Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 90:11 - អាល់គីតាប

11 តើ​នរណា​អាច​ស្គាល់​កម្លាំង នៃ​កំហឹង​របស់​ទ្រង់​បាន? តើ​នរណា​អាច​ស្គាល់​កំហឹង​នេះ ដើម្បី​គោរព​កោត​ខ្លាច ទ្រង់​យ៉ាង​ត្រឹម​ត្រូវ​បាន?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 តើ​នរណា​ស្គាល់​អំណាច​នៃ​ព្រះពិរោធ​របស់ព្រះអង្គ​? តើ​នរណា​ស្គាល់​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ ស្របតាម​ការកោតខ្លាច​ដែល​ព្រះអង្គ​សមនឹងទទួល​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 តើ​អ្នក​ណា​ស្គាល់​អំណាច នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ? សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ធ្វើ​ឲ្យ​មនុស្ស​កោត​ខ្លាច​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 តើ​នរណា​អាច​ស្គាល់​កម្លាំង នៃ​ព្រះ‌ពិរោធ​របស់​ព្រះអង្គ​បាន? តើ​នរណា​អាច​ស្គាល់​ព្រះ‌ពិរោធ​នេះ ដើម្បី​គោរព​កោត​ខ្លាច ព្រះអង្គ​យ៉ាង​ត្រឹម​ត្រូវ​បាន?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 តើ​មាន​អ្នក​ណា​ដែល​ស្គាល់​អំណាច​នៃ​សេចក្ដី​ខ្ញាល់ នឹង​សេចក្ដី​ក្រោធ​របស់​ទ្រង់ តាម​ដែល​គួរ​កោត‌ខ្លាច​ដល់​ទ្រង់​នោះ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 90:11
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​អើយ ទ្រង់​គួរ​ជា​ទី​ស្ញែង​ខ្លាច​ណាស់! ពេល​ទ្រង់​ខឹង តើ​នរណា​អាច ទ្រាំ​ឈរ​នៅ​ចំពោះ​ទ្រង់​បាន?


នៅ​ក្រុង​ស៊ីយ៉ូន មនុស្ស​បាប​នាំ​គ្នា​ញ័រ​រន្ធត់ ពួក​ទមិឡ​នឹង​ភ័យ​តក់‌ស្លុត ទាំង​ពោល​ថា: “ក្នុង​ចំណោម​ពួក​យើង តើ​នរណា​អាច​រស់​នៅ ក្បែរ​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ​នេះ​បាន? តើ​នរណា​អាច​រស់​នៅ​ក្បែរ​គុក​ភ្លើង ដែល​ឆេះ​អស់‌កល្ប​ជា‌និច្ច​នេះ​បាន?”។


ទោះ​បី​យ៉ាង​នេះ​ក្តី ប្រសិន​បើ​អ្នក​រាល់​គ្នា​នៅ​តែ​ពុំ​ព្រម​ស្តាប់​យើង​ទេ យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា​ខ្លាំង​ជាង​នេះ​ប្រាំ‌ពីរ​ដង ព្រោះ​តែ​អំពើ​បាប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។


ប្រសិន​បើ​អ្នក​រាល់​គ្នា​នៅ​តែ​ជំទាស់​នឹង​យើង ហើយ​មិន​ព្រម​ស្តាប់​យើង​ទេ យើង​នឹង​វាយ​អ្នក​រាល់​គ្នា​ខ្លាំង​ជាង​នេះ​ប្រាំ‌ពីរ​ដង ស្រប​តាម​អំពើ​បាប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។


យើង​ក៏​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា​វិញ​ដែរ យើង​វាយ​អ្នក​រាល់​គ្នា​ប្រាំ‌ពីរ​ដង​ខ្លាំង​ជាង​នេះ ព្រោះ​តែ​អំពើ​បាប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។


យើង​ក៏​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា​វិញ​យ៉ាង​ខ្លាំង​ដែរ។ យើង​នឹង​វាយ​ប្រដៅ​អ្នក​រាល់​គ្នា​ប្រាំ‌ពីរ​ដង​ខ្លាំង​ជាង ព្រោះ​តែ​អំពើ​បាប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។


ពេល​ទ្រង់​ខឹង តើ​នរណា​អាច​ទ្រាំ‌ទ្រ​បាន? តើ​នរណា​អាច​តទល់​នឹង កំហឹង​របស់​ទ្រង់​បាន? កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​ទ្រង់ ប្រៀប​ដូច​ជា​ភ្លើង​ឆេះ​កំទេច​ផ្ទាំង​ថ្ម។


ខ្ញុំ​សុំ​ប្រាប់​ឲ្យ​ដឹង​ថា អ្នក​រាល់​គ្នា​ត្រូវ​ខ្លាច​នរណា គឺ​ត្រូវ​ខ្លាច​អុលឡោះ ដ្បិត​ទ្រង់​មាន​អំណាច​ផ្ដាច់​ជីវិត ហើយ​បោះ​ទៅ​ក្នុង​ភ្លើង​នរ៉កា​ថែម​ទៀត​ផង។ មែន! ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គឺ​អុលឡោះ​នេះ​ហើយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ខ្លាច។


ដោយ​យើង​បាន​ស្គាល់​ការ​គោរព​កោត​ខ្លាច​អុលឡោះ​ហើយ យើង​ក៏​ខិត‌ខំ​ណែ‌នាំ​មនុស្ស​លោក​ឲ្យ​ជឿ​ដែរ។ អុលឡោះ​ស្គាល់​ចិត្ដ​យើង (ខ្ញុំ​សង្ឃឹម​ថា នៅ​ក្នុង​សតិ​សម្បជញ្ញៈ​របស់​បង​ប្អូន បង​ប្អូន​ក៏​ស្គាល់​ចិត្ដ​យើង​ដែរ)។


អុលឡោះ‌តាអាឡា​នឹង​ប្រហារ​អ្នក ព្រម​ទាំង​ពូជ‌ពង្ស​របស់​អ្នក ដោយ​សំដែង​ការ​អស្ចារ្យ​ធ្វើ​ឲ្យ​កើត​ដំបៅ និង​ជំងឺ​ដ៏​ធ្ងន់ៗ​ដែល​ពុំ​អាច​មើល​ជា។


ដ្បិត​ថ្ងៃ​ដ៏​អស្ចារ្យ ជា​ថ្ងៃ​ដែល​ទ្រង់ និង​កូន​ចៀម​ខឹង​នោះ មក​ដល់​ហើយ គ្មាន​នរណា​អាច​រួច​ខ្លួន​បាន​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម