Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 18:45 - អាល់គីតាប

45 ជន​បរទេស​បាក់​ទឹក​ចិត្ត ហើយ​ចេញ​ពី​ទី​ជំរក​របស់​គេ​មក ទាំង​ភ័យ​ញាប់‌ញ័រ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

45 ជនបរទេស​បាក់ទឹកចិត្ត ហើយ​ចេញមកពី​ជំរំការពារ​របស់ខ្លួន​ទាំង​ភ័យញ័រ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

45 ពួក​សាសន៍​ដទៃ​បាក់​ទឹក​ចិត្ត ហើយ​ចេញ​ពី​ជម្រក​របស់​គេ​ទាំង​ភ័យ​ញ័រ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

45 ជន​បរទេស​បាក់​ទឹក​ចិត្ត ហើយ​ចេញ​ពី​ទី​ជម្រក​របស់​គេ​មក ទាំង​ភ័យ​ញាប់‌ញ័រ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

45 ពួក​សាសន៍​ដទៃ​នឹង​ត្រូវ​ស្រពោន​បាត់​ទៅ ហើយ​នឹង​ចេញ​ពី​ទី​សំងាត់​របស់​ខ្លួន ដោយ​ភ័យ​ញ័រ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 18:45
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​ក៏​វាយ​ឈ្នះ​ជន‌ជាតិ​ម៉ូអាប់​ដែរ គាត់​បង្ខំ​ឲ្យ​ពួក​គេ​ដេក​នៅ​ដី ហើយ​រាប់​យក​ចំនួន​ពីរ​ភាគ​បី​យក​ទៅ​សម្លាប់ និង​ទុក​មួយ​ភាគ​បី​ឲ្យ​នៅ​រស់។ ជន‌ជាតិ​ម៉ូអាប់​ក៏​ធ្លាក់​ខ្លួន​ចំណុះ​ស្តេច​ទត ហើយ​ត្រូវ​ជូន​សួយ‌សារ‌អាករ​ផង។


ស្តេច​ទត​បាន​ដាក់​ទេសា‌ភិបាល ឲ្យ​ត្រួត‌ត្រា​លើ​ស្រុក​ស៊ីរី ជន‌ជាតិ​ស៊ីរី​ក៏​ធ្លាក់​ខ្លួន​ចំណុះ​គាត់ ហើយ​ត្រូវ​ជូន​សួយ‌សារ‌អាករ​ផង។ អុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ​ស្តេច​ទត​មាន​ជ័យ‌ជំនះ នៅ​គ្រប់​កន្លែង​ដែល​គាត់​ទៅ។


ចូរ​ជម្រាប​ទ្រង់​ថា: អុលឡោះ​អើយ ស្នា‌ដៃ​របស់​ទ្រង់ គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់! ពួក​ខ្មាំង​សត្រូវ​របស់​ទ្រង់​នាំ​គ្នា​លុត​ក្រាប ដោយ​ឃើញ​អំណាច​ដ៏​ធំ‌ធេង​របស់​ទ្រង់។


អុលឡោះ​នឹង​ប្រទាន​ស្រូវ​ដ៏​ល្អៗ មក​ឲ្យ​អ៊ីស្រ‌អែល​បរិភោគ ព្រម​ទាំង​ឲ្យ​គេ​មាន​ទឹក​ឃ្មុំ​បរិភោគ យ៉ាង​បរិបូណ៌​ផង។


មនុស្ស​នៅ​ផែនដី​នឹង​កាន់​ទុក្ខ គេ​ធ្លាក់​ខ្លួន​ខ្សោយ ឥត​មាន​កម្លាំង​កំហែង​ទៀត​ទេ វត្ថុ​ស័ក្ដិ‌សិទ្ធិ​ទាំង‌ឡាយ​នឹង​អស់​ឫទ្ធិ។


ពួក​គេ​នឹង​ស៊ី​ធូលី​ដី​ដូច​ពស់ និង​ដូច​សត្វ​លូន​វារ​ឯ​ទៀតៗ។ ពួក​គេ​ចេញ​ពី​កន្លែង​ពួន​មក​រកអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង ដោយ​ភ័យ​ញ័រ ពួក​គេ​នឹង​ភ័យ​តក់‌ស្លុត ហើយ​ខ្លាច​ទ្រង់។


អ៊ីស្រ‌អែល​អើយ អ្នក​មាន​សុភ‌មង្គល​ហើយ គ្មាន​ជាតិ​សាសន៍​ណា​ដែលអុលឡោះ‌តាអាឡា​សង្គ្រោះ ដូច​ទ្រង់​សង្គ្រោះ​អ្នក​ឡើយ ទ្រង់​ជា​ខែល​ការ‌ពារ​អ្នក និង​ជា​ដាវ ដែល​ផ្តល់​ឲ្យ​អ្នក​មាន​ជ័យ​ជំនះ។ ខ្មាំង​សត្រូវ​បរាជ័យ​នៅ​ចំពោះ​មុខ​អ្នក ហើយ​អ្នក​នឹង​ជាន់​កំទេច​ទី​សក្ការៈ​របស់​ពួក​គេ ដែល​នៅ​តាម​ទួល​ខ្ពស់ៗ។


លុះ​ដល់​ថ្ងៃ​រះ​ពេញ​កំដៅ​ហើយ ដើម​ក៏​ស្វិត​ក្រៀម ផ្កា​ក៏​រុះ‌រោយ ហើយ​លំអ​របស់​វា​ក៏​រលាយ​បាត់​ទៅ។ អ្នក​មាន​ក៏​នឹង​ត្រូវ​រុះ‌រោយ​បាត់​ទៅ​ជា​មួយ​កិច្ចការ​ដែល​ខ្លួន​ប្រព្រឹត្ដ​ដែរ។


ទាំង​ពោល​ទៅ​កាន់​ភ្នំ និង​ថ្ម​ថាៈ ចូរ​រលំ​សង្កត់​លើ​យើង​ខ្ញុំ​មក ចូរ​ជួយ​លាក់​យើង​ខ្ញុំ ឲ្យ​ផុត​ពី​មុខ​របស់​ទ្រង់ ដែល​នៅ​លើ​បល្ល័ង្ក និង​ឲ្យ​ផុត​ពី​កំហឹង​របស់​កូន​ចៀម


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម