ទំនុកតម្កើង 91:13 - អាល់គីតាប អ្នកនឹងដើរជាន់សត្វសិង្ហ និងពស់វែក អ្នកនឹងជាន់ឈ្លីកូនសិង្ហ និងនាគ។ ព្រះគម្ពីរខ្មែរសាកល អ្នកនឹងដើរជាន់លើសិង្ហកំណាច និងពស់វែក អ្នកនឹងជាន់ឈ្លីសិង្ហស្ទាវ និងពស់ធំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកនឹងដើរជាន់សត្វសិង្ហ និងពស់វែក ឯសិង្ហស្ទាវ និងនាគ អ្នកអាចនឹងជាន់ឈ្លីដោយជើងបាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកនឹងដើរជាន់សត្វសិង្ហ និងពស់វែក អ្នកនឹងជាន់ឈ្លីកូនសិង្ហ និងនាគ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងនឹងជាន់លើទាំងសត្វសិង្ហ នឹងពស់ហនុមានផង ឯសិង្ហស្ទាវ នឹងនាគ នោះឯងនឹងអាចជាន់ឈ្លីដោយជើងបាន។ |
នៅថ្ងៃនោះ អុលឡោះតាអាឡានឹងប្រើ ដាវដ៏ធំ ហើយមុត និងប្រកបដោយអំណាច ដើម្បីដាក់ទោសពស់ដ៏កំសាក ហើយមានកលល្បិច ទ្រង់នឹងសម្លាប់សត្វនាគដ៏សំបើមដែលស្ថិតនៅក្នុងសមុទ្រ។
អុលឡោះជាម្ចាស់របស់ខ្ញុំចាត់ម៉ាឡាអ៊ីកាត់របស់ទ្រង់មកបិទមាត់តោ ដូច្នេះ វាមិនបានធ្វើបាបខ្ញុំឡើយ ដ្បិតអុលឡោះជ្រាបថា ខ្ញុំគ្មានទោសពៃរ៍អ្វីចំពោះទ្រង់ទេ ហើយខ្ញុំក៏ពុំបានប្រព្រឹត្តអ្វីខុសចំពោះស្តេចដែរ»។
ប្រសិនបើគេកាន់ពស់ ឬផឹកអ្វីដែលមានជាតិពុល ក៏គេពុំមានគ្រោះថ្នាក់អ្វីដែរ។ ប្រសិនបើគេដាក់ដៃលើអ្នកជំងឺអ្នកជំងឺនឹងបានជាសះស្បើយ»។
ខ្ញុំបានឲ្យអ្នករាល់គ្នាមានអំណាចដើរជាន់ពស់ និងខ្យាដំរី ព្រមទាំងបង្ក្រាបអំណាចគ្រប់យ៉ាងរបស់អ៊ីព្លេសជាសត្រូវផង គ្មានអ្វីអាចធ្វើទុក្ខអ្នករាល់គ្នាបានឡើយ
អុលឡោះ ជាប្រភពនៃសេចក្ដីសុខសាន្ដនឹងកំទេចអ៊ីព្លេសហ្សៃតន ឲ្យនៅក្រោមបាតជើងរបស់បងប្អូនក្នុងពេលឆាប់ៗ។ សូមឲ្យបងប្អូនបានប្រកបដោយក្តីមេត្តារបស់អ៊ីសាជាអម្ចាស់នៃយើង។
«បំពង់ករបស់គេប្រៀបបាននឹងផ្នូរខ្មោច នៅបើកចំហ អណ្ដាតរបស់គេគ្រលាស់តែពាក្យ បោកបញ្ឆោត មាត់របស់គេពោរពេញទៅដោយពិស ដូចពស់វែក»។
មានតែអ៊ីសាជាអម្ចាស់ប៉ុណ្ណោះដែលបានគាំទ្រ និងប្រទានឲ្យខ្ញុំមានកម្លាំង ដើម្បីឲ្យខ្ញុំអាចប្រកាសបន្ទូលរបស់អុលឡោះយ៉ាងក្បោះក្បាយឲ្យសាសន៍ដទៃទាំងអស់គ្នាស្ដាប់។ អ៊ីសាក៏បានដោះលែងខ្ញុំ ឲ្យរួចពីមាត់សឹង្ហដែរ។
នាគធំនោះ ក៏ត្រូវគេទម្លាក់ចុះមក គឺនាគធំហ្នឹងឯង ជាពស់ពីបុរាណឈ្មោះអ៊ីព្លេស ឬហ្សៃតនដែលបាននាំមនុស្សនៅលើផែនដីទាំងមូលឲ្យវង្វេង។ វាត្រូវគេទម្លាក់ចុះមកផែនដី ហើយពួកបរិវារវាក៏ត្រូវគេទម្លាក់ចុះមកជាមួយដែរ។
ទតពោលបន្តទៀតថា៖ «អុលឡោះតាអាឡាតែងតែជួយខ្ញុំ ឲ្យរួចពីក្រញាំតោ និងខ្លាឃ្មុំ ទ្រង់មុខជាជួយខ្ញុំឲ្យរួចផុតពីកណ្តាប់ដៃរបស់ជនភីលីស្ទីននេះមិនខាន»។ ឮដូច្នេះ ស្តេចសូលបានបញ្ជាទៅកាន់ទតថា៖ «ទៅចុះ! សូមអុលឡោះតាអាឡានៅជាមួយអ្នក»។