ទំនុកតម្កើង 65:10 - អាល់គីតាប គឺទ្រង់ស្រោចស្រពស្រែចម្ការ ទ្រង់ធ្វើឲ្យដីដាំដំណាំបានរាបស្មើ ទ្រង់បានធ្វើឲ្យទឹកភ្លៀង ដក់នៅតាមវាលស្រែ ហើយទ្រង់ប្រទានពរឲ្យគ្រាប់ពូជ ទាំងឡាយដុះឡើង។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គផ្សើមគន្លងនង្គ័លរបស់វា ហើយពង្រាបអាចម៍បំណះរបស់វា ទាំងធ្វើឲ្យវាទន់ដោយទឹកភ្លៀង ក៏ប្រទានពរដល់ការលូតលាស់របស់វា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គស្រោចគន្លងផែនដីជាបរិបូរ ក៏ពង្រាបអាចម៍បំណះ ហើយធ្វើឲ្យដីទន់ដោយទឹកភ្លៀង ក៏ប្រទានពរឲ្យគ្រាប់ពូជដុះឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺព្រះអង្គស្រោចស្រពស្រែចម្ការ ព្រះអង្គធ្វើឲ្យដីដាំដំណាំបានរាបស្មើ ព្រះអង្គបានធ្វើឲ្យទឹកភ្លៀង ដក់នៅតាមវាលស្រែ ហើយព្រះអង្គប្រទានពរឲ្យគ្រាប់ពូជ ទាំងឡាយដុះឡើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ស្រោចគន្លងទាំងប៉ុន្មានជាបរិបូរ ក៏ពង្រាបអាចម៍បំណះ ហើយធ្វើឲ្យដីទន់ ដោយទឹកភ្លៀង ក៏ប្រទានពរដល់ពន្លក |
ពីស្ថានដ៏ខ្ពស់ ទ្រង់បានស្រោចស្រព ភ្នំទាំងឡាយ ហើយទ្រង់ប្រទានឲ្យផែនដី មានទឹកយ៉ាងបរិបូណ៌។
ទ្រង់ធ្វើឲ្យមានពពកបាំងបិទផ្ទៃមេឃ ទ្រង់រៀបចំឲ្យមាន ភ្លៀងធ្លាក់មកលើផែនដី ទ្រង់ធ្វើឲ្យមានស្មៅដុះនៅតាមភ្នំ
ប្រជារាស្ត្ររបស់ទ្រង់បានតាំងទីលំនៅ លើទឹកដីនោះ ដោយទ្រង់សំដែងចិត្តសប្បុរស ចំពោះពួកគេដែលជាជនកំសត់ទុគ៌ត។
នោះយើងនឹងធ្វើឲ្យមានភ្លៀងធ្លាក់មកលើស្រុករបស់អ្នករាល់គ្នា តាមរដូវកាល។ ដីនឹងផ្តល់ភោគផល ហើយដើមឈើក៏ផ្តល់ផ្លែដែរ។
សូមឲ្យដំបូន្មានរបស់ខ្ញុំធ្លាក់ដូចទឹកភ្លៀង សូមឲ្យពាក្យសំដីរបស់ខ្ញុំស្រក់ដូចសន្សើម ដូចភ្លៀងបង្អុរមកលើរុក្ខជាតិខៀវខ្ចី ឬដូចដំណក់ទឹកធ្លាក់ទៅលើស្មៅ