«អុលឡោះមានអំណាចគ្រប់គ្រង ទ្រង់គួរឲ្យស្ញែងខ្លាច ទ្រង់តាំងឲ្យមានសេចក្ដីសុខសាន្ត នៅលើស្ថានដ៏ខ្ពស់បំផុត។
ទំនុកតម្កើង 66:3 - អាល់គីតាប ចូរជម្រាបទ្រង់ថា: អុលឡោះអើយ ស្នាដៃរបស់ទ្រង់ គួរឲ្យស្ញែងខ្លាចណាស់! ពួកខ្មាំងសត្រូវរបស់ទ្រង់នាំគ្នាលុតក្រាប ដោយឃើញអំណាចដ៏ធំធេងរបស់ទ្រង់។ ព្រះគម្ពីរខ្មែរសាកល ចូរទូលដល់ព្រះថា៖ “កិច្ចការរបស់ព្រះអង្គគួរឲ្យស្ញែងខ្លាចយ៉ាងណាហ្ន៎! ដោយសារតែឫទ្ធានុភាពដ៏លើសលប់របស់ព្រះអង្គ ពួកខ្មាំងសត្រូវរបស់ព្រះអង្គក៏ខ្លាចរួញខ្លួននៅចំពោះព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរទូលដល់ព្រះថា «អស់ទាំងកិច្ចការរបស់ ព្រះអង្គ គួរស្ញែងខ្លាចយ៉ាងណាទៅ! ខ្មាំងសត្រូវរបស់ព្រះអង្គ ចុះចូលចំពោះព្រះអង្គ ដោយព្រោះព្រះចេស្ដាដ៏ធំរបស់ព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរទូលព្រះអង្គថា: ព្រះជាម្ចាស់អើយ ស្នាព្រះហស្ដរបស់ព្រះអង្គ គួរឲ្យស្ញែងខ្លាចណាស់! ពួកខ្មាំងសត្រូវរបស់ព្រះអង្គនាំគ្នាលុតក្រាប ដោយឃើញព្រះចេស្ដាដ៏ធំធេងរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរទូលដល់ព្រះថា អស់ទាំងកិច្ចការរបស់ ទ្រង់គួរស្ញែងខ្លាចយ៉ាងណាទៅ ពួកខ្មាំងសត្រូវនឹងចុះចូលចំពោះទ្រង់ ដោយព្រោះឥទ្ធិឫទ្ធិដ៏ជាធំរបស់ទ្រង់ |
«អុលឡោះមានអំណាចគ្រប់គ្រង ទ្រង់គួរឲ្យស្ញែងខ្លាច ទ្រង់តាំងឲ្យមានសេចក្ដីសុខសាន្ត នៅលើស្ថានដ៏ខ្ពស់បំផុត។
ជនបរទេសនាំគ្នាស្ដាប់បង្គាប់ខ្ញុំ ហើយពេលខ្ញុំនិយាយតែមួយម៉ាត់ គេក៏ធ្វើតាមភ្លាម។
ដ្បិតអុលឡោះតាអាឡាជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ជាទីកោតស្ញប់ស្ញែងក្រៃលែង ទ្រង់ជាស្តេចដ៏ឧត្ដម ដែលគ្រងរាជ្យលើផែនដីទាំងមូល។
ឱអុលឡោះជាម្ចាស់សង្គ្រោះយើងខ្ញុំអើយ ទ្រង់ប្រកបដោយសេចក្ដីសុចរិត ទ្រង់បានឆ្លើយតបមកយើងខ្ញុំ ដោយសំដែងអំណាចគួរឲ្យស្ញែងខ្លាច ប្រជាជននានាដែលរស់នៅទីឆ្ងាយដាច់ស្រយាល នៃផែនដី និងនៅខាងនាយសមុទ្រ នឹងនាំគ្នាផ្ញើជីវិតលើទ្រង់!
សូមទ្រង់គំរាមកំហែងស្រុកអេស៊ីប ពួកគេជាសត្វធាតុរស់នៅតាមដើមត្រែង ពួកគេជាមេដឹកនាំលើស្រុកនានា ដូចហ្វូងគោឡើងក និងកូនរបស់វា។ ពួកគេនឹងមកចុះចូលទ្រង់ ដោយយកប្រាក់មកជាជំនូន។ សូមធ្វើឲ្យជនជាតិទាំងនោះ ដែលចូលចិត្តច្បាំងវិនាសខ្ចាត់ខ្ចាយទៅ។
ទ្រង់បំបាក់អំនួតរបស់ស្ដេចនានា ហើយធ្វើឲ្យស្តេចទាំងឡាយ នៅលើផែនដីស្ញែងខ្លាចទ្រង់។
អស់អ្នកដែលស្អប់អុលឡោះតាអាឡា នឹងនាំគ្នាមកចុះចូលនឹងទ្រង់ ហើយអ៊ីស្រអែលនឹងបានសុខសាន្តរហូតតទៅ។
សាទីម៉ារៀមបន្លឺសំឡេងច្រៀងថា៖ «ចូរច្រៀងជូនអុលឡោះតាអាឡា ទ្រង់មានជ័យជំនះដ៏ត្រចះត្រចង់ ទ្រង់បានធ្វើឲ្យសេះ និងទាហានដែលជិះលើវា លិចលង់ទៅក្នុងសមុទ្រ!»។
ពេលនោះ គេនឹងនាំគ្នាចូលទៅពួននៅក្នុងរូងភ្នំ គេនឹងលាក់ខ្លួនក្នុងរូងដែលនៅក្រោមដី ដើម្បីគេចឲ្យផុតពីកំហឹង របស់អុលឡោះតាអាឡា ហើយគេចឲ្យផុតពីភាពថ្កុំថ្កើង នៃសិរីរុងរឿងរបស់ទ្រង់ នៅពេលទ្រង់ក្រោកឡើង ធ្វើឲ្យមានការភ័យតក់ស្លុតនៅលើផែនដី។
ហេតុនេះហើយបានជាប្រជារាស្ត្រដ៏ខ្លាំងពូកែ នាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ទ្រង់ សូម្បីនៅក្នុងទីក្រុងរបស់ប្រជាជាតិដ៏សាហាវ ក៏គេនាំគ្នាគោរពកោតខ្លាចទ្រង់ដែរ
ចូរងើយទៅលើមេឃ ហើយរំពៃមើលចុះ! តើនរណាបានបង្កើតផ្កាយទាំងនោះ? គឺអុលឡោះតាអាឡាដែលបានហៅហ្វូងតារាទាំងនោះ ឲ្យរះឡើង ផ្ដុំគ្នាជាកងទ័ព ទ្រង់ហៅផ្កាយនីមួយៗតាមឈ្មោះរបស់វា។ ដោយសារកម្លាំង និងអំណាចដ៏ខ្លាំងពូកែ ឥតមានផ្កាយណាមួយពុំព្រមរះនោះឡើយ។
តាំងពីដើមរៀងមក គេពុំដែលឮពុំដែលឃើញ ម្ចាស់ណាប្រព្រឹត្តបែបនេះ ចំពោះអស់អ្នកដែល ជឿសង្ឃឹមលើទ្រង់ឡើយ គឺមានតែទ្រង់ប៉ុណ្ណោះដែលប្រព្រឹត្តដូច្នេះ។
រីឯអុលឡោះតាអាឡាវិញ ទ្រង់ជាម្ចាស់នៃសេចក្ដីពិត ទ្រង់ជាម្ចាស់ដែលនៅអស់កល្ប ជាស្តេចដែលនៅស្ថិតស្ថេរ អស់កល្បជានិច្ច។ ពេលទ្រង់សំដែងកំហឹង នោះផែនដីត្រូវញាប់ញ័រ។ ប្រជាជាតិទាំងឡាយពុំអាចទ្រាំទ្រនឹង កំហឹងដ៏ខ្លាំងក្លារបស់ទ្រង់បានទេ។