អ៊ីប្រាំដើរកាត់ស្រុកកាណាន រហូតដល់កន្លែងមួយ ឈ្មោះស៊ីគែម គឺទៅដល់ដើមជ្រៃរបស់តាម៉ូរេ។ នៅសម័យនោះ ជនជាតិកាណានជាម្ចាស់ស្រុក។
ទំនុកតម្កើង 60:6 - អាល់គីតាប អុលឡោះមានបន្ទូល ពីទីសក្ការៈរបស់ទ្រង់ មកថា: «យើងនឹងយកជ័យជំនះ យើងនឹងបែងចែកស្រុកស៊ីគែម យើងនឹងវាស់ជ្រលងភ្នំស៊ូកូត ចែកប្រជារាស្ដ្ររបស់យើង។ ព្រះគម្ពីរខ្មែរសាកល ព្រះមានបន្ទូលពីទីវិសុទ្ធរបស់ព្រះអង្គថា៖ “យើងនឹងបែងចែកស៊ីគែមដោយលោតកញ្ឆេង ហើយវាស់ជ្រលងភ្នំស៊ូកូថ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ព្រះទ្រង់មានព្រះបន្ទូលនៅក្នុងទីបរិសុទ្ធ របស់ព្រះអង្គថា «យើងនឹងបែងចែកក្រុងស៊ីគែមដោយអំណរ ហើយនឹងវាស់ជ្រលងភ្នំស៊ូកូថ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់មានព្រះបន្ទូល ពីទីសក្ការៈរបស់ព្រះអង្គ មកថា: «យើងនឹងយកជ័យជម្នះ យើងនឹងបែងចែកស្រុកស៊ីគែម យើងនឹងវាស់ជ្រលងភ្នំស៊ូកូត ចែកប្រជារាស្ដ្ររបស់យើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះទ្រង់បានមានបន្ទូលដោយសេចក្ដីបរិសុទ្ធ របស់ទ្រង់ហើយ យើងនឹងត្រេកអរឡើង យើងនឹងបែងចែកក្រុងស៊ីគែម ហើយនឹងវាស់ច្រកភ្នំសិកូត |
អ៊ីប្រាំដើរកាត់ស្រុកកាណាន រហូតដល់កន្លែងមួយ ឈ្មោះស៊ីគែម គឺទៅដល់ដើមជ្រៃរបស់តាម៉ូរេ។ នៅសម័យនោះ ជនជាតិកាណានជាម្ចាស់ស្រុក។
ឥឡូវនេះ សូមអញ្ជើញគាត់មកគ្រងរាជ្យចុះ! ដ្បិតអុលឡោះតាអាឡាមានបន្ទូលអំពីស្តេចទតថា “យើងនឹងសង្គ្រោះអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង ឲ្យរួចផុតពីកណ្តាប់ដៃរបស់ជនជាតិភីលីស្ទីន និងខ្មាំងសត្រូវឯទៀតៗ តាមរយៈទត ជាអ្នកបម្រើរបស់យើង”»។
ខ្ញុំរីករាយនឹងបន្ទូលសន្យារបស់ទ្រង់ ដូចជាគេរកឃើញកំណប់ ដ៏មានតម្លៃលើសលប់ដែរ។
អុលឡោះតាអាឡាមានបន្ទូលសន្យាជាមួយ ស្តេចទត ដោយឥតប្រែប្រួលថា: «យើងនឹងតែងតាំងពូជពង្សរបស់អ្នក ឲ្យឡើងគ្រងរាជ្យបន្តពីអ្នក។
ខ្ញុំសរសើរតម្កើងបន្ទូលសន្យារបស់អុលឡោះ ខ្ញុំទុកចិត្តលើអុលឡោះ ហើយខ្ញុំនឹងមិនភ័យខ្លាចអ្វីឡើយ តើមនុស្សដែលតែងតែស្លាប់ អាចធ្វើអ្វីខ្ញុំកើត?។
នៅថ្ងៃមួយ អុលឡោះមានបន្ទូល មកកាន់ប្រជារាស្ត្រដ៏ស្មោះត្រង់របស់ទ្រង់ តាមការនិមិត្តឃើញមួយថា: «យើងបានជួយគាំទ្រអ្នកចំបាំងមួយនាក់ដ៏ចំណាន យើងបានលើកតម្កើងយុវជនមួយនាក់ ក្នុងចំណោមប្រជាជន
នេះជាបន្ទូលស្ដីអំពីពួកណាពី: ព្រោះតែអុលឡោះតាអាឡា និងបន្ទូលដ៏វិសុទ្ធ ចិត្តខ្ញុំប្រេះឆា ឆ្អឹងរបស់ខ្ញុំរញ្ជួយញាប់ញ័រ ខ្ញុំប្រៀបបាននឹងមនុស្សស្រវឹងស្រា ដើរទ្រេតទ្រោត។
អុលឡោះតាអាឡាមានបន្ទូលយ៉ាងម៉ឺងម៉ាត់ ក្នុងនាមទ្រង់ជាម្ចាស់ដ៏វិសុទ្ធថា៖ «នៅគ្រាខាងមុខ គេនឹងដោតអ្នករាល់គ្នា ដូចដោតត្រី។
ចូរមានកម្លាំង និងចិត្តក្លាហានឡើង ដ្បិតអ្នកនឹងនាំប្រជាជននេះឲ្យគ្រប់គ្រងស្រុកដែលយើងបានសន្យាជាមួយបុព្វបុរសរបស់ពួកគេថានឹងប្រគល់ឲ្យពួកគេ។
នៅក្នុងជ្រលងភ្នំ ទឹកដីរបស់គេមានក្រុងបេតហារ៉ាម ក្រុងបេតនីមរ៉ា ក្រុងស៊ូកុត និងក្រុងសាផូនដែលជាចំណែកទឹកដីចុងក្រោយនៃអាណាចក្ររបស់ស្តេចស៊ីហុន ជាស្តេចនៅក្រុងហេសបូន។ ទឹកដីនេះស្ថិតនៅខាងកើតទន្លេយ័រដាន់ដែលជាព្រំប្រទល់ ព្រមទាំងស្រុកភូមិនៅជុំវិញ រហូតដល់ចុងសមុទ្រគេនេសារ៉ែត។
ទឹកដីនៃកុលសម្ព័ន្ធម៉ាណាសេ លាតសន្ធឹងពីស្រុកអេស៊ើរ ទៅក្រុងមីគមេថា ដែលនៅទល់មុខនឹងស៊ីគែម ហើយលាតសន្ធឹងទៅខាងត្បូង រហូតដល់ទឹកដីអ្នកស្រុកអេន-តាពួរ។
ជនជាតិអ៊ីស្រអែលក៏បានញែកក្រុងកេដែស នៅស្រុកកាលីឡេ ក្នុងតំបន់ភ្នំណែបថាលី ក្រុងស៊ីគែម នៅក្នុងតំបន់ភ្នំអេប្រាអ៊ីម និងក្រុងគារយ៉ាត-អើបា គឺក្រុងហេប្រូនក្នុងតំបន់ភ្នំយូដា។
យ៉ូស្វេបានប្រមូលកុលសម្ព័ន្ធទាំងអស់របស់ជនជាតិអ៊ីស្រអែលឲ្យមកជួបជុំគ្នានៅស៊ីគែម ហើយគាត់ក៏បានកោះហៅក្រុមអះលីជំអះ ក្រុមអ្នកដឹកនាំ ក្រុមចៅក្រម និងនាយក្រុមរបស់ជនជាតិអ៊ីស្រអែលឲ្យអញ្ជើញមកផងដែរ។ ពួកគេជួបជុំនៅចំពោះអុលឡោះ។
រីឯឆ្អឹងរបស់យូសុះ ដែលជនជាតិអ៊ីស្រអែលនាំយកពីស្រុកអេស៊ីបមកនោះ គេបញ្ចុះនៅស៊ីគែមក្នុងចម្ការដែលយ៉ាកកូបបានទិញពីកូនចៅលោកហាម៉ោរ ជាឪពុករបស់លោកស៊ីគែម តម្លៃជាប្រាក់សុទ្ធមួយរយស្លឹង ហើយដីនោះស្ថិតនៅក្នុងទឹកដីដែលជាចំណែកមត៌ករបស់កូនចៅយូសុះ។