ប្រសិនបើអ្នកបោះបង់ចោលអំពើអាក្រក់ ដែលអ្នកប្រព្រឹត្ត ហើយដកអំពើទុច្ចរិតចេញពីលំនៅរបស់អ្នក
ទំនុកតម្កើង 7:3 - អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំអើយ! ប្រសិនបើខ្ញុំបានប្រព្រឹត្តដូចពាក្យគេថា ប្រសិនបើដៃខ្ញុំប្រឡាក់ទៅដោយអំពើទុច្ចរិត ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ ប្រសិនបើទូលបង្គំបានធ្វើដូច្នេះ ប្រសិនបើមានអំពើទុច្ចរិតនៅដៃទាំងពីររបស់ទូលបង្គំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ប្រសិនបើទូលបង្គំធ្វើដូច្នេះ គឺបើមានអំពើទុច្ចរិតណានៅដៃទូលបង្គំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ! ប្រសិនបើទូលបង្គំបានប្រព្រឹត្តដូចពាក្យគេថា ប្រសិនបើដៃទូលបង្គំប្រឡាក់ទៅដោយអំពើទុច្ចរិត ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ បើសិនជាទូលបង្គំបានធ្វើដូច្នេះ គឺបើមានអំពើទុច្ចរិតណានៅដៃទូលបង្គំ |
ប្រសិនបើអ្នកបោះបង់ចោលអំពើអាក្រក់ ដែលអ្នកប្រព្រឹត្ត ហើយដកអំពើទុច្ចរិតចេញពីលំនៅរបស់អ្នក
សត្រូវរបស់ខ្ញុំជាច្រើននាក់ឡោមព័ទ្ធ ខ្ញុំ អ្នកទាំងនោះប្រៀបបានទៅនឹងគោបា ពួកគេនៅជុំវិញខ្ញុំ ដូចគោបាមកពីស្រុកបាសាន ។
សូមដោះលែងខ្ញុំឲ្យរួចផុតពីមុខដាវ សូមដោះលែងខ្ញុំឲ្យ រួចផុតពីចង្កូមរបស់ឆ្កែទាំងនេះ!
អុលឡោះតាអាឡាអើយ! ទោះបីខ្ញុំពុំបានប្រព្រឹត្តអ្វីខុស ឬប្រព្រឹត្តអំពើបាបណាមួយក៏ដោយ ក៏ពួកគេនាំគ្នាពួនស្ទាក់ចាំប្រហារជីវិតខ្ញុំ មនុស្សមានអំណាចឃុបឃិតគ្នា ប្រឆាំងនឹងខ្ញុំដែរ។
«អុលឡោះតាអាឡាជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត អុលឡោះតាអាឡាពិតជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតមែន! ទ្រង់ជ្រាបអ្វីៗទាំងអស់! អ៊ីស្រអែលក៏នឹងដឹងដែរ! ប្រសិនបើយើងខ្ញុំបះបោរ ឬមានចិត្តមិនស្មោះត្រង់ចំពោះអុលឡោះតាអាឡា សូមកុំឲ្យទ្រង់ទុកជីវិតយើងខ្ញុំនៅថ្ងៃនេះឡើយ។
ដូច្នេះ សូមបងសំដែងចិត្តស្មោះស្ម័គ្រចំពោះខ្ញុំផង ដ្បិតយើងទាំងពីរបានចងសម្ពន្ធមេត្រីជាមួយគ្នាក្នុងនាមអុលឡោះតាអាឡា។ ម៉្យាងទៀត បើបងឃើញខ្ញុំមានកំហុសអ្វី សូមសម្លាប់ខ្ញុំដោយផ្ទាល់ដៃចុះ កុំចាប់ខ្ញុំទៅជូនឪពុករបស់បងអី»។
ស្តេចបានសួរថា៖ «ហេតុអ្វីបានជាលោកឃុបឃិតជាមួយកូនរបស់លោកអ៊ីសាយ ប្រឆាំងនឹងយើងដូច្នេះ? ហេតុអ្វីបានជាលោកផ្តល់ស្បៀងអាហារ និងដាវ ហើយថែមទាំងទូរអាសួរអុលឡោះតាមសំណូមពររបស់វា ដើម្បីជួយវាឲ្យបះបោរ ដាក់អន្ទាក់ប្រឆាំងនឹងយើង ដូចវាបានធ្វើនៅថ្ងៃនេះ?»។
អ្នកទាំងអស់បានឃុបឃិតគ្នាប្រឆាំងនឹងយើង ហើយគ្មាននរណាម្នាក់ប្រាប់ឲ្យយើងដឹងថា កូនរបស់យើងបានចងសម្ពន្ធមេត្រីជាមួយកូនរបស់លោកអ៊ីសាយទេ។ ក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាម្នាក់ឈឺឆ្អាលនឹងយើង ហើយប្រាប់យើងថា កូនយើងបានជំរុញអ្នកបម្រើរបស់យើងម្នាក់នោះ ឲ្យដាក់អន្ទាក់ប្រឆាំងនឹងយើង ដូចវាបានធ្វើនៅថ្ងៃនេះឡើយ!»។
សូមជម្រាបលោកឪពុក សូមមើលមកជាយអាវវែង ដែលនៅក្នុងដៃខ្ញុំនេះ។ ខ្ញុំគ្រាន់តែកាត់ជាយអាវវែង តែខ្ញុំមិនសម្លាប់លោកទេ។ ដូច្នេះ សូមស្តេចជ្រាបឲ្យច្បាស់ថា ខ្ញុំគ្មានគំនិតអាក្រក់ចង់សម្លាប់ ឬបះបោរប្រឆាំងនឹងលោកឪពុកឡើយ ហើយខ្ញុំក៏ពុំបានប្រព្រឹត្តអំពើខុសឆ្គងនឹងលោកដែរ គឺមានតែស្តេចប៉ុណ្ណោះ ដែលចេះតែតាមប្រហារជីវិតខ្ញុំ។
គាត់សួរថា៖ «ហេតុអ្វីបានជាស្តេចចេះតែស្តាប់ពាក្យរបស់អស់អ្នកដែលជម្រាបស្តេចថា “ទតចង់ព្យាបាទស្តេច”ដូច្នេះ?