ទំនុកតម្កើង 46:1 - អាល់គីតាប អុលឡោះជាជំរក និងជាបង្អែកដ៏រឹងមាំរបស់យើង នៅពេលមានអាសន្ន ទ្រង់តែងតែប្រុងប្រៀបចាំជួយយើងជានិច្ច។ ព្រះគម្ពីរខ្មែរសាកល ព្រះជាជម្រក និងជាកម្លាំងដល់យើង ជាជំនួយដែលរកឃើញជានិច្ចនៅក្នុងទុក្ខវេទនា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះជាទីពឹងជ្រក និងជាកម្លាំងរបស់យើង ជាជំនួយដែលនៅជាប់ជាមួយ ក្នុងគ្រាមានអាសន្ន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់ទ្រង់ជាជម្រក និងជាបង្អែកដ៏រឹងមាំរបស់យើង នៅពេលមានអាសន្ន ព្រះអង្គតែងតែប្រុងប្រៀបចាំជួយយើងជានិច្ច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះទ្រង់ជាទីពឹងជ្រក ក៏ជាកំឡាំងនៃយើងខ្ញុំ ជាជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្ន |
រីឯលោកសាការីយ៉ា លោកយ៉ាសាល លោកសេមីរ៉ាម៉ូត លោកយីអែល លោកអ៊ូនី លោកអេលាប លោកម៉ាសេយ៉ា និងលោកបេណាយ៉ា ជាអ្នកកាន់ពិណដែលមានសំឡេងខ្ពស់។
«អ្នករាល់គ្នាបានធ្វើឲ្យមនុស្សទុគ៌ត បាត់បង់សេចក្ដីសង្ឃឹមរបស់ខ្លួន ប៉ុន្តែ អុលឡោះតាអាឡាធ្វើជាជំរករបស់គេ។
ឱអុលឡោះតាអាឡាអើយ ខ្ញុំស្រែកអង្វរទ្រង់: ទ្រង់ជាជំរករបស់ខ្ញុំ នៅក្នុងពិភពលោកនេះ ខ្ញុំគ្មាន អ្វីផ្សេងទៀតក្រៅពីទ្រង់ឡើយ។
អុលឡោះតាអាឡានៅជិតអស់អ្នកដែលអង្វរទ្រង់ គឺអស់អ្នកដែលអង្វរទ្រង់ដោយសុទ្ធចិត្ត។
ឱអុលឡោះអើយ ខ្ញុំប្រាថ្នាចង់នៅជាមួយ ទ្រង់ខ្លាំងណាស់ ដូចសត្វក្តាន់ប្រាថ្នារកទឹកហូរ។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ទ្រង់នៅជាមួយយើង អុលឡោះជាម្ចាស់របស់យ៉ាកកូបជាជំរក ដ៏រឹងមាំសម្រាប់យើង។ - សម្រាក
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ទ្រង់នៅជាមួយយើង អុលឡោះជាម្ចាស់របស់យ៉ាកកូបជាជំរក ដ៏រឹងមាំសម្រាប់យើង។ - សម្រាក
អុលឡោះតាអាឡាជាម្ចាស់ដ៏ប្រសើរឧត្ដម ដែលត្រូវតែលើកតម្កើង ឲ្យខ្ពង់ខ្ពស់បំផុត នៅក្នុងកន្លែងអុលឡោះជាម្ចាស់របស់យើង គឺនៅលើភ្នំដ៏វិសុទ្ធរបស់ទ្រង់។
ឱអុលឡោះតាអាឡាអើយ ទ្រង់ពេញចិត្ត នឹងទឹកដីរបស់ទ្រង់ ទ្រង់បាននាំពូជពង្សរបស់យ៉ាកកូប ដែលគេចាប់យកទៅជាឈ្លើយនោះ ឲ្យត្រឡប់មកវិញ ។
សូមអុលឡោះតាអាឡាធ្វើជាបន្ទាយដ៏រឹងមាំការពារ អស់អ្នកដែលត្រូវគេជិះជាន់ គឺជាបន្ទាយការពារនៅពេលមានអាសន្ន។
អ្នកណាគោរពកោតខ្លាចអុលឡោះតាអាឡា អ្នកនោះមានទីបង្អែកដ៏រឹងមាំ ហើយទ្រង់ធ្វើជាជំរកដល់កូនចៅរបស់គេ។
នាមរបស់អុលឡោះតាអាឡាជាបន្ទាយដ៏រឹងមាំ ដែលមនុស្សសុចរិតរត់មកជ្រកកោន ដើម្បីឲ្យបានសុខ។
អ្នកក្រុងយេរូសាឡឹម អ្នកក្រុងយេរូសាឡឹមអើយ! អ្នករាល់គ្នាបានសម្លាប់ពួកណាពី ហើយយកដុំថ្មគប់សម្លាប់អស់អ្នកដែលអុលឡោះបានចាត់ឲ្យមករកអ្នករាល់គ្នា។ ច្រើនលើកច្រើនសាមកហើយ ដែលខ្ញុំចង់ប្រមូលផ្ដុំអ្នករាល់គ្នា ដូចមេមាន់ក្រុងកូនវានៅក្រោមស្លាប តែអ្នករាល់គ្នាពុំព្រមសោះ។
តើប្រជាជាតិដ៏ធំណាមួយមានម្ចាស់ដែលនៅជិតគេ ដូចអុលឡោះតាអាឡា ជាម្ចាស់នៃយើងនៅជិតយើង គ្រប់ពេលដែលយើងអង្វររកទ្រង់?
ចំពោះយើងដែលបានលះបង់អ្វីៗទាំងអស់ ដើម្បីឈោងចាប់យកសេចក្ដីសង្ឃឹមដែលអុលឡោះដាក់នៅខាងមុខយើង ទ្រង់ក៏បានលើកទឹកចិត្ដយើងយ៉ាងខ្លាំង ដោយមានបន្ទូលនៃអុលឡោះទាំងពីរយ៉ាងដែលពុំចេះប្រែប្រួល ហើយអុលឡោះមិនចេះកុហក ក្នុងបន្ទូលនេះឡើយ។