ស្តេចទតប្រាប់ថា៖ «លោកអប៊ីសាយ និងលោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ាអើយ ចូរកុំលូកដៃក្នុងរឿងនេះអី! ប្រសិនបើអុលឡោះតាអាឡាបង្គាប់ឲ្យគាត់ដាក់បណ្តាសាយើងដូច្នេះ មិនត្រូវឲ្យនរណាម្នាក់ស្តីបន្ទោសគាត់ឡើយ!»។
ទំនុកតម្កើង 39:9 - អាល់គីតាប ខ្ញុំនៅស្ងៀម មិននិយាយស្តីអ្វីទេ ដ្បិតទ្រង់ទេតើដែលបានធ្វើទោសខ្ញុំ។ ព្រះគម្ពីរខ្មែរសាកល ទូលបង្គំបានទៅជាគ ទូលបង្គំមិនបើកមាត់ទូលបង្គំឡើយ ដ្បិតគឺព្រះអង្គហើយ ដែលធ្វើដូច្នេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំនៅស្ងៀម ឥតហើបមាត់សោះ ដ្បិតគឺព្រះអង្គហើយដែលបានធ្វើការនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំនៅស្ងៀម មិននិយាយស្ដីអ្វីទេ ដ្បិតព្រះអង្គទេតើដែលបានធ្វើទោសទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំបាននៅជាគ ឥតហើបមាត់សោះ ដ្បិតគឺជាទ្រង់ដែលបានធ្វើការនោះ |
ស្តេចទតប្រាប់ថា៖ «លោកអប៊ីសាយ និងលោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ាអើយ ចូរកុំលូកដៃក្នុងរឿងនេះអី! ប្រសិនបើអុលឡោះតាអាឡាបង្គាប់ឲ្យគាត់ដាក់បណ្តាសាយើងដូច្នេះ មិនត្រូវឲ្យនរណាម្នាក់ស្តីបន្ទោសគាត់ឡើយ!»។
ទាំងពោលថា៖ «ខ្ញុំបានចាកចេញពីផ្ទៃម្ដាយមកខ្លួនទទេ ខ្ញុំក៏នឹងវិលត្រឡប់ទៅវិញខ្លួនទទេដែរ។ អុលឡោះតាអាឡាប្រទានអ្វីៗមកខ្ញុំ ហើយទ្រង់ក៏ដកយកពីខ្ញុំវិញដែរ។ សូមលើកតម្កើងនាមអុលឡោះតាអាឡា»។
អៃយ៉ូបតបថា៖ «អូននិយាយដូចជាស្រីមិនដឹងខុសត្រូវ! យើងទទួលសុភមង្គលពីអុលឡោះយ៉ាងណា យើងក៏ត្រូវតែទទួលទុក្ខវេទនាពីទ្រង់យ៉ាងនោះដែរ!»។ ក្នុងស្ថានភាពទាំងនេះ អៃយ៉ូបពុំបានប្រព្រឹត្តអំពើបាប ដោយពាក្យសំដីឡើយ។
ប៉ុន្តែ ខ្ញុំធ្វើជាស្ដាប់មិនឮ ដូចមនុស្សថ្លង់ ខ្ញុំធ្វើជានិយាយមិនរួច ដូចមនុស្សគ។
មនុស្សទាំងអស់នៅផែនដីដូចជាគ្មានតម្លៃអ្វីសោះ។ ទ្រង់ប្រព្រឹត្តចំពោះពួកម៉ាឡាអ៊ីកាត់ និងចំពោះមនុស្សលោក តាមបំណងរបស់ទ្រង់ គ្មាននរណាម្នាក់អាចប្រឆាំងនឹងកិច្ចការរបស់ទ្រង់ ដោយពោលថា “ម្ដេចក៏ទ្រង់ធ្វើដូច្នេះ?” បានឡើយ។
ម៉ូសាមានប្រសាសន៍ទៅកាន់ហារូនថា៖ «អុលឡោះតាអាឡាមានបន្ទូលស្រាប់ហើយថា “យើងចង់ឲ្យអស់អ្នកដែលចូលមកជិតយើង គោរពនូវភាពបរិសុទ្ធរបស់យើង ហើយឲ្យពួកគេលើកតម្កើងសិរីរុងរឿងរបស់យើង នៅចំពោះមុខប្រជាជនទាំងមូល”»។ ហារូនក៏នៅស្ងៀម។
កុមារសាំយូអែលក៏រៀបរាប់បន្ទូលរបស់អុលឡោះទាំងអស់ប្រាប់លោកអេលី ដោយឥតលាក់លៀមពាក្យណាមួយឡើយ។ គាត់និយាយថា៖ «ទ្រង់ជាអុលឡោះតាអាឡាសូមទ្រង់សម្រេចតាមបំណងរបស់ទ្រង់ចុះ!»។