ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 85:7 - អាល់គីតាប

ឱ​អុលឡោះ‌តាអាឡា​អើយ សូម​សំដែង​ចិត្ត មេត្តា‌ករុណា​ចំពោះ​យើង​ខ្ញុំ ហើយ​សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង!

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​អើយ សូម​បង្ហាញ​ដល់​យើងខ្ញុំ​នូវ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ ហើយ​ប្រទាន​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​ដល់​យើងខ្ញុំ​ផង​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់ព្រះ‌អង្គ​ដល់​យើង​ខ្ញុំ ហើយ​ប្រោស​ប្រទាន​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ ដល់​យើង​ខ្ញុំ​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឱ​ព្រះ‌អម្ចាស់​អើយ សូម​សម្តែង​ព្រះ‌ហឫទ័យ មេត្តា‌ករុណា​ចំពោះ​យើង​ខ្ញុំ ហើយ​សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​សំដែង​សេចក្ដី​សប្បុរស​របស់ ទ្រង់​ឲ្យ​យើង​ខ្ញុំ​ឃើញ ហើយ​ប្រោស​សេចក្ដី​សង្គ្រោះ​នៃ​ទ្រង់​ដល់​យើង​ខ្ញុំ​ផង។

សូមមើលជំពូក



ទំនុកតម្កើង 85:7
5 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​លើក​តម្កើង​យើង គឺ​អ្នក​ដែល​ជូន​ពាក្យ អរ​គុណ​ទុក​ជា​ជំនូន ហើយ​យើង​នឹង​សង្គ្រោះ​អស់​អ្នក ដែល​ដើរ​តាម​មាគ៌ា​របស់​យើង»។


យើង​នឹង​ឲ្យ​គេ​មាន​អាយុ​យឺន‌យូរ ហើយ​យើង​នឹង​ឲ្យ​គេ​ឃើញ​ថា យើង​ពិត​ជា​ម្ចាស់‌សង្គ្រោះ​មែន»។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ៖ «អ្នក​រាល់​គ្នា​ធ្លាប់​ពោល​ថា “ទឹក​ដី​នេះ​វិនាស​អន្តរាយ​អស់​ហើយ លែង​មាន​មនុស្ស លែង​មាន​សត្វ។ ក្រុង​នានា​ក្នុង​ស្រុក​យូដា និង​ផ្លូវ​នានា​ក្នុង​ក្រុង​យេរូ‌សាឡឹម ជា​កន្លែង​ស្ងាត់​ជ្រងំ លែង​មាន​មនុស្ស លែង​មាន​សត្វ​រស់​នៅ​ទៀត​ហើយ”។ ប៉ុន្តែ នៅ​ពេល​ខាង​មុខ


គេ​នឹង​ឮ​សូរ​ស័ព្ទ​បទ​ចំរៀង​យ៉ាង​សែន​សប្បាយ ព្រម​ទាំង​ឮ​ភ្លេង​ការ និង​ឮ​ចំរៀង​របស់​អស់​អ្នក​ដែល​ធ្វើ​គូរបាន​អរគុណ​អុលឡោះនៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា។ ពួក​គេ​សរសើរ​តម្កើង​ថា “ចូរ​សរសើរ​តម្កើងអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ដ្បិត​ទ្រង់​មាន​ចិត្ត​សប្បុរស ហើយ​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច!”។ ពិត​មែន​ហើយ! យើង​នឹង​ស្ដារ​ស្រុក​នេះ​ឲ្យ​បាន​ដូច​ដើម​វិញ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


យើង​នឹង​ធ្វើ​ឲ្យ​ស្ដេច​ស្រុក​បាប៊ី‌ឡូន អាណិត​មេត្តា​ដល់​អ្នក​រាល់​គ្នា ហើយ​ស្ដេច​នោះ​ក៏​អាណិត​មេត្តា​អ្នក​រាល់​គ្នា ព្រម​ទាំង​ឲ្យ​អ្នក​រាល់​គ្នា​វិល​មក រស់​នៅ​លើ​ទឹក​ដី​របស់​អ្នក​រាល់​គ្នា​វិញ។