Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 65:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ព្រះ‌អង្គ​ស្រោច​គន្លង​ផែន​ដី​ជា​បរិបូរ ក៏​ពង្រាប​អាចម៍​បំណះ ហើយ​ធ្វើ​ឲ្យ​ដី​ទន់ដោយ​ទឹក​ភ្លៀង ក៏​ប្រទាន​ពរ​ឲ្យ​គ្រាប់​ពូជ​ដុះ​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ព្រះអង្គ​ផ្សើម​គន្លងនង្គ័ល​របស់វា ហើយ​ពង្រាប​អាចម៍បំណះ​របស់វា ទាំង​ធ្វើឲ្យ​វា​ទន់​ដោយ​ទឹកភ្លៀង ក៏​ប្រទានពរ​ដល់​ការលូតលាស់​របស់វា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 គឺ​ព្រះអង្គ​ស្រោច​ស្រព​ស្រែ​ចម្ការ ព្រះអង្គ​ធ្វើ​ឲ្យ​ដី​ដាំ​ដំណាំ​បាន​រាប​ស្មើ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទឹក​ភ្លៀង ដក់​នៅ​តាម​វាល​ស្រែ ហើយ​ព្រះអង្គ​ប្រទាន​ពរ​ឲ្យ​គ្រាប់​ពូជ ទាំង‌ឡាយ​ដុះ​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ទ្រង់​ស្រោច​គន្លង​ទាំង​ប៉ុន្មាន​ជា​បរិបូរ ក៏​ពង្រាប​អាចម៍​បំណះ ហើយ​ធ្វើ​ឲ្យ​ដី​ទន់ ដោយ​ទឹក​ភ្លៀង ក៏​ប្រទាន​ពរ​ដល់​ពន្លក

សូមមើលជំពូក ចម្លង

អាល់គីតាប

10 គឺ​ទ្រង់​ស្រោច​ស្រព​ស្រែ​ចម្ការ ទ្រង់​ធ្វើ​ឲ្យ​ដី​ដាំ​ដំណាំ​បាន​រាប​ស្មើ ទ្រង់​បាន​ធ្វើ​ឲ្យ​ទឹក​ភ្លៀង ដក់​នៅ​តាម​វាល​ស្រែ ហើយ​ទ្រង់​ប្រទាន​ពរ​ឲ្យ​គ្រាប់​ពូជ ទាំង‌ឡាយ​ដុះ​ឡើង។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 65:10
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​ធ្វើ​ឲ្យ​កើត​យ៉ាង​ដូច្នេះ ដើម្បី​ជា​ការ​ផ្ចាញ់‌ផ្ចាល ឬ​សម្រាប់​ស្រោច​ដី​គេ ដោយ​សេចក្ដី​សប្បុរស​របស់​ព្រះ‌អង្គ។


ព្រះ‌អង្គ​ស្រោច​ស្រព​ភ្នំ​ទាំង​ឡាយ​ពី​ស្ថាន​ដ៏​ខ្ពស់ ហើយ​ផែនដី​ស្កប់‌ស្កល់​ដោយ​ផល នៃ​ស្នាព្រះ‌ហស្ត​ព្រះ‌អង្គ។


ព្រះ‌អង្គ​បិទ​បាំង​ផ្ទៃ​មេឃ​ដោយ​ពពក ព្រះ‌អង្គ​រៀប​ចំ​ឲ្យ​មាន​ភ្លៀង​សម្រាប់​ផែនដី ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ស្មៅ​ដុះ​នៅ​លើ​ភ្នំ។


ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​រក​បាន ទី​អាស្រ័យ​ក្នុង​ស្រុក​នោះ ឱ​ព្រះ​អើយ ដោយ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​ផ្គត់‌ផ្គង់​មនុស្ស​កម្សត់​ទុគ៌ត។


នោះ​យើង​នឹង​បង្អុរ​ភ្លៀង​មក​តាម​រដូវ​កាល ដី​នឹង​ចម្រើន​ផល ហើយ​ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​ចម្ការ នឹង​បង្កើត​ផ្លែ​ដែរ។


សូម​ឲ្យដំបូន្មាន​របស់​ខ្ញុំ​ធ្លាក់​មក​ដូច​ទឹក​ភ្លៀង ឲ្យ​ពាក្យ​សម្ដី​ខ្ញុំ​ស្រក់​ដូច​សន្សើម គឺ​ដូច​ជា​ភ្លៀង​រលឹម មក​លើ​ស្មៅ​ល្បាស់​ខ្ចី ហើយ​ដូច​ជា​ភ្លៀង​មួយ​មេ​មក​លើ​តិណ‌ជាតិ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម