អុលឡោះជាម្ចាស់នៃយើងខ្ញុំអើយ! ឥឡូវនេះយើងខ្ញុំសូមអរគុណ និងកោតសរសើរនាមដ៏ថ្កុំថ្កើងរបស់ទ្រង់។
ទំនុកតម្កើង 86:12 - អាល់គីតាប ឱអុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំអើយ ខ្ញុំលើកតម្កើងទ្រង់យ៉ាងអស់ពីចិត្ត ខ្ញុំនឹងលើកតម្កើងសិរីរុងរឿង នាមរបស់ទ្រង់រហូតតទៅ ព្រះគម្ពីរខ្មែរសាកល ព្រះអម្ចាស់ដ៏ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គអស់ពីចិត្ត; ទូលបង្គំនឹងលើកតម្កើងសិរីរុងរឿងដល់ព្រះនាមរបស់ព្រះអង្គជារៀងរហូត! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គយ៉ាងអស់ពីចិត្ត ហើយនឹងលើកតម្កើងព្រះនាមព្រះអង្គ ជារៀងរហូត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ ទូលបង្គំលើកតម្កើងព្រះអង្គយ៉ាងអស់ពីចិត្ត ទូលបង្គំនឹងលើកតម្កើងសិរីរុងរឿង ព្រះនាមរបស់ព្រះអង្គរហូតតទៅ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងសរសើរទ្រង់ឲ្យអស់ពីចិត្ត ហើយនឹងលើកដំកើងព្រះនាមទ្រង់ជាដរាបតទៅ |
អុលឡោះជាម្ចាស់នៃយើងខ្ញុំអើយ! ឥឡូវនេះយើងខ្ញុំសូមអរគុណ និងកោតសរសើរនាមដ៏ថ្កុំថ្កើងរបស់ទ្រង់។
បន្ទាប់មកស្តេចទតមានប្រសាសន៍ទៅកាន់អង្គប្រជុំទាំងមូលថា៖ «ចូរលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា»។ អង្គប្រជុំទាំងមូលក៏នាំគ្នាលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់ពួកគេ។ ពួកគេក្រាបចុះ ថ្វាយបង្គំអុលឡោះតាអាឡា និងគោរពស្តេច។
អស់មួយជីវិត ខ្ញុំច្រៀងតម្កើងអុលឡោះតាអាឡា! ខ្ញុំនឹងច្រៀង គីតាបសាបូរជូនម្ចាស់របស់ខ្ញុំ ក្នុងពេលដែលខ្ញុំនៅមានជីវិត!
ខ្ញុំនឹងអរគុណអុលឡោះតាអាឡា គ្រប់ពេលវេលា ខ្ញុំនឹងសរសើរតម្កើងទ្រង់ឥតឈប់សោះឡើយ។
ខ្ញុំនឹងច្រៀងសរសើរតម្កើងអុលឡោះតាអាឡាយ៉ាងអស់ពីចិត្ត ខ្ញុំនឹងនិទានពីគ្រប់ការអស្ចារ្យ ដែលទ្រង់បានធ្វើ
ខ្ញុំនឹងរីករាយដោយសារទ្រង់ ខ្ញុំនឹងត្រេកអរយ៉ាងខ្លាំង ឱ អុលឡោះដ៏ខ្ពង់ខ្ពស់បំផុតអើយ! ខ្ញុំច្រៀងលើកតម្កើងនាមទ្រង់!។
នៅគ្រានោះ ប្រជាជននឹងពោលឡើងថា៖ «ឱអុលឡោះតាអាឡាអើយ! ខ្ញុំនឹងលើកតម្កើងទ្រង់។ ពីមុន ទ្រង់ខឹងនឹងខ្ញុំ ឥឡូវនេះ ទ្រង់លែងខឹងទៀតហើយ គឺទ្រង់សំរាលទុក្ខខ្ញុំ។
អ្នកទាំងពីរចេះតែបន្ដដំណើរទៅមុខ។ លុះដល់កន្លែងមួយមានទឹក លោកមន្ដ្រីមានប្រសាសន៍ថា៖ «ទីនេះមានទឹកតើមានអ្វីឃាត់ខ្ញុំ មិនឲ្យទទួលពិធីជ្រមុជទឹក!»។
ដើម្បីឲ្យបងប្អូនមានចិត្ដថ្លើមតែមួយ មានសំឡេងតែមួយ លើកតម្កើងសិរីរុងរឿងអុលឡោះ ជាបិតារបស់អ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើង។
ដូច្នេះ ទោះបីបងប្អូនពិសាម្ហូបអាហារអ្វី ពិសាភេសជ្ជៈអ្វី ឬទោះបីបងប្អូនធ្វើការអ្វីក៏ដោយ ត្រូវធ្វើទាំងអស់ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ។
ដ្បិតអុលឡោះបានបង់ថ្លៃយ៉ាងច្រើនលើសលប់ ដើម្បីលោះបងប្អូន។ ហេតុនេះចូរប្រើរូបកាយរបស់បងប្អូន ដើម្បីលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ។
ចូរនិយាយគ្នាទៅវិញទៅមកដោយប្រើទំនុកតម្កើង បទសរសើរអុលឡោះ និងបទចំរៀងមកពីរសអុលឡោះ។ ចូរច្រៀង និងលើកតម្កើងអ៊ីសាជាអម្ចាស់ឲ្យអស់ពីចិត្ដ។
អ្នកត្រូវស្រឡាញ់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ឲ្យអស់ពីចិត្តគំនិត អស់ពីស្មារតី និងអស់ពីកម្លាំងកាយ។