ការភ័យតក់ស្លុតក៏កើតមានដល់ខ្ញុំ កិត្តិយសដ៏រុងរឿងរបស់ខ្ញុំប៉ើងទៅតាមខ្យល់ ភាពចំរុងចំរើនរបស់ខ្ញុំរសាត់បាត់ ដូចពពក។
ទំនុកតម្កើង 88:16 - អាល់គីតាប កំហឹងដ៏ខ្លាំងក្លារបស់ទ្រង់ សង្កត់មកលើខ្ញុំ ទ្រង់ធ្វើឲ្យខ្ញុំ ភ័យតក់ស្លុតបាត់ស្មារតី។ ព្រះគម្ពីរខ្មែរសាកល សេចក្ដីក្រេវក្រោធរបស់ព្រះអង្គបានបក់មកលើទូលបង្គំ ការបំភ័យរបស់ព្រះអង្គបានបំផ្លាញទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេចក្ដីក្រោធដ៏សហ័សរបស់ព្រះអង្គ បានគ្របលើទូលបង្គំ សេចក្ដីស្ញែងខ្លាចរបស់ព្រះអង្គ បានបំផ្លាញទូលបង្គំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះអង្គ សង្កត់មកលើទូលបង្គំ ព្រះអង្គធ្វើឲ្យទូលបង្គំ ភ័យតក់ស្លុតបាត់ស្មារតី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេចក្ដីក្រោធដ៏សហ័សរបស់ទ្រង់បានហូរគ្រប លើទូលបង្គំហើយ សេចក្ដីស្ញែងខ្លាចរបស់ទ្រង់បានកាត់ទូលបង្គំចេញ |
ការភ័យតក់ស្លុតក៏កើតមានដល់ខ្ញុំ កិត្តិយសដ៏រុងរឿងរបស់ខ្ញុំប៉ើងទៅតាមខ្យល់ ភាពចំរុងចំរើនរបស់ខ្ញុំរសាត់បាត់ ដូចពពក។
អុលឡោះតាអាឡាអើយ តើទ្រង់ធ្វើព្រងើយ កន្តើយដល់កាលណាទៀត តើកំហឹងរបស់ទ្រង់ នៅតែឆាបឆេះដល់ពេលណាទៀត?
តើនរណាអាចស្គាល់កម្លាំង នៃកំហឹងរបស់ទ្រង់បាន? តើនរណាអាចស្គាល់កំហឹងនេះ ដើម្បីគោរពកោតខ្លាច ទ្រង់យ៉ាងត្រឹមត្រូវបាន?
យើងខ្ញុំត្រូវវិនាស ដោយសារកំហឹងរបស់ទ្រង់ ហើយយើងខ្ញុំញ័ររន្ធត់ ដោយសារទ្រង់ខឹងយ៉ាងខ្លាំង។
គេចាប់គាត់ទាំងបង្ខំយកទៅកាត់ទោស ហើយនាំទៅសម្លាប់ គ្មាននរណាអាចតំណាលអំពីពូជពង្ស របស់ គាត់បានទេ។ ព្រោះគេបានដកជីវិតរបស់គាត់ចេញពីចំណោមមនុស្ស ដែលរស់នៅលើផែនដីនេះ គាត់ត្រូវគេវាយរហូតដល់បាត់បង់ជីវិត ព្រោះតែអំពើបាបនៃប្រជាជនរបស់យើង។
លុះរយៈពេលប្រាំពីរឆ្នាំហុកសិបពីរដងនោះកន្លងផុតទៅ អាល់ម៉ាហ្សៀស នឹងត្រូវគេដកជីវិត គ្មាននរណាការពារគាត់ទេ។ ប្រជាជាតិរបស់ស្ដេចមួយនាក់នឹងលើកគ្នាមកកំទេចទីក្រុង និងទីសក្ការៈ។ ចុងបញ្ចប់នៃព្រឹត្តិការណ៍នោះប្រៀបបាននឹងទឹកជំនន់ ហើយគេសម្រេចថានឹងបន្តបំផ្លិចបំផ្លាញ រហូតទាល់តែចប់សង្គ្រាម។
អុលឡោះពុំបានទុកបុត្រារបស់ទ្រង់ផ្ទាល់ទេ គឺអុលឡោះបានបញ្ជូនបុត្រានោះមកសម្រាប់យើងទាំងអស់គ្នា បើដូច្នេះ អុលឡោះមុខជាប្រណីសន្ដោសប្រទានអ្វីៗទាំងអស់ មកយើងរួមជាមួយបុត្រានោះដែរ។
ដោយអាល់ម៉ាហ្សៀសបានទទួលបណ្ដាសាសម្រាប់យើង ទ្រង់លោះយើងឲ្យរួចផុតពីបណ្ដាសាដែលមកពីហ៊ូកុំ ដ្បិតមានចែងទុកមកថា «អ្នកណាដែលត្រូវគេព្យួរជាប់នឹងឈើ អ្នកនោះត្រូវបណ្ដាសាហើយ!»។
ដ្បិតថ្ងៃដ៏អស្ចារ្យ ជាថ្ងៃដែលទ្រង់ និងកូនចៀមខឹងនោះ មកដល់ហើយ គ្មាននរណាអាចរួចខ្លួនបានឡើយ។