ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 73:2 - អាល់គីតាប

ចំពោះ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ហៀប​តែ​នឹង​ភ្លាត់​ជើង គឺ​នៅ​សល់​តែ​បន្តិច​ប៉ុណ្ណោះ ខ្ញុំ​មុខ​ជា​ដួល​មិន​ខាន

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

រីឯ​ខ្ញុំ​វិញ ជើង​របស់ខ្ញុំ​ស្ទើរតែ​ជំពប់ ជំហាន​របស់ខ្ញុំ​ក៏​ហៀបនឹង​រអិលទៅ​ដែរ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​ឯ​ទូល‌បង្គំ​វិញ ជើង​ទូល‌បង្គំសឹង​តែ​នឹង​ជំពប់​ដួល ជំហាន​ទូល‌បង្គំ​ហៀប​តែ​នឹង​រអិល​ទៅ​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចំពោះ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ហៀប​តែ​នឹង​ភ្លាត់​ជើង គឺ​នៅ​សល់​តែ​បន្តិច​ប៉ុណ្ណោះ ខ្ញុំ​មុខ​ជា​ដួល​មិន​ខាន

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ឯ​ជើង​ទូលបង្គំ បាន​កន្ធែក​ចេញ​ហៀប​នឹង​ផុត​ទី​ហើយ ជំហាន​នៃ​ទូលបង្គំ​បាន​ហៀប​នឹង​រឥល​ភ្លាត់​ទៅ

សូមមើលជំពូក



ទំនុកតម្កើង 73:2
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ទត​មាន​ប្រសាសន៍​ទៅ​កាន់​ស៊ូឡៃ‌ម៉ាន​ថា៖ «កូន​អើយ! ឪពុក​មាន​បំណង​សង់​ដំណាក់​សម្រាប់​លើក​តម្កើង​នាមអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ឪពុក។


អស់​អ្នក​ដែល​ធ្លាប់​រស់​នៅ​ដោយ​សុខ‌សាន្ត តែងតែ​មើល‌ងាយ​មនុស្ស​វេទនា ហើយ​ពួក​គេ​គិត​ថា អ្នក​ដែល​ភ្លាត់​ជើង​ដួល ត្រូវ​តែ​វេទនា​ដូច្នេះ។


ខ្ញុំ​មិន​ត្អូញ‌ត្អែរ​ប្រឆាំង​នឹង​មនុស្ស​ទេ ខ្ញុំ​អត់‌ធ្មត់​មិន​បាន​ដូច្នេះ មក​ពី​មាន​មូល​ហេតុ។


ទ្រង់​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ស្លាប់ ទ្រង់​ជូត​ទឹក​ភ្នែក​ខ្ញុំ ហើយ​ការពារ​ខ្ញុំ​មិន​ឲ្យ​ជំពប់​ដួល​ឡើយ។


ចំពោះ​ខ្ញុំ​វិញ ដោយ​ខ្ញុំ​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត ខ្ញុំ​នឹង​បាន​ឃើញ​ទ្រង់ ពេល​ខ្ញុំ​ក្រោក​ពី​ដំណេក ខ្ញុំ​បាន​ស្កប់​ចិត្ត ដោយ​ទ្រង់​នៅ​ជា​មួយ។


ខ្ញុំ​ដើរ​តាម​មាគ៌ា​របស់​ទ្រង់​យ៉ាង​ខ្ជាប់​ខ្ជួន ខ្ញុំ​បោះ​ជំហាន​តាម​ឥត​លំអៀង​ទេ។


ពេល​ពួក​គេ​ឈឺ ខ្ញុំ​បាន​ជួយ​រំលែក​ទុក្ខ ខ្ញុំ​បន្ទាប​ខ្លួន ទាំង​តម​អាហារ ហើយ​ខ្ញុំ​ទូរអា‌អង្វរ​ឲ្យ​គេ​ឥត​ឈប់​ឈរ។


សូម​កុំ​បណ្តោយ​ឲ្យ​ខ្មាំង​សត្រូវ ត្រេក​អរ​សប្បាយ ព្រោះ​តែ​ឃើញ​ខ្ញុំ​វេទនា សូម​កុំ​ឲ្យ​ពួក​គេ​អួត​បំប៉ោង ក្នុង​ពេល​ដែល​ខ្ញុំ​ទន់​ជង្គង់​នេះ​ឡើយ


រីឯ​ខ្ញុំ​វិញ ខ្ញុំ​ចូល​មក​ក្នុង​ដំណាក់​របស់​ទ្រង់​បាន ដោយ‌សារ​តែ​ទ្រង់​មាន​ចិត្ត​សប្បុរស យ៉ាង​ខ្លាំង​ចំពោះ​ខ្ញុំ ខ្ញុំ​សូម​ក្រាប​ថ្វាយ‌បង្គំ​ទ្រង់ ដោយ​បែរ​មុខ​តម្រង់​ទៅ​រក​ម៉ាស្ជិទ​ដ៏‌វិសុទ្ធ របស់​ទ្រង់​ ទាំង​គោរព​កោត​ខ្លាច។


ឱ​អុលឡោះ‌តាអាឡា​អើយ ពេល​ណា​ខ្ញុំ​ពោល​ថា «ខ្ញុំ​ដួល​ឥឡូវ​ហើយ!» នោះ​ទ្រង់​សំដែង​ចិត្ត​មេត្តា‌ករុណា ជួយ​ទ្រ​ខ្ញុំ។


ខ្ញុំ​វិះ‌តែ​អាម៉ាស់​មុខ នៅ​ក្នុង​ចំណោម​សហគមន៍​របស់​ប្រជា‌ជន»។


ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ពេញ​ចិត្ត​គោរព​បម្រើអុលឡោះ‌តាអាឡា​ទេ ចូរ​ជ្រើស​រើស​យក​ព្រះ​ណា​មួយ ដែល​អ្នក​រាល់​គ្នា​ពេញ​ចិត្ត​នឹង​គោរព​បម្រើ​នៅ​ថ្ងៃ​នេះ​ទៅ គឺ​មាន​ព្រះ​ដែល​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ធ្លាប់​គោរព​បម្រើ​នៅ​ខាង​នាយ​ទន្លេ​អឺប្រាត ឬ​ព្រះ​របស់​ជន‌ជាតិ​អាម៉ូរី នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ស្នាក់​នៅ​នេះ​ជា​ដើម។ រីឯ​ខ្ញុំ និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​វិញ យើង​នឹង​គោរព​បម្រើអុលឡោះ‌តាអាឡា»។


ម៉្យាង​ទៀត ចំពោះ​រូប​ខ្ញុំ​វិញ ដាច់​ខាត​ខ្ញុំ​មិន​ប្រព្រឹត្ត​អំពើ​បាប​ចំពោះអុលឡោះ‌តាអាឡា ដោយ​ឈប់​ទូរអា​អង្វរ​ឲ្យ​អ្នក​រាល់​គ្នា​ឡើយ! ខ្ញុំ​នឹង​ណែ​នាំ​អ្នក​រាល់​គ្នា​ឲ្យ​ដើរ​តាម​ផ្លូវ​ល្អ និង​ទៀង​ត្រង់។


ទ្រង់​ថែ​រក្សា​ដំណើរ​ជីវិត របស់​អស់​អ្នក​ដែល​ស្មោះ​ត្រង់​នឹង​ទ្រង់ រីឯ​មនុស្ស​អាក្រក់​វិញ គេ​នឹង​ត្រូវ​វិនាស​ក្នុង​ភាព​ងងឹត ដ្បិត​មនុស្ស​មិន​អាច​មាន​ជ័យ​ជំនះ ដោយ‌សារ​កម្លាំង​របស់​ខ្លួន​បាន​ឡើយ។