ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 42:7 - អាល់គីតាប

ទ្រង់​បាន​ធ្វើ​ឲ្យ​ទុក្ខ​កង្វល់ ធ្លាក់​មក​លើ​ខ្ញុំ ដូច​ទឹក​ជ្រោះ​ហូរ​ធ្លាក់​ពី​លើ​ភ្នំ លាន់​ឮ​គគ្រឹក‌គគ្រេង។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ទីជម្រៅ​ហៅ​រក​ទីជម្រៅ ដោយ​សូរ​នៃ​ទឹកធ្លាក់​របស់ព្រះអង្គ​; អស់ទាំង​រលកបែកផ្កាត្រែង និង​រលកដកពពារ​របស់ព្រះអង្គ​បាន​បោក​លើ​ទូលបង្គំ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទី​ជម្រៅ​ហៅ​រក​ទី​ជម្រៅ ដោយ​សន្ធឹក​នៃ​ទឹក​ដែល​ធ្លាក់​ពី​ភ្នំ អស់​ទាំង​រលក និង​អង្កាញ់​នៃ​ទឹក​របស់​ព្រះ‌អង្គ បាន​ហូរ​គ្រប​មក​លើ​ទូល‌បង្គំ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទុក្ខ​កង្វល់ ធ្លាក់​មក​លើ​ទូលបង្គំ ដូច​ទឹក​ជ្រោះ​ហូរ​ធ្លាក់​ពី​លើ​ភ្នំ លាន់​ឮ​គគ្រឹក‌គគ្រេង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទី​ជំរៅ​ហៅ​រក​ទី​ជំរៅ​ផង​គ្នា ដោយ​សូរ​ឈូ‌ឆរ​នៃ​រមូរ​រលក អស់​ទាំង​រលក នឹង​រំកាញ់​ទឹក​នៃ​ទ្រង់ បាន​ហូរ​មក​គ្រប​ទូលបង្គំ​ហើយ

សូមមើលជំពូក



ទំនុកតម្កើង 42:7
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ចេះ​តែ​រក​មូល​ហេតុ​ថ្មីៗ មក​ចោទ​ប្រកាន់​ខ្ញុំ ទ្រង់​ខឹង​នឹង​ខ្ញុំ កាន់​តែ​ខ្លាំង​ឡើងៗ ទ្រង់​ប្រើ​កង​កម្លាំង​ថ្មីៗ​វាយ​លុក​ខ្ញុំ។


កំហឹង​របស់​ទ្រង់​សង្កត់​មក​លើ​ខ្ញុំ ដូច​ទឹក​រលក​បក់​បោក​មក​លើ​ខ្ញុំ។ - សម្រាក


ខ្មាំង​បំផ្លាញ​ក្រុង​ទាំង‌ឡាយ​បន្ត​បន្ទាប់​គ្នា ស្រុក​ទេស​ទាំង​មូល​ត្រូវ​វិនាស​អន្តរាយ ផ្ទះ​សំបែង និង​ទី​ជំរក​របស់​ខ្ញុំ ត្រូវ​វិនាស​បាត់​បង់​តែ​ក្នុង​មួយ​ប៉ប្រិច​ភ្នែក។


មហន្ត‌រាយ​កើត​មាន​ផ្ទួនៗ​គ្នា ដំណឹង​មិន​ល្អ​ក៏​លេច​ឮ​ជា​បន្ត​បន្ទាប់​ដែរ។ គេ​ចង់​ដឹង​និមិត្ត‌ហេតុ​អស្ចារ្យ​ពី​ណាពី ដ្បិត​ពួក​អ៊ីមុាំ​លែង​ទូន្មាន​ពួក​គេ ហើយ​ពួក​អះលី‌ជំអះ ក៏​លែង​ផ្ដល់​យោបល់​អ្វី​ទៀត​ដែរ។


គាត់​ពោល​ថា៖ «ពេល​ខ្ញុំ​មាន​អាសន្ន ខ្ញុំ​ទូរអា​រកអុលឡោះ‌តាអាឡា ទ្រង់​ក៏​ឆ្លើយ​តប​មក​ខ្ញុំ​វិញ។ នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់ ខ្ញុំ​ស្រែក​ហៅ​ទ្រង់​ជួយ ទ្រង់​ស្តាប់​ពាក្យ​របស់​ខ្ញុំ។


«នៅ​គ្រា​នោះ ពួក​យើង​ដណ្តើម​យក​បាន​ទឹក​ដី​នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រ‌ដាន់ ពី​ស្តេច​ទាំង​ពីរ​របស់​ជន‌ជាតិ​អាម៉ូ‌រី ចាប់​តាំង​ពី​ស្ទឹង​អើណូន រហូត​ដល់​ភ្នំ​ហ៊ើរម៉ូន