អុលឡោះតាអាឡាធ្វើឲ្យផ្គរលាន់នៅលើមេឃ ម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតបន្លឺសំឡេងមកពីលើ។
ទំនុកតម្កើង 77:18 - អាល់គីតាប នៅពេលផ្គរលាន់បន្លឺសំឡេងយ៉ាងគគ្រឹកគគ្រេង ផ្លេកបន្ទោររបស់ទ្រង់ភ្លឺចាំងមកលើពិភពលោក ធ្វើឲ្យផែនដីរញ្ជួយញាប់ញ័រ។ ព្រះគម្ពីរខ្មែរសាកល សំឡេងផ្គរលាន់របស់ព្រះអង្គនៅក្នុងខ្យល់កួច ផ្លេកបន្ទោរបានបំភ្លឺពិភពលោក ហើយផែនដីបានញ័រ ព្រមទាំងរញ្ជួយផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូរសៀងផ្គរលាន់របស់ព្រះអង្គ នៅក្នុងខ្យល់កួច ផ្លេកបន្ទោររបស់ព្រះអង្គចាំងបំភ្លឺពិភពលោក ផែនដីក៏រញ្ជួយ ហើយញាប់ញ័រ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលផ្គរលាន់បន្លឺសំឡេងយ៉ាងគគ្រឹកគគ្រេង ផ្លេកបន្ទោររបស់ព្រះអង្គភ្លឺចាំងមកលើពិភពលោក ធ្វើឲ្យផែនដីរញ្ជួយញាប់ញ័រ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូរសៀងនៃផ្គររបស់ទ្រង់ក៏នៅក្នុងខ្យល់កួច ផ្លេកបន្ទោរបានបំភ្លឺលោកីយ ឯផែនដីក៏ញ័រកក្រើក |
អុលឡោះតាអាឡាធ្វើឲ្យផ្គរលាន់នៅលើមេឃ ម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតបន្លឺសំឡេងមកពីលើ។
ក៏ប៉ុន្តែ នៅពេលឮទ្រង់គំរាម ទឹកទាំងនោះក៏រត់ចេញ នៅពេលផ្គររបស់ទ្រង់លាន់ឮឡើង វានាំគ្នាភិតភ័យរត់បាត់អស់ទៅ។
ទ្រង់បាញ់ព្រួញរបស់ទ្រង់ទៅលើខ្មាំងសត្រូវ ដើម្បីកំចាត់កំចាយពួកគេ។ ទ្រង់បាញ់ផ្លេកបន្ទោរ ធ្វើឲ្យពួកគេបាក់ទ័ព។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ បន្ទូលគំរាមរបស់ទ្រង់ និងខ្យល់ព្យុះ ដែលបក់ចេញមកពីទ្រង់ បានធ្វើឲ្យបាតសមុទ្រលេចចេញមក ហើយគ្រឹះរបស់ផែនដីក៏លេចមកដែរ។
ពេលនោះ ផែនដីក៏កក្រើកញាប់ញ័រ ភ្នំទាំងឡាយត្រូវរង្គើរហូតដល់គ្រឹះរបស់វា ហើយកក្រើក ដោយសារទ្រង់ខឹង។
ផ្លេកបន្ទោររបស់ទ្រង់ជះពន្លឺ មកលើពិភពលោក ផែនដីឃើញពន្លឺនេះ ហើយញាប់ញ័រជាខ្លាំង។
នៅថ្ងៃទីបី ពេលព្រលឹមស្រាងៗ មានផ្គរលាន់ផ្លេកបន្ទោរ និងពពកយ៉ាងក្រាស់នៅលើភ្នំ ហើយមានសំឡេងត្រែលាន់ឮឡើងយ៉ាងរំពងទៀតផង។ ប្រជាជនទាំងអស់នៅក្នុងជំរំភ័យញ័ររន្ធត់យ៉ាងខ្លាំង។
មានផ្សែងហុយពាសពេញលើភ្នំស៊ីណៃ ដ្បិតអុលឡោះតាអាឡាចុះមកលើភ្នំ ហើយទ្រង់នៅក្នុងភ្លើង។ ផ្សែងនោះហុយឡើង ដូចផ្សែងចេញពីឡ ហើយភ្នំទាំងមូលក៏រញ្ជួយយ៉ាងខ្លាំង។
ទ្រង់ប្រកបដោយពន្លឺដ៏ត្រចះត្រចង់ មានកាំរស្មីចាំងចេញពីដៃ ដែលបង្កប់ទុកនូវអំណាចរបស់ទ្រង់។
ពេលនោះ វាំងនននៅក្នុងម៉ាស្ជិទរហែកជាពីរ តាំងពីលើចុះដល់ក្រោម ផែនដីក៏រញ្ជួយផ្ទាំងថ្មក៏ប្រេះចេញពីគ្នា
ពេលនោះ ស្រាប់តែផែនដីរញ្ជួយយ៉ាងខ្លាំង ដ្បិតមានម៉ាឡាអ៊ីកាត់របស់អុលឡោះជាអម្ចាស់ ចុះពីសូរ៉កាមកប្រមៀលថ្មចេញពីមាត់ផ្នូរ ហើយអង្គុយលើថ្មនោះថែមទៀតផង។
ពេលនោះ ទ្វារម៉ាស្ជិទរបស់អុលឡោះនៅសូរ៉កាក៏បើកចំហឡើង ហើយហិបនៃសម្ពន្ធមេត្រីរបស់ទ្រង់ ក៏លេចមកនៅក្នុងម៉ាស្ជិទ ហើយក៏មានផ្លេកបន្ទោរ មានឮសូរសំឡេង មានផ្គរលាន់ មានរញ្ជួយផែនដី និងមានព្រឹលធ្លាក់មកយ៉ាងខ្លាំងផងដែរ។
ក្រោយមក ខ្ញុំឃើញម៉ាឡាអ៊ីកាត់ម្នាក់ទៀត មានអំណាចដ៏ខ្លាំងពូកែ ចុះពីលើមេឃមក ហើយសិរីរុងរឿងរបស់ម៉ាឡាអ៊ីកាត់នោះភ្លឺចាំងមកលើផែនដី។
បន្ទាប់មក ខ្ញុំឃើញបល្ល័ង្កមួយធំពណ៌ស ព្រមទាំងឃើញទ្រង់ ដែលនៅលើបល្ល័ង្កនោះផងដែរ។ ផែនដី និងផ្ទៃមេឃ បានរត់ចេញបាត់ពីមុខទ្រង់ទៅ ឥតមានសល់អ្វីឡើយ។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ កាលទ្រង់ចាកចេញពីស្រុកសៀរ កាលទ្រង់មកពីស្រុកអេដុម នោះផែនដីបានរញ្ជួយ មេឃក៏ប្រែជាខ្មៅងងឹត ពពកក៏បង្អុរភ្លៀងចុះមកយ៉ាងខ្លាំង។