ទេ។


កំហុស​របស់​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ ធាតុ​អាកាស​ប្រែ‌ប្រួល អំពើ​បាប​របស់​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ អ្នក​រាល់​គ្នា​បាត់​បង់​ពរ​ទាំង​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម