ចូរខ្ពស់មុខឡើង ព្រោះអ្នករាល់គ្នា ជាប្រជារាស្ត្ររបស់អុលឡោះដ៏វិសុទ្ធ! អស់អ្នកស្វែងរកអុលឡោះតាអាឡាជាម្ចាស់អើយ ចូរសប្បាយចិត្តចុះ!
ទំនុកតម្កើង 33:21 - អាល់គីតាប យើងមានអំណរសប្បាយ ដោយរួមជាមួយទ្រង់ យើងទុកចិត្តលើនាមដ៏វិសុទ្ធ*របស់ទ្រង់។ ព្រះគម្ពីរខ្មែរសាកល ដ្បិតចិត្តរបស់យើងអរសប្បាយក្នុងព្រះអង្គ យើងបានជឿទុកចិត្តលើព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតចិត្តរបស់យើងខ្ញុំ រីករាយក្នុងព្រះអង្គ ព្រោះយើងខ្ញុំទុកចិត្តដល់ព្រះនាមបរិសុទ្ធ របស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងមានអំណរសប្បាយ ដោយរួមជាមួយព្រះអង្គ យើងទុកចិត្តលើព្រះនាមដ៏វិសុទ្ធ*របស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតចិត្តយើងខ្ញុំរីករាយឡើងក្នុងទ្រង់ ពីព្រោះយើងខ្ញុំបានទុកចិត្តដល់ព្រះនាមបរិសុទ្ធ របស់ទ្រង់ហើយ |
ចូរខ្ពស់មុខឡើង ព្រោះអ្នករាល់គ្នា ជាប្រជារាស្ត្ររបស់អុលឡោះដ៏វិសុទ្ធ! អស់អ្នកស្វែងរកអុលឡោះតាអាឡាជាម្ចាស់អើយ ចូរសប្បាយចិត្តចុះ!
ចូរជម្រាបទ្រង់ថា: ម្ចាស់សង្គ្រោះរបស់យើងខ្ញុំអើយ សូមជួយសង្គ្រោះយើងខ្ញុំផង សូមប្រមូលផ្តុំយើងខ្ញុំ ហើយយកយើងខ្ញុំ ចេញពីចំណោមប្រជាជាតិនានា ដើម្បីឲ្យយើងខ្ញុំលើកតម្កើង នាមដ៏វិសុទ្ធរបស់ទ្រង់ និងបានខ្ពស់មុខ ដោយសរសើរតម្កើងទ្រង់!
ចំពោះខ្ញុំវិញ ខ្ញុំទុកចិត្ត លើចិត្តស្មោះត្រង់របស់ទ្រង់ ចិត្តខ្ញុំត្រេកអរសប្បាយ ព្រោះទ្រង់សង្គ្រោះខ្ញុំ។
អុលឡោះតាអាឡាជាកម្លាំង និងជាខែលការពារខ្ញុំ ខ្ញុំទុកចិត្តលើទ្រង់ ហើយទ្រង់ជួយសង្គ្រោះខ្ញុំ ខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង ខ្ញុំនឹងសរសើរតម្កើងទ្រង់ដោយបទចំរៀង!។
នៅថ្ងៃនោះ គេនឹងប្រកាសថា៖ «អុលឡោះតាអាឡាជាម្ចាស់នៃយើង យើងបានផ្ញើជីវិតលើទ្រង់ ហើយទ្រង់សង្គ្រោះយើង យើងបានផ្ញើជីវិតលើអុលឡោះតាអាឡាមែន! ចូរយើងសប្បាយរីករាយ និងមានអំណរឡើង ដ្បិតទ្រង់សង្គ្រោះយើង!»។
អេប្រាអ៊ីមនឹងប្រៀបដូចជាទាហានដ៏អង់អាច ពួកគេមានចិត្តសប្បាយ ដូចបានស្រាផឹក។ ពេលឃើញដូច្នេះ កូនចៅរបស់ពួកគេនឹងមានចិត្តត្រេកអរ ចិត្តរបស់ពួកគេពោរពេញទៅដោយអំណរ ព្រោះតែអុលឡោះតាអាឡា។
អ្នករាល់គ្នាក៏ដូច្នោះដែរ ឥឡូវនេះ អ្នករាល់គ្នាព្រួយចិត្ដ ប៉ុន្ដែ ខ្ញុំនឹងជួបអ្នករាល់គ្នាសាជាថ្មី អ្នករាល់គ្នានឹងសប្បាយចិត្ដ ហើយគ្មាននរណាដកយកអំណរសប្បាយចេញពីចិត្ដអ្នករាល់គ្នាបានឡើយ។
សត្វមានជីវិតទាំងបួននោះ មានស្លាបប្រាំមួយ ហើយមានភ្នែកពេញខ្លួន ទាំងខាងក្រៅ ទាំងខាងក្នុងរៀងៗខ្លួន។ គេចេះតែនាំគ្នាស្រែកឥតឈប់ឈរ ទាំងថ្ងៃទាំងយប់ថាៈ «អុលឡោះដ៏វិសុទ្ធ អុលឡោះដ៏វិសុទ្ធ អុលឡោះដ៏វិសុទ្ធ អុលឡោះតាអាឡាជាម្ចាស់ ទ្រង់មានអំណាចលើអ្វីៗទាំងអស់ ទ្រង់នៅតាំងពីដើមរៀងមក ទ្រង់នៅសព្វថ្ងៃ ហើយកំពុងតែមក!»។