ពួកគេពោលពាក្យចោទប្រកាន់ខ្ញុំ គេស្រែកចំអកឲ្យខ្ញុំថា «ហា៎ ហ៎ា! យើងឃើញអ្នកឯងធ្វើអាក្រក់ហើយ!»។
ទំនុកតម្កើង 70:3 - អាល់គីតាប សូមឲ្យអស់អ្នកដែលសើចចំអកដាក់ខ្ញុំ ត្រូវបរាជ័យ ទាំងបាត់បង់កិត្តិយស! ព្រះគម្ពីរខ្មែរសាកល សូមឲ្យអ្នកដែលនិយាយថា៖ “ហាសហា! ហាសហា!” ត្រឡប់ទៅវិញដោយសារតែសេចក្ដីអាម៉ាស់របស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យអស់អ្នកដែលចំអកថា៖ «ហាសហា ហាសហា!» ត្រូវដកខ្លួនថយ ព្រោះតែសេចក្ដីអាម៉ាស់របស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យអស់អ្នកដែលសើចចំអកដាក់ទូលបង្គំ ត្រូវបរាជ័យ ទាំងបាត់បង់កិត្តិយស! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ្នកដែលសើចឡកថា ហាស ហាៗ នោះសូមឲ្យគេត្រូវថយចេញ ដោយកើតមានសេចក្ដីខ្មាសវិញ |
ពួកគេពោលពាក្យចោទប្រកាន់ខ្ញុំ គេស្រែកចំអកឲ្យខ្ញុំថា «ហា៎ ហ៎ា! យើងឃើញអ្នកឯងធ្វើអាក្រក់ហើយ!»។
សូមកុំឲ្យគេពោលក្នុងចិត្តថា «យើងមានប្រៀបលើវាហើយ!» សូមកុំឲ្យគេពោលថា «យើងបានបំផ្លាញវាទាំងស្រុងហើយ!»។
សូមឲ្យអស់អ្នកដែលចោទប្រកាន់ខ្ញុំ ត្រូវអាម៉ាស់ ហើយវិនាសសូន្យទៅ! សូមឲ្យអស់អ្នកដែលប្រាថ្នាឲ្យខ្ញុំ វេទនា ត្រូវបាត់បង់កិត្តិយស និងបាក់មុខ!
ខ្ញុំនឹងថ្លែងអំពីសេចក្ដីសុចរិត របស់ទ្រង់ជារៀងរាល់ថ្ងៃ ដ្បិតអស់អ្នកដែលប្រាថ្នាឲ្យខ្ញុំវេទនា ត្រូវអាប់អោន និងអាម៉ាស់មុខ!
ត្រូវប្រាប់ជនជាតិអាំម៉ូនដូចតទៅ: ចូរស្ដាប់បន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់! អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា ដោយអ្នកសើចចំអក នៅពេលឃើញទីសក្ការៈរបស់យើងត្រូវខ្មាំងបន្ថោក ឃើញទឹកដីអ៊ីស្រអែលត្រូវខ្មាំងបំផ្លាញ ហើយជនជាតិយូដាត្រូវខ្មាំងកៀរយកទៅជាឈ្លើយ
«កូនមនុស្សអើយ អ្នកក្រុងទីរ៉ុសបានសើចចំអកឲ្យក្រុងយេរូសាឡឹមថា “ក្រុងដែលមានអំណាចលើជាតិសាសន៍នានារលំហើយ! តំណែងរបស់វានឹងធ្លាក់មកលើយើងម្ដង ក្រុងយេរូសាឡឹមក្លាយទៅជាវាលរហោស្ថានហើយ!”
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: ខ្មាំងសត្រូវបានចំអកឲ្យអ្នក គេពោលថា “ភ្នំដ៏ស្ថិតស្ថេរអស់កល្បជានិច្ចនេះបានមកជាកម្មសិទ្ធិរបស់យើងហើយ!”។
គាត់យកប្រាក់ដែលបានមកពីអំពើទុច្ចរិតទៅទិញដីចម្ការមួយកន្លែង បន្ទាប់មក គាត់ដួលផ្កាប់មុខធ្លាយពោះ ចេញពោះវៀនមកក្រៅ។