គ្មាននរណានឹកនាដល់គេនៅផែនដីទៀតឡើយ ហើយក៏គ្មាននរណានិយាយពីឈ្មោះ របស់គេទៀតដែរ។
ទំនុកតម្កើង 41:5 - អាល់គីតាប សត្រូវរបស់ខ្ញុំនាំគ្នា និយាយអាក្រក់ពីខ្ញុំ គេបន់ឲ្យតែខ្ញុំស្លាប់ គេបន់ឲ្យតែឈ្មោះខ្ញុំសាបសូន្យទៅ។ ព្រះគម្ពីរខ្មែរសាកល ពួកសត្រូវរបស់ខ្ញុំនិយាយអាក្រក់ទាស់នឹងខ្ញុំថា៖ “តើពេលណាទើបវាស្លាប់ ហើយឈ្មោះរបស់វាបានវិនាសបាត់ទៅ?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្មាំងសត្រូវរបស់ទូលបង្គំ និយាយអាក្រក់ពីទូលបង្គំថា «តើពេលណាទើបវាស្លាប់ ហើយឈ្មោះវាត្រូវវិនាស?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សត្រូវរបស់ទូលបង្គំនាំគ្នា និយាយអាក្រក់ពីទូលបង្គំ គេបន់ឲ្យតែទូលបង្គំស្លាប់ គេបន់ឲ្យតែឈ្មោះទូលបង្គំសាបសូន្យទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកខ្មាំងសត្រូវនៃទូលបង្គំ គេនិយាយសេចក្ដីអាក្រក់ពីទូលបង្គំថា តើវេលាណាវានឹងស្លាប់ ហើយឈ្មោះវាវិនាសបាត់ទៅ |
គ្មាននរណានឹកនាដល់គេនៅផែនដីទៀតឡើយ ហើយក៏គ្មាននរណានិយាយពីឈ្មោះ របស់គេទៀតដែរ។
ក៏គេមុខជាវិនាសរហូតតទៅ ដូចលាមករបស់ខ្លួនដែរ។ អស់អ្នកដែលធ្លាប់ស្គាល់អ្នកនោះនឹងពោលថា “តើគាត់ទៅណាបាត់ហើយ?”
រៀងរាល់ថ្ងៃ ខ្មាំងសត្រូវរបស់ខ្ញុំ នាំគ្នាប្រមាថមាក់ងាយខ្ញុំ ពួកគេចំអកឡកឡឺយឲ្យខ្ញុំ ហើយយកឈ្មោះខ្ញុំទៅដាក់បណ្ដាសាគ្នា។
អស់អ្នកដែលចង់ប្រហារជីវិតខ្ញុំ នាំគ្នារាយអន្ទាក់ចាំចាប់ខ្ញុំ ពួកគេមួលបង្កាច់ខ្ញុំ ចង់ឲ្យខ្ញុំវិនាស គេចេះតែរកកលល្បិច ប្រឆាំងនឹងខ្ញុំមួយថ្ងៃវាល់ល្ងាច។
ខ្ញុំទទួលសារភាពថា ខ្ញុំបានធ្វើខុសហើយ អំពើបាបរបស់ខ្ញុំដិតជាប់ នៅក្នុងអារម្មណ៍ខ្ញុំជានិច្ច។
ក៏ប៉ុន្តែ ទ្រង់ពេញចិត្ត នឹងសេចក្ដីពិតនៅក្នុងជម្រៅចិត្តមនុស្ស។ សូមប្រោសប្រទានឲ្យខ្ញុំ មានប្រាជ្ញានៅក្នុងជម្រៅដួងចិត្តផង!
ជារៀងរាល់ថ្ងៃ បច្ចាមិត្តរបស់ខ្ញុំ នាំគ្នាដេញវាយប្រហារខ្ញុំ ពួកគេវាយឫកខ្ពស់ ហើយគេមានគ្នាច្រើន មកប្រយុទ្ធនឹងខ្ញុំ។
ខ្ញុំបានស្រែករកអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត គឺអុលឡោះដែលប្រោសប្រទានមកខ្ញុំ នូវអ្វីៗដែលខ្ញុំត្រូវការ។
ដូច្នេះ មនុស្សនៅលើផែនដី នឹងស្គាល់មាគ៌ារបស់ទ្រង់ ហើយក្នុងចំណោមប្រជាជាតិទាំងឡាយ គេនឹងស្គាល់ការសង្គ្រោះរបស់ទ្រង់!
សូមបែរមកមើលខ្ញុំ សូមប្រណីសន្ដោសខ្ញុំ សូមប្រទានកម្លាំងមកខ្ញុំ ហើយសង្គ្រោះខ្ញុំ ដែលជាខ្ញុំបម្រើរបស់ទ្រង់ផង!។
ឱអុលឡោះតាអាឡាអើយ សូមប្រណីសន្ដោសខ្ញុំ ដ្បិតខ្ញុំស្រែកអង្វររកទ្រង់ពេញមួយថ្ងៃ។
គេតែងតែដឹងគុណមនុស្សសុចរិតជានិច្ច រីឯមនុស្សទុច្ចរិត សូម្បីតែឈ្មោះក៏គ្មាននរណានឹកឃើញផង។