ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 70:5 - អាល់គីតាប

ឱ​អុលឡោះ​អើយ ខ្ញុំ​ជា​មនុស្ស​កំសត់​ទុគ៌ត សូម​ប្រោស‌ប្រណី​ដល់​ខ្ញុំ​ផង! ទ្រង់​តែង​តែ​សង្គ្រោះ និង​រំដោះ​ខ្ញុំ ឱ​អុលឡោះ‌តាអាឡា​អើយ សូម​មក​កុំ​បង្អង់​ឡើយ!

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ចំណែកឯ​ទូលបង្គំ​វិញ ទូលបង្គំ​ទ័លក្រ ហើយ​ខ្វះខាត​; ឱ​ព្រះ​អើយ សូម​ប្រញាប់យាងមក​រក​ទូលបង្គំ​ផង​! ព្រះអង្គ​ជា​ជំនួយ​នៃទូលបង្គំ និង​ជា​ព្រះរំដោះ​នៃទូលបង្គំ​; ព្រះយេហូវ៉ា​អើយ សូម​កុំ​បង្អង់​ឡើយ​!​៕

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចំណែក​ទូល‌បង្គំ ជាមនុស្ស​កម្សត់​ទុគ៌ត ឱ​ព្រះ​អើយ សូម​ប្រញាប់​មករក​ទូល‌បង្គំ​ផង! ព្រះ‌អង្គ​ជា​ជំនួយ និង​ជា​អ្នក​រំដោះ​ទូល‌បង្គំ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំបង្អង់​ឡើយ!។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឱ​ព្រះ‌ជាម្ចាស់​អើយ ទូលបង្គំ​ជា​មនុស្ស​កម្សត់​ទុគ៌ត សូម​ប្រោស‌ប្រណី​ដល់​ទូលបង្គំ​ផង! ព្រះអង្គ​តែងតែ​សង្គ្រោះ និង​រំដោះ​ទូលបង្គំ ឱ​ព្រះ‌អម្ចាស់​អើយ សូម​យាង​មក​កុំ​បង្អង់​ឡើយ!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចំណែក​ទូលបង្គំ មាន​សេចក្ដី​វេទនា ហើយ​កំសត់​ទុគ៌ត ឱ​ព្រះ‌អង្គ​អើយ សូម​ទ្រង់​ប្រញាប់​នឹង​មក​ឯ​ទូលបង្គំ គឺ​ទ្រង់​ជា​ជំនួយ ហើយ​ជា​អ្នក​ប្រោស​ឲ្យ​ទូលបង្គំ​រួច ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​បង្អង់​ឡើយ។

សូមមើលជំពូក



ទំនុកតម្កើង 70:5
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ជា​មនុស្ស​កំសត់​ទុគ៌ត ខ្ញុំ​របួស​ដួង​ចិត្ត។


ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​សូម​អង្វរ​ទ្រង់ មេត្តា​មក​ជួយ​ខ្ញុំ​ជា​ប្រញាប់ ពេល​ខ្ញុំ​អង្វរ​ទ្រង់ សូម​ស្តាប់​ពាក្យ​ខ្ញុំ​ផង!


ខ្ញុំ​ជា​មនុស្ស​កំសត់​ទុគ៌ត តែ​អុលឡោះ‌តាអាឡា​បាន​គិត‌គូរ​ដល់​ខ្ញុំ។ ទ្រង់​តែងតែ​សង្គ្រោះ និង​រំដោះ​ខ្ញុំ ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ សូម​មក​កុំ​បង្អង់​ឡើយ!


ចំពោះ​ខ្ញុំ ខ្ញុំ​ជា​មនុស្ស​កំសត់​ទុគ៌ត និង​ឈឺ​ចុក​ចាប់ ឱ​អុលឡោះ​អើយ! សូម​សង្គ្រោះ​ខ្ញុំ សូម​លើក​ខ្ញុំ​ឡើង​វិញ​ផង។


ដ្បិត​នៅ​តែ​បន្ដិច​ទៀត គឺ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ អ្នក​ដែល​ត្រូវ​មក គាត់​នឹង​មក​ដល់​ជា​មិន​ខាន គាត់​មិន​បង្អង់​ឡើយ។


គាត់​ដែល​បាន​បញ្ជាក់​សេចក្ដី​ទាំង​នេះ គាត់​និយាយ​ថា៖ «ពិត​មែន​ហើយ យើង​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ!»។ អាម៉ីន! អ៊ីសា‌ជាអម្ចាស់​អើយ សូម​អញ្ជើញ​មក!។