អ្នកបម្រើរបស់ស្តេចសានហេរីប ចេះតែនាំគ្នាពោលពាក្យប្រមាថអុលឡោះតាអាឡាជាម្ចាស់ និងប្រមាថស្តេចហេសេគា ជាអ្នកបម្រើរបស់ទ្រង់បន្តទៅទៀត។
ទំនុកតម្កើង 31:18 - អាល់គីតាប សូមឲ្យមនុស្សដែលតែងតែ និយាយកុហក ក្លាយទៅជា គ គឺពួកដែលនិយាយយ៉ាងព្រហើន ប្រឆាំងនឹងមនុស្សសុចរិត ដោយអួតបំប៉ាង និងប្រមាថមាក់ងាយ!។ ព្រះគម្ពីរខ្មែរសាកល សូមឲ្យបបូរមាត់ភូតភរបានទៅជាគ គឺបបូរមាត់ដែលនិយាយព្រហើនទាស់នឹងមនុស្សសុចរិត ដោយអំនួត និងសេចក្ដីមើលងាយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យបបូរមាត់ភូតភរក្លាយទៅជាគ ជាបបូរមាត់ដែលពោលទាស់នឹងមនុស្សសុចរិត ដោយព្រហើន និងប្រមាថមើលងាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យមនុស្សដែលតែងតែ និយាយកុហក ក្លាយទៅជា គ គឺពួកដែលនិយាយយ៉ាងព្រហើន ប្រឆាំងនឹងមនុស្សសុចរិត ដោយអួតបំប៉ោង និងប្រមាថមាក់ងាយ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យបបូរមាត់កំភូតបានទៅជាគ គឺបបូរមាត់ដែលពោលទាស់នឹងមនុស្សសុចរិត ដោយឆ្មើងឆ្មៃ ចិត្តធំ នឹងសេចក្ដីមើលងាយ |
អ្នកបម្រើរបស់ស្តេចសានហេរីប ចេះតែនាំគ្នាពោលពាក្យប្រមាថអុលឡោះតាអាឡាជាម្ចាស់ និងប្រមាថស្តេចហេសេគា ជាអ្នកបម្រើរបស់ទ្រង់បន្តទៅទៀត។
សូមអុលឡោះតាអាឡាបំបិទមាត់ដែលចេះតែពោល ពាក្យបញ្ចើចបញ្ចើ និងកាត់អណ្ដាត ដែលចេះតែនិយាយយ៉ាងព្រហើននោះទៅ។
ឱអុលឡោះតាអាឡាអើយ សូមរំដោះខ្ញុំឲ្យរួចផុតពីមនុស្ស ដែលពោលពាក្យកុហក និងបោកបញ្ឆោត!
អស់អ្នកដែលសង្ឃឹមលើទ្រង់ នឹងមិនត្រូវខកចិត្តទេ គឺមានតែពួកអ្នកឆាប់ក្បត់ទ្រង់ប៉ុណ្ណោះ ដែលត្រូវខកចិត្ត។
ពេលហារមាត់និយាយ គេពោលចេញមក សុទ្ធតែពាក្យសំដី ពោរពេញទៅដោយអំពើបាប ដូច្នេះ សូមឲ្យពួកគេជាប់អន្ទាក់ ដោយសារតែចិត្តអួតអាងរបស់ខ្លួន! ដ្បិតពួកគេគិតតែពីជេរប្រទេចផ្ដាសា និងនិយាយកុហក។
ពេលនោះ ស្តេចនឹងមានអំណរ ដោយនាមអុលឡោះ អ្នកណាស្បថក្នុងនាមអុលឡោះ អ្នកនោះនឹងលើកតម្កើងទ្រង់ រីឯអ្នកដែលចូលចិត្តនិយាយកុហក នឹងត្រូវបាត់មាត់សូន្យឈឹងទៅ។
ពួកគេពោលពាក្យអួតបំប៉ោង ពួកគេវាយឫកខ្ពស់ ជនទុច្ចរិតទាំងនោះនាំគ្នានិយាយក្អេងក្អាង។
គ្រឿងសព្វាវុធទាំងប៉ុន្មានដែលគេបានបង្កើត ដើម្បីវាយប្រហារអ្នក នឹងគ្មានប្រសិទ្ធភាពអ្វីឡើយ ចំពោះគូវិវាទដែលប្ដឹងចោទប្រកាន់អ្នក អ្នកនឹងធ្វើឲ្យគេទទួលទោសវិញ។ យើងនឹងការពារពួកអ្នកបម្រើរបស់យើង ព្រមទាំងរកយុត្តិធម៌ឲ្យពួកគេបែបនេះឯង - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
បើសិស្សចេះបានដូចតួន ហើយអ្នកបម្រើបានដូចម្ចាស់ នោះល្មមគ្រប់គ្រាន់ហើយ។ ប្រសិនបើគេដាក់ឈ្មោះម្ចាស់ផ្ទះថា អ៊ីព្លេស ទៅហើយ គេមុខជាដាក់ឈ្មោះអ្នកនៅក្នុងផ្ទះនោះ រឹតតែអាក្រក់ជាងនេះទៅទៀតមិនខាន»។
ប៉ុន្ដែ ពួកខាងគណៈផារីស៊ីពោលថា៖ «អ្នកនេះដេញអ៊ីព្លេសបានដូច្នេះ មកពីបេលសេប៊ូល ជាស្ដេចអ៊ីព្លេសប្រគល់អំណាចឲ្យប៉ុណ្ណោះ»។
អ្នករាល់គ្នាជាកូនចៅរបស់អ៊ីព្លេសហ្សៃតន ហើយអ្នករាល់គ្នាចង់ធ្វើតាមចំណង់ចិត្ដឪពុកអ្នករាល់គ្នា។ តាំងពីដើមរៀងមកវាបានសម្លាប់មនុស្ស ហើយមិនកាន់តាមសេចក្ដីពិតទេ ព្រោះគ្មានសេចក្ដីពិតនៅក្នុងខ្លួនវាសោះ។ ពេលវានិយាយកុហក នោះវានិយាយចេញពីគំនិតវាផ្ទាល់ ព្រោះវាជាមេកុហកហើយជាឪពុកនៃអ្នកកុហក។
ជនជាតិយូដាសួរអ៊ីសាថា៖ «យើងនិយាយថាអ្នកជាសាសន៍សាម៉ារី ហើយថាមានអ៊ីព្លេសចូលនោះត្រូវមែន!»។
ពេលលោកប៉ូលមកដល់ ជនជាតិយូដាដែលមកពីក្រុងយេរូសាឡឹម បាននាំគ្នាចោមរោមលោក ហើយចោទប្រកាន់យ៉ាងធ្ងន់ៗជាច្រើន តែគេពុំអាចបង្ហាញភស្ដុតាងអ្វីបានទេ។
ដើម្បីវិនិច្ឆ័យទោសមនុស្សទួទៅ និងបង្ហាញឲ្យមនុស្សទាំងអស់ ដែលមិនគោរពប្រណិប័តន៍អុលឡោះដឹងកំហុសរបស់ខ្លួន ហើយឲ្យអ្នកបាបទាំងនោះដឹងអំពីពាក្យសំដីទាំងប៉ុន្មាន ដែលគេបានពោលប្រឆាំងនឹងទ្រង់»។
ពួកកំសាក ពួកមិនជឿ ពួកប្រព្រឹត្ដអំពើគួរស្អប់ខ្ពើម ពួកសម្លាប់គេ ពួកប្រាសចាកសីលធម៌ ពួកគ្រូធ្មប់ ពួកថ្វាយបង្គំព្រះក្លែងក្លាយ និងពួកកុហកទាំងប៉ុន្មាន នឹងទទួលទោសនៅក្នុងបឹងភ្លើង និងស្ពាន់ធ័រដែលកំពុងតែឆេះ»។ នេះហើយជាសេចក្ដីស្លាប់ទីពីរ។
រីឯពួកឆ្កែ ពួកគ្រូធ្មប់ ពួកប្រាសចាកសីលធម៌ ពួកសម្លាប់គេ ពួកថ្វាយបង្គំព្រះក្លែងក្លាយ និងអស់អ្នកដែលចូលចិត្ដកុហក និងអនុវត្ដតាមពាក្យកុហកនោះវិញ ត្រូវចេញទៅក្រៅទៅ!
កុំចេះតែពោលពាក្យអួតបំប៉ោងឡើយ ហើយក៏មិនត្រូវឲ្យមានពាក្យសំដីព្រហើន ចេញពីមាត់អ្នករាល់គ្នាដែរ ដ្បិតអុលឡោះតាអាឡាជាម្ចាស់ ដែលជ្រាបសព្វគ្រប់ទាំងអស់ ទ្រង់វិនិច្ឆ័យគ្រប់អំពើរបស់មនុស្ស។