មនុស្សពាលគិតក្នុងចិត្តថា «អុលឡោះមិនចាប់អារម្មណ៍ទេ! ទ្រង់បិទភ្នែក ទ្រង់មិនមើលទាល់តែសោះ!»។
ទំនុកតម្កើង 59:7 - អាល់គីតាប មាត់របស់គេពោរពេញទៅដោយ ពាក្យសំដីអាក្រក់ ពាក្យសំដីរបស់គេប្រៀបបាននឹងដាវ គេគិតថា គ្មាននរណាស្ដាប់ឮទេ? ព្រះគម្ពីរខ្មែរសាកល មើល៍! ពួកគេភើចេញសេចក្ដីអាក្រក់ពីមាត់របស់ខ្លួន ហើយមានដាវនៅនឹងបបូរមាត់របស់ពួកគេ! ពួកគេពោលថា៖ “តើមានអ្នកណានឹងឮ?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍ គេបើកមាត់ជេរប្រមាថ បបូរមាត់របស់គេប្រៀបដូចជាដាវ ដ្បិតគេគិតថា «តើមានព្រះណានឹងស្ដាប់យើង?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មាត់របស់គេពោរពេញទៅដោយ ពាក្យសម្ដីអាក្រក់ ពាក្យសម្ដីរបស់គេប្រៀបបាននឹងដាវ គេគិតថា គ្មាននរណាស្ដាប់ឮទេ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល គេភើចេញមកពីមាត់គេ ក៏មានដាវនៅបបូរមាត់ ដ្បិតគេថា តើមានអ្នកណានឹងឮ |
មនុស្សពាលគិតក្នុងចិត្តថា «អុលឡោះមិនចាប់អារម្មណ៍ទេ! ទ្រង់បិទភ្នែក ទ្រង់មិនមើលទាល់តែសោះ!»។
ហេតុអ្វីបានជាមនុស្សពាលចំអក មើលងាយអុលឡោះ? ហេតុអ្វីបានជាគេគិតក្នុងចិត្តថា «ទ្រង់នឹងមិនរករឿងអញឡើយ» ដូច្នេះ?។
ពាក្យសំដីរបស់គេផ្អែមជាងទឹកឃ្មុំទៅទៀត តែចិត្តរបស់គេឃោរឃៅ គិតតែពីធ្វើសឹកសង្គ្រាមប៉ុណ្ណោះ ពាក្យសំដីរបស់គេទន់ភ្លន់ដូចសំពត់សូត្រ តែមុតដូចមុខដាវ។
ខ្មាំងសត្រូវនាំគ្នាឡោមព័ទ្ធជុំវិញខ្ញុំ អ្នកទាំងនោះប្រៀបបាននឹងសត្វសិង្ហ ដែលប្រុងស៊ីសាច់មនុស្ស ធ្មេញរបស់គេប្រៀបដូចជាលំពែង និងព្រួញ អណ្ដាតរបស់គេជាដាវដ៏មុត។
គេពោលថា អុលឡោះពុំជ្រាបអ្វីទាំងអស់ អុលឡោះដ៏ខ្ពង់ខ្ពស់បំផុតមិនដឹងអ្វីសោះឡើយ!
ពួកគេពោលពាក្យអួតបំប៉ោង ពួកគេវាយឫកខ្ពស់ ជនទុច្ចរិតទាំងនោះនាំគ្នានិយាយក្អេងក្អាង។
អ្នកដែលនិយាយប៉បាច់ប៉ប៉ោចតែងតែធ្វើឲ្យអ្នកដទៃរបួស ដូចចាក់មួយដាវ រីឯពាក្យសំដីរបស់មនុស្សមានប្រាជ្ញាជាឱសថព្យាបាលមុខរបួស។
សំដីរបស់អ្នកមានប្រាជ្ញា រមែងធ្វើឲ្យអ្នកដទៃចង់ចេះដឹង រីឯមាត់របស់មនុស្សខ្លៅ សាបព្រោះតែសេចក្ដីល្ងីល្ងើ។
មនុស្សសុចរិតតែងតែគិតពិចារណាមុននឹងឆ្លើយ រីឯមនុស្សអាក្រក់រមែងនិយាយមួលបង្កាច់ភ្លាមៗ។
«តើអ្នកឮពាក្យរបស់ប្រជាជននេះឬទេ? ពួកគេពោលថា: “អុលឡោះតាអាឡាបានបោះបង់ចោលអំបូរទាំងពីរដែលទ្រង់បានជ្រើសរើសនោះហើយ”។ អ្នកណាពោលដូច្នេះ អ្នកនោះមើលងាយប្រជាជនរបស់យើង ហើយលែងរាប់ពួកគេជាប្រជាជាតិមួយទៀតផង»។
នែ៎ ពូជពស់វែកអើយ! អ្នករាល់គ្នានិយាយសេចក្ដីល្អៗដូចម្ដេចបាន បើអ្នករាល់គ្នាសុទ្ធតែជាមនុស្សអាក្រក់ដូច្នេះ! ដ្បិតមាត់របស់មនុស្សតែងស្រដីចេញមកនូវសេចក្ដីណា ដែលមានពេញហូរហៀរនៅក្នុងដួងចិត្ដរបស់ខ្លួន។