ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 79:1 - អាល់គីតាប

ឱ​អុលឡោះ​អើយ ប្រជា‌ជាតិ​នានា​បាន​ឈ្លាន‌ពាន ទឹក​ដី​របស់​ទ្រង់​ ពួក​គេ​បាន​ធ្វើ​ឲ្យ​ម៉ាស្ជិទ ដ៏‌វិសុទ្ធ​របស់​ទ្រង់​ទៅ​ជា​សៅ‌ហ្មង ពួក​គេ​បាន​កំទេច​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ឱ​ព្រះ​អើយ ប្រជាជាតិ​នានា​បាន​ចូលមក​ក្នុង​មរតក​របស់ព្រះអង្គ​ហើយ​! ពួកគេ​បាន​បង្ខូច​ព្រះវិហារ​ដ៏វិសុទ្ធ​របស់ព្រះអង្គ ហើយ​ធ្វើឲ្យ​យេរូសាឡិម​ទៅជា​គំនរបាក់បែក​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ​អើយ ពួក​សាសន៍​ដទៃ បាន​ចូល​រុក‌រាន​ក្នុង​មត៌ក​របស់​ព្រះ‌អង្គ ហើយ គេ​បាន​បង្អាប់​ព្រះ‌វិហារ​បរិសុទ្ធ​របស់​ព្រះ‌អង្គ ហើយ​បាន​បំផ្លាញ​ក្រុង​យេរូ‌សាឡិម ឲ្យ​ទៅ​ជា​គំនរ​ថ្ម។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឱ​ព្រះ‌ជាម្ចាស់​អើយ ប្រជា‌ជាតិ​នានា​បាន​ឈ្លាន‌ពាន ទឹក​ដី​របស់​ព្រះអង្គ ពួក​គេ​បាន​ធ្វើ​ឲ្យ​ព្រះ‌វិហារ ដ៏វិសុទ្ធ​របស់​ព្រះអង្គ​ទៅ​ជា​សៅ‌ហ្មង ពួក​គេ​បាន​កម្ទេច​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ‌អង្គ​អើយ ពួក​សាសន៍​ដទៃ បាន​ចូល​រុក‌រាន​ក្នុង​មរដក​ទ្រង់​ហើយ គេ​បាន​បង្អាប់​ព្រះ‌វិហារ​បរិសុទ្ធ​នៃ​ទ្រង់ ហើយ​បាន​បំផ្លាញ​ក្រុង​យេរូ‌សាឡិម ឲ្យ​ទៅ​ជា​គំនរ​ថ្ម

សូមមើលជំពូក



ទំនុកតម្កើង 79:1
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ស្រុក​បាប៊ី‌ឡូន​រឹប‌អូស​យក​ទ្រព្យ​សម្បត្តិ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​រាជ្យ​ទ្រព្យ​នៅ​ក្នុង​វាំង គាត់​វាយ​កំទេច​គ្រឿង​បរិក្ខារ​ធ្វើ​អំពី​មាស ដែល​ស្តេច​ស៊ូឡៃ‌ម៉ាន ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល​បាន​ធ្វើ សម្រាប់​ប្រើ​ប្រាស់​ក្នុង​ម៉ាស្ជិទ​របស់អុលឡោះ‌តាអាឡា។ ហេតុ‌ការណ៍​នេះ​កើត​មាន ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បាន​ថ្លែង​ទុក។


ពេល​នោះអុលឡោះ‌តាអាឡា​ក៏​បាន​ចាត់​ស្តេច​នៃ​ជន‌ជាតិ​ខាល់‌ដេ ឲ្យ​លើក​ទ័ព​មក​វាយ​ពួក​គេ។ ស្តេច​នោះ​សម្លាប់​យុវជន​របស់​ពួក​គេ​នៅ​ក្នុង​ម៉ាស្ជិទ ហើយ​សម្លាប់​រង្គាល​ប្រជា‌ជន​ទាំង​អស់ ឥត​សំចៃ​នរណា​ម្នាក់​ឡើយ គឺ​សម្លាប់​យុវជន​ទាំង​ប្រុស​ទាំង​ស្រី និង​មនុស្ស​ចាស់​ជរា​សក់​ស្កូវ។ ទ្រង់​ប្រគល់​ពួក​គេ​ទាំង​អស់​គ្នា ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​នោះ។


កង‌ទ័ព​បាប៊ី‌ឡូន​បាន​ដុត​ដំណាក់​របស់​អុលឡោះផ្តួល​រំលំ​កំពែង​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​ដុត​វិមាន​ផ្សេងៗ និង​កំទេច​វត្ថុ​ដ៏​មាន​តម្លៃ​ទាំង​អស់​ចោល។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​លើ​អ្វីៗ​ទាំង​អស់ ទ្រង់​មាន​បន្ទូល​កោះ​ហៅ ផែនដី​ទាំង​មូល ចាប់​តាំង​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​លិច


ទ្រង់​បាន​យក​ស្ដេច​ចេញ​ពី​ហ្វូង​ចៀម​មក ដើម្បី​ឲ្យ​ឃ្វាល​ពូជ‌ពង្ស​របស់​យ៉ាកកូប គឺ​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ទ្រង់។


អុលឡោះ‌តាអាឡា​អើយ ទ្រង់​នាំ​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ទៅ​ដាក់​លើ ភ្នំ​ដែល​ជា​ចំណែក​មត៌ក​របស់​ទ្រង់ ជា​កន្លែង​ដែល​ទ្រង់​បាន​រៀប​ចំ​សម្រាប់​នៅ។ អុលឡោះ‌ជាអម្ចាស់​អើយ ទ្រង់​បាន​សង់​ទី​សក្ការៈ​របស់​ទ្រង់​ឡើង ដោយ​ដៃ​ទ្រង់​ផ្ទាល់។


ពី​មុន​យើង​ទាស់​ចិត្ត​នឹង​ប្រជា‌រាស្ត្រ​របស់​យើង យើង​បាន​បំបាក់​មុខ​ប្រជា‌រាស្ត្រ ដែល​ជា​កេរ‌មត៌ក​របស់​យើង ហើយ​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក តែ​អ្នក​ពុំ​បាន​អាណិត​មេត្តា​ពួក​គេ​សោះ អ្នក​សង្កត់‌សង្កិន​ធ្វើ​បាប​មនុស្ស​ចាស់​ជរា។


យើង​ខ្ញុំ​ដែល​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ មិន​បាន​គ្រប់‌គ្រង​លើ​ទឹក​ដី​នេះ​យូរ​ប៉ុន្មាន​ទេ ខ្មាំង​សត្រូវ​បាន​មក​ជាន់​ឈ្លី​ទី‌សក្ការៈ របស់​ទ្រង់។


«នៅ​រជ្ជកាល​ស្តេច​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា លោក​មីកា ជា​អ្នក​ស្រុក​ម៉ូរ៉ា‌ស៊ីត បាន​ថ្លែង​បន្ទូល​ប្រាប់​ប្រជា‌ជន​យូដា​ទាំង​អស់​ដូច​ត​ទៅ: អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា គេ​នឹង​ភ្ជួរ​រាស់​ក្រុង​ស៊ីយ៉ូន​ដូច​ភ្ជួរ​ស្រែ ហើយ​ក្រុង​យេរូ‌សាឡឹម​នឹង​ក្លាយ​ទៅ​ជា គំនរ​បាក់​បែក ភ្នំ​ដែល​មាន​ម៉ាស្ជិទ​នឹង​ក្លាយ​ទៅ​ជា​ព្រៃ។


ជន‌ជាតិ​ខាល់ដេ​ដុត​កំទេច​វាំង និង​ផ្ទះ​របស់​ប្រជា‌ជន ព្រម​ទាំង​រំលំ​កំពែង​ក្រុង​យេរូ‌សាឡឹម​ទៀត​ផង។


ពួក​យើង​ធ្លាប់​អាម៉ាស់ នៅ​ពេល​ឮ​ខ្មាំង​សត្រូវ​ជេរ​ប្រមាថ ពួក​យើង​បាន​បាក់​មុខ នៅ​ពេល​សាសន៍​ដទៃ​នាំ​គ្នា​ចូល​ក្នុង​ទី‌សក្ការៈ នៃ​ដំណាក់​របស់អុលឡោះ‌តាអាឡា។


គាត់​ដុត​កំទេច​ដំណាក់​របស់អុលឡោះ‌តាអាឡា ដំណាក់​របស់​ស្ដេច ព្រម​ទាំង​ផ្ទះ​នៅ​ក្រុង​យេរូ‌សាឡឹម ជា​ពិសេស ផ្ទះ​របស់​ពួក​អភិជន។


សត្រូវ​រឹប​អូស​យក​អ្វីៗ​ដ៏​មាន​តម្លៃ​របស់​នាង នាង​ឃើញ​ប្រជា‌ជាតិ​នានា​ចូល​មក​ក្នុង ទី‌សក្ការៈ​របស់​អុលឡោះ‌តាអាឡា គឺ​ប្រជា‌ជាតិ​ដែល​ទ្រង់​បាន​ហាម​មិន​ឲ្យ ចូល​ក្នុង​អង្គ​ប្រជុំ​របស់​ទ្រង់​ឡើយ។


ទ្រង់​មាន​បន្ទូល​ទៅ​គេ​ទៀត​ថា៖ «ចូរ​ធ្វើ​ឲ្យ​ដំណាក់​ទៅ​ជា​សៅហ្មង ដោយ​ទុក​សាក‌សព​ចោល​ពាស‌ពេញ​ទី‌លាន រួច​នាំ​គ្នា​ចេញ​ទៅ​ចុះ!»។ ពួក​គេ​ក៏​ចេញ​ទៅ​វាយ​ប្រហារ​ជីវិត​ប្រជា‌ជន​នៅ​ក្នុង​ទីក្រុង។


ហេតុ​នេះ ព្រោះ​តែ​អ្នក​រាល់​គ្នា ខ្មាំង​នឹង​ភ្ជួរ​រាស់​ក្រុង​ស៊ីយ៉ូន ដូច​ភ្ជួរ​ស្រែ ហើយ​ក្រុង​យេរូ‌សាឡឹម​នឹង​ក្លាយ​ទៅ​ជា គំនរ​បាក់​បែក រីឯ​ភ្នំ​របស់​ម៉ាស្ជិទ​នឹង​ក្លាយ​ទៅ​ជា​ព្រៃ។


គេ​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ហើយ​ខ្មាំង​សត្រូវ​នឹង​កៀរ​គេ​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​សង្គ្រាម ឲ្យ​រស់​នៅ​កណ្ដាល​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ សាសន៍​ដទៃ​នឹង​ជាន់​ឈ្លី​ក្រុង​យេរូ‌សាឡឹម រហូត​ដល់​ពេល​កំណត់​របស់​គេ»។


ក៏​ប៉ុន្ដែ ត្រូវ​ទុក​ទី‌លាន​ដែល​នៅ​ខាង​ក្រៅ​ម៉ាស្ជិទ​ដោយ​ឡែក កុំ​វាស់​ឲ្យ​សោះ ដ្បិត​ទ្រង់​បាន​ប្រគល់​លាន​នោះ​ឲ្យ​ជាតិ​សាសន៍​នានា ហើយ​ពួក​គេ​នឹង​ជាន់​ឈ្លី​ក្រុង​បរិសុទ្ធ​អស់​រយៈ​ពេល​សែ‌សិប​ពីរ​ខែ។