Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 42:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ទី​ជម្រៅ​ហៅ​រក​ទី​ជម្រៅ ដោយ​សន្ធឹក​នៃ​ទឹក​ដែល​ធ្លាក់​ពី​ភ្នំ អស់​ទាំង​រលក និង​អង្កាញ់​នៃ​ទឹក​របស់​ព្រះ‌អង្គ បាន​ហូរ​គ្រប​មក​លើ​ទូល‌បង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 ទីជម្រៅ​ហៅ​រក​ទីជម្រៅ ដោយ​សូរ​នៃ​ទឹកធ្លាក់​របស់ព្រះអង្គ​; អស់ទាំង​រលកបែកផ្កាត្រែង និង​រលកដកពពារ​របស់ព្រះអង្គ​បាន​បោក​លើ​ទូលបង្គំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទុក្ខ​កង្វល់ ធ្លាក់​មក​លើ​ទូលបង្គំ ដូច​ទឹក​ជ្រោះ​ហូរ​ធ្លាក់​ពី​លើ​ភ្នំ លាន់​ឮ​គគ្រឹក‌គគ្រេង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ទី​ជំរៅ​ហៅ​រក​ទី​ជំរៅ​ផង​គ្នា ដោយ​សូរ​ឈូ‌ឆរ​នៃ​រមូរ​រលក អស់​ទាំង​រលក នឹង​រំកាញ់​ទឹក​នៃ​ទ្រង់ បាន​ហូរ​មក​គ្រប​ទូលបង្គំ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ទ្រង់​បាន​ធ្វើ​ឲ្យ​ទុក្ខ​កង្វល់ ធ្លាក់​មក​លើ​ខ្ញុំ ដូច​ទឹក​ជ្រោះ​ហូរ​ធ្លាក់​ពី​លើ​ភ្នំ លាន់​ឮ​គគ្រឹក‌គគ្រេង។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 42:7
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​ចេះ​តែ​មាន​សាក្សី​ថ្មីៗ​ទាស់​នឹង​ទូល‌បង្គំ ក៏​ចម្រើន​សេចក្ដី​គ្នាន់‌ក្នាញ់​ទាស់​នឹង​ទូល‌បង្គំ ព្រះ‌អង្គ​នាំ​កម្លាំង​ថ្មីៗ​មក​ទាស់​នឹង​ទូល‌បង្គំ​ជានិច្ច។


សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ សង្កត់​លើ​ទូល‌បង្គំ​យ៉ាង​ធ្ងន់ ហើយ​ព្រះ‌អង្គ​ធ្វើ​ទុក្ខ​ទូល‌បង្គំ ដោយ​អស់​ទាំង​រលក​របស់​ព្រះ‌អង្គ។ –បង្អង់


គេ​ស្រែក​តឿន​គ្នា​ឲ្យ​បំផ្លាញ​ខ្ជាន់​លើការ​បំផ្លាញ ព្រោះ​ស្រុក​ទាំង​មូល​ត្រូវ​ខូច​អស់​ហើយ ទី​ស្នាក់​អាស្រ័យ​របស់​ខ្ញុំ​ក៏​ខូច និង​ជម្រក​របស់​ខ្ញុំ​ក៏​ត្រូវបំផ្លាញអស់​ភ្លាម​ៗដែរ។


មហន្ត‌រាយ​កើត​មាន​ផ្ទួនៗ ហើយ​ក៏​នឹង​ឮ​ពាក្យ​ចចាម អារាម​អាក្រក់​ជា​បន្ត​បន្ទាប់ គេ​ស្វែង​រក​និមិត្ត​ពី​ពួក​ហោរា ប៉ុន្តែ ក្រឹត្យ‌វិន័យ​នឹង​បាត់​អស់ ហើយ​គ្មាន​ការ​ប្រឹក្សា​ពី​ចាស់​ទុំ​ទៀត​ដែរ។


ដ្បិត​ព្រះ‌អង្គ​បាន​បោះ​ទូល‌បង្គំ​ទៅ​ក្នុង​ទី​ជម្រៅ គឺ​ចុះ​ទៅ​ក្នុង​ផ្ទៃ​នៃ​សមុទ្រ ទឹក​បាន​នៅ​ព័ទ្ធ​ជុំ‌វិញ​ទូល‌បង្គំ ហើយ​រលក​ទាំង​ប៉ុន្មាន និង​អស់​ទាំង​ខ្សែ​ទឹក​របស់​ព្រះ‌អង្គ​បាន​ហូរ​ពី​លើ​ទូល‌បង្គំ។


ដូច្នេះ នៅ​គ្រា​នោះ យើង​បាន​ដណ្ដើម​យក​ស្រុក​នោះ​ពី​អំណាច​របស់​ស្តេច​សាសន៍​អាម៉ូរី​ទាំង​ពីរ​អង្គ ដែល​នៅ​ខាង​កើត​ទន្លេ​យ័រ‌ដាន់ ចាប់​តាំង​ពី​ស្ទឹង​អើណូន​ទៅ​ដល់​ភ្នំ​ហ៊ើរម៉ូន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម