ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 57:10 - អាល់គីតាប

ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ ខ្ពស់​រហូត​ដល់​ផ្ទៃ​មេឃ ហើយ​ចិត្ត​ស្មោះ‌ស្ម័គ្រ​របស់​ទ្រង់ ខ្ពស់​ដល់​អាកាស‌វេហាស៍។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ធំធេង​ដល់​ផ្ទៃមេឃ ហើយ​សេចក្ដីពិតត្រង់​របស់ព្រះអង្គ​ធំធេង​ដល់​ពពក​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ខ្ពស់​ដល់​ស្ថាន‌សួគ៌ ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ ខ្ពស់​ដល់​អាកាស​វេហាស៍។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ ខ្ពស់​រហូត​ដល់​ផ្ទៃ​មេឃ ហើយ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ ខ្ពស់​ដល់​អាកាស‌វេហាស៍។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​សេចក្ដី​សប្បុរស​នៃ​ទ្រង់​ខ្ពស់​ដល់​ស្ថាន‌សួគ៌ ហើយ​សេចក្ដី​ពិត​របស់​ទ្រង់​ក៏​ខ្ពស់​ដល់​ផ្ទៃ​មេឃ

សូមមើលជំពូក



ទំនុកតម្កើង 57:10
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ផ្ទៃ​មេឃ​ខ្ពស់​ពី​ផែនដី​យ៉ាង​ណា ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ ចំពោះ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ទ្រង់ ក៏​ខ្ពស់​យ៉ាង​នោះ​ដែរ។


ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ ខ្ពស់​រហូត​ដល់​ផ្ទៃ​មេឃ ហើយ​ចិត្ត​ស្មោះ‌ស្ម័គ្រ របស់​ទ្រង់​ខ្ពស់​ដល់​អាកាស‌វេហាស៍។


ទ្រង់​បាន​ធ្វើ​ការ​អស្ចារ្យ ដើម្បី​សង្គ្រោះ​ស្ដេច​ដែល​ទ្រង់​បាន​តែង‌តាំង ទ្រង់​បាន​សំដែង​ចិត្ត​ស្មោះ‌ត្រង់ ចំពោះ​ស្ដេច​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តែង‌តាំង គឺ​ចំពោះ​ស្ដេច​ទត និង​ពូជ‌ពង្ស​រៀង​រហូត​ត​ទៅ។


ឱ​អុលឡោះ‌តាអាឡា​អើយ! ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ ខ្ពស់​រហូត​ដល់​ផ្ទៃ​មេឃ ចិត្ត​ស្មោះ‌ស្ម័គ្រ​របស់​ទ្រង់ ខ្ពស់​ដល់​អាកាស‌វេហាស៍។


ឱ​អុលឡោះ​ដ៏​ជា​កម្លាំង​នៃ​ខ្ញុំ​អើយ ខ្ញុំ​នឹង​ច្រៀង គីតាបសាបូរ​ដល់​ទ្រង់ ដ្បិត​ទ្រង់​ជា​កំពែង​ការពារ​ខ្ញុំ ជា​ម្ចាស់​ដែល​មាន​ចិត្ត មេត្តា‌ករុណា​ខ្ញុំ។


អុលឡោះ​អើយ ចិត្ត​សុចរិត​របស់​ទ្រង់​ខ្ពស់​ពន់​ពេក​ណាស់ ដ្បិត​ទ្រង់​បាន​ធ្វើ​ការ​ដ៏​ធំ​អស្ចារ្យ​ជា​ច្រើន អុលឡោះ​អើយ គ្មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​ទ្រង់​បាន​ឡើយ!